ករណីធ្លាក់យន្តហោះ៖ Air India បានឱ្យដឹងថា មាននាវិក និងអ្នកដំណើរ ២៤២ នាក់នៅលើយន្តហោះ ដែលបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad នៅថ្ងៃថ្ងៃព្រហស្បតិ៍នេះ!
ករណីធ្លាក់យន្តហោះ៖
ក្រុមហ៊ុនអាកាសចរណ៍ Air India បានបញ្ជាក់ថា មាន នាវិក និង អ្នកដំណើរ សរុប ២៤២ នាក់ លើលើយន្តហោះដែលបានជួបឧបទ្ទវហេតុធ្លាក់នោះ។
ក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកដំណើរ និងសមាជិកនាវិកសរុប ២៤២ នាក់ កំពុងនៅលើលើយន្តហោះ Air India ដែលបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad នៅថ្ងៃពីថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុន Air India បានបញ្ជាក់បន្ថែមថា៖ «ក្នុងចំណោមនោះ មានជនជាតិឥណ្ឌា ១៦៩ នាក់ ជនជាតិអង់គ្លេស ៥៣ នាក់ ជនជាតិកាណាដា ១ នាក់ និងជនជាតិព័រទុយហ្គាល់ ៧ នាក់»។
យោងតាមប្រព័ន្ធតាមដានជើងហោះហើរ FlightRadar24 ជើងហោះហើរ Air India លេខ AI171 ត្រូវបានកំណត់ពេលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ឆ្ពោះទៅកាន់អាកាសយានដ្ឋាន London Gatwick នៅម៉ោង ៩:៥០ ព្រឹក ម៉ោងក្នុងស្រុក។
ទិន្នន័យពី FlightRadar24 បានបង្ហាញថា សញ្ញាពីយន្តហោះបានបាត់នៅម៉ោង ១០:០៨ ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១២:៣៨ នាទីព្រឹក ម៉ោង ET) ត្រឹមរយៈកម្ពស់ ៦២៥ ហ្វីត។
Anjelica:
ប្រភព : CNN