ចិននិងកូរ៉េខាងជើងកំពុងចែកគ្នាកើបផលចំណេញពីផលិតកម្ម ខណៈពិភពលោកកំពុងជាប់គាំង​



ខណៈពិភពលោកកំពុងជ្រួលច្របល់ជាមួយការរីករាតត្បាតនៃវីរុសកូវីដ ១៩ ការបិទទីក្រុងរបស់ប្រទេសមួយចំនួន និងឈានដល់បិទព្រំដែនជាមួយប្រទេសជិតខាងកំពុងបានធ្វើឡើងដើម្បីទប់ស្កាតការឆ្លង តែកូរ៉េខាងជើងនៅតែប្រកាសថាប្រទេសរបស់ខ្លួនគ្មានការឆ្លងកូវីដ សូម្បីមួយករណី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានចិន South China Morning Post។

តាមការលើកឡើងពីសារព័ត៌មានចិន South China Morning Post ដដែល វាពិតជាគួរឲ្យអស់សំណើចណាស់ដែលពេលបានឮថា សំលៀកបំពាក់ដែលដាក់ថាផលិតនៅប្រទេសចិន ការពិតគឺផលិតនៅប្រទេសកូរ៉េខាងជើង ហើយវាខ្សែច្រវ៉ាក់ផលិតកម្មខុសច្បាប់។ ទីក្រុងដាន់ដុងនៅជាប់ព្រំប្រទល់ជាមួយនឹងប្រទេសចិន គឺជាមជ្ឈមណ្ឌលវាយនភ័ណ្ឌផលិតសំលៀកបំពាក់នាំចេញទៅកាន់ប្រទេសចិនជាផលិតផលសម្រេចហើយអ្នកផ្លាកសញ្ញាថាផលិតនៅប្រទេសចិន Made in China។ ការដែលគេធ្វើបែបនេះក៏ព្រោះតែរោងចក្រផលិតអាចចំណេញបានរហូតដល់ ៧៥% នៃផលិតកម្ម ព្រោះតែរោងចក្រនៅកូរ៉េខាងជើងជារោងចក្រដែលគ្រប់គ្រងដោយរដ្ឋ ចំណាយពលកម្មទាបជាងនៅប្រទេសចិន ដូច្នេះលទ្ធភាពនៃការទទួលបានផលចំណេញគឺខ្ពស់។

អត្ថបទទាក់​ទង៖ តើ​ចិន​ពិត​ជា​បង្កើត​វីរុស​កូវីដ​១៩​មែន? ​តើចិន​បាន​ចំណេញ​អ្វីបើមែន​? ចុះបើ​មិនមែនអ្នកណាចំណេញ?​

កម្មករដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានគេកត់សម្គាល់ឃើញថា មានផលិតភាពការងារខ្ពស់ជាងនៅប្រទេសចិនដល់ទៅ ៣០% ដោយសារតែលក្ខខណ្ឌការងារធ្វើការច្រើនម៉ោង និងត្រូវធ្វើការឲ្យគ្រប់តាមគោលការណ៍ដែលបានកំណត់។ អ្នកជំនួញកូរ៉េខាងជើង-ចិន បានឲ្យសារព័ត៌មានក្នុងស្រុកចិនមួយដឹង​ថា កម្មករកូរ៉េខាង​ជើង​ដែលធ្វើការនៅក្នុងរោងចក្រមិនត្រូវបានអនុញ្ញាតឲ្យទៅបន្ទប់ទឹកនោះទេ ការធ្វើបែបនេះគឺដើម្បីរក្សាបាននូវប្រសិទ្ធភាពការងារជាជាងពួកគេអាចជួបគ្នានិយាយគ្នាលេង ឬគេចវេះម៉ោងការងារតាមវិធីណាមួយ។ តែបើនិយាយទៅឥរិយាបថការងាររបស់កម្មករនៅកូរ៉េខាងជើងហាក់ខុសប្លែកពីតាមបណ្ដាប្រទេសផ្សេងៗ ព្រោះ​ពួកគេធ្វើការដើម្បីប្រទេសជាតិធ្វើការដើម្បីអ្នកដឹកនាំ ផ្ទុយពីកម្មករចិនក៏ជាកម្មករនៅប្រទេសផ្សេងដែលធ្វើការដើម្បីប្រាក់។

អត្ថបទទាក់​ទង៖ ខ្លាំងជាងវិបត្តិសេដ្ឋកិច្ចសកល COVID ធ្វើវិស័យទេសចរណ៍ឲ្យបាត់បង់ការងារជាង ៥០លានកន្លែង​

ប្រភពព័ត៌មាននៅដាន់ដុងបាននិយាយថា ភ្នាក់ងារជំនាញខាងសំលៀកបំពាក់ជាមួយរោងចក្រកាត់ដេរចិន មន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើង អ្នកទិញមកពីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង កាណាដា និងរុស្ស៊ីដែលកំពុងព្យាយាមធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេមានតម្លៃថោកតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ លោក Gerhard Flatz នាយកគ្រប់គ្រងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា KTC នៅក្វាងទុងមានប្រសាសន៍ថា «រោងចក្រផលិតកម្មរបស់ចិនបានប្រើប្រាស់កម្លាំងពលកម្មកូរ៉េខាងជើងនៅដាន់ដុងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ របាយការណ៍ដែលខ្ញុំបានអាន កម្លាំងពលកម្មក៏ត្រូវបានផ្ទេរទៅព្រំដែនផងដែរ ពលករកូរ៉េខាងជើងចូលមកប្រទេសចិនប៉ុន្តែទទួលបានប្រាក់ឈ្នួលទាបជាងជនជាតិចិន ហើយតាមអ្វីដែលខ្ញុំបានអានក្នុងរបាយការណ៍នោះ ស្ថានភាពនៃការរស់នៅរបស់ពួកគេដូចក្នុងពន្ធនាគារ»។

អត្ថបទទាក់​ទង៖ ពិភពលោកទទួលបានបទពិសោធន៍អ្វីខ្លះពីជំងឺរាតត្បាលឆ្នាំ ១៩១៨ ដែលសម្លាប់មនុស្សយ៉ាងរង្គាល?​

ទោះបីជាមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយ ឧស្សាហកម្មវាយនភណ្ឌរបស់កូរ៉េខាងជើងមានតម្លៃ ៧២៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ និងហាក់ជាការរួមចំណែកយ៉ាងសំខាន់ក្នុងសមាមាត្រនៃសេដ្ឋកិច្ចទាំងមូល។ ការផលិតសំលៀកបំពាក់បានផ្តល់ការងារដល់ប្រជាជនកូរ៉េខាងជើងយ៉ាងច្រើនក្នុងក្រុងព្យុងយ៉ាង បើគិតក្នុងពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាវិបត្តកូវីដ ១៩ នេះ កូរ៉េខាងត្បូងអាចនឹងប្រើប្រាស់វិបត្តិសកលនេះ ជាឱកាសបង្កើនផលិតកម្មហើយដើម្បីធានាថាកូរ៉េខាងជើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នាពេលអនាគត៕

ដោយ៖ យ៉ាយ៉ា

X
5s