កម្ចីឌីជីថលរបស់ ធនាគារ វីង! រហ័សទាន់ចិត្ត! "ខ្ចីភ្លាម បានភ្លាម អត់ដ្រាម៉ា!"
ធនាគារ វីង នាំមកនូវបទពិសោធន៍ថ្មីជានិច្ច!
ធនាគារ វីង ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា បានដាក់ដំណើរការនូវមុខងារ "កម្ចីឌីជីថល" ដ៏លេចធ្លោរបស់ខ្លួនជាផ្លូវការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការខ្ចីប្រាក់ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមិនមានភាពស្មុគស្មាញដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ និងបន្ទាន់របស់ប្រជាជនកម្ពុជា។
តើហេតុអ្វីគួរជ្រើសរើស "កម្ចីឌីជីថល" របស់ធនាគារ វីង?
កម្ចីឌីជីថល របស់ធនាគារ វីង ត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយតម្រូវការសាច់ប្រាក់បន្ទាន់ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះក្នុងយុគសម័យឌីជីថល៖
១.លឿនបំផុត មិនត្រូវការឯកសារ (Instant, Drama-Free Borrowing):
- ការអនុម័តរហ័សទាន់ចិត្ត៖ អ្នកប្រើប្រាស់អាចស្នើខ្ចីកម្ចីនិងទទួលបានការអនុម័តភ្លាមៗត្រឹមតែប៉ុន្មាននាទី តាមរយៈ អេប Wing Bank ក្នុងទូរសព្ទដៃ ដោយមិនចាំបាច់រង់ចាំយូរ។
-គ្មានក្រដាសស្នាម គ្មានអ្នកធានា និងមិនចាំបាច់ទៅកាន់ធនាគារដោយផ្ទាល់: ចំនួនទឹកប្រាក់កម្ចីដែលបានអនុម័តនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារវីងរបស់អ្នកភ្លាមៗ ដើម្បីអាចអោយអ្នកប្រើប្រាស់បានទាន់ពេលវេលា សម្រាប់តម្រូវការបន្ទាន់ ឬឱកាសវិនិយោគផ្សេងៗ។
២. លក្ខខណ្ឌងាយស្រួល និងបត់បែន (Simple and Flexible Terms):
- មិនទាមទារទ្រព្យធានា ឬអ្នកធានា៖ ការខ្ចីកម្ចីឌីជីថលអ្នកមិនចាំបាច់មានទ្រព្យធានា ឬអ្នកធានាឡើយ។
- អត្រាការប្រាក់សមរម្យ និងទំហំកម្ចីបត់បែន៖ ធនាគារ វីង ផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង និងមានជម្រើសកម្ចី ចាប់ពី ២០ដុល្លា រហូតដល់ ៥០,០០០ ដុល្លារ ដែលមានរយៈពេលសងរហូតដល់ ៣ ឆ្នាំ (អាស្រ័យលើទំហំកម្ចី)។
៣. ជំរុញបរិយាបន្នហិរញ្ញវត្ថុ (Promoting Financial Inclusion): កម្ចីឌីជីថល មានតួនាទីជួយពង្រីកឱកាសចូលដំណើរការហិរញ្ញវត្ថុសម្រាប់ប្រជាជន ដែលរួមមានពាណិជ្ជករ អ្នកបានទទួលប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ និងអ្នកប្រើសេវាហិរញ្ញវត្ថុផ្សេងៗ។ មិនតែប៉ុណ្ណោះ គឺផ្តល់ជូននូវប្រតិបត្តិការហិរញ្ញវត្ថុដែលស្របច្បាប់ មានសុវត្ថិភាព និង ជួយអោយប្រជាពលរដ្ឋជៀសផុតពីការប្រើប្រាស់ឥណទានក្រៅប្រព័ន្ធ ដែលអាចមានហានិភ័យខ្ពស់។
តើលក្ខខណ្ឌដើម្បីទទួលបានកម្ចីឌីជីថល មានអ្វីខ្លះ?
ដើម្បីអាចខ្ចីនិងទទួលបានកម្ចីឌីជីថលរបស់ធនាគារ វីង អ្នកប្រើប្រាស់ត្រូវបំពេញតាមលក្ខខណ្ឌសាមញ្ញៗមួយចំនួន ដូចខាងក្រោម៖
- មានគណនីធនាគារ វីង (Wing Bank Account) និងប្រើប្រាស់ អេប Wing Bank:បើអ្នកមានគណនីធនាគារ វីង ត្រូវភ្ជាប់គណនីរបស់អ្នកចូលទៅក្នុងអេប Wing Bank និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសេវាផ្សេងៗក្នុងដែលមាននៅក្នុងអេប Wing Bank។
- ប្រវត្តិឥណទានល្អ: មានប្រវត្តិសងប្រាក់ត្រឡប់មកវិញបានល្អ និងទាន់ពេលវេលា (តាមការវាយតម្លៃផ្ទៃក្នុងរបស់ធនាគារ)។
- ការបង្កើនលទ្ធភាព: ដើម្បីមានលទ្ធភាពខ្ចីកម្ចីបានច្រើន ឬទទួលបានការអនុម័ត ធនាគារ វីង លើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យបានញឹកញាប់តាមរយៈ អេប Wing Bank ដូចជាការទូទាត់វិក្កយបត្រ ការបញ្ចូលលុយទូរសព្ទ ឬការប្រើប្រាស់ Wing KHQR ជាដើម។
កម្ចីឌីជីថលរបស់ធនាគារវីង ត្រូវបានរចនាឡើងដើម្បីឱ្យអតិថិជនអាចទទួលបានអំណាចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានកាន់តែងាយស្រួល។ នេះគឺបានបញ្ជាក់ពីការប្តេជ្ញារបស់ធនាគារ វីង ក្នុងការនាំបច្ចេកវិទ្យាទំនើបមកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានឥណទានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាពបំផុត ។
ពីមុន គឺតម្រូវអោយ អតិថិជនត្រូវទៅសាខា ដើម្បីដាក់ពាក្យស្នើសុំកម្ចី! ប៉ុន្តែឥឡូវនេះ អតិថិជន អាចខ្ចីកម្ចីបានត្រឹមតែ ២ ទៅ ៣ នាទី តាមរយៈអេប Wing Bank ប៉ុណ្ណោះ។
ដំណើរការបានកាត់បន្ថយពី ជាច្រើនជំហាន មកជាការស្នើសុំបែបឌីជីថលតែមួយគត់ ដែលងាយស្រួល សន្សំសំចៃពេលវេលា និងអាចធ្វើបានគ្រប់ទីកន្លែង សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
ជាមួយនឹង ““កម្ចីឌីជីថល” របស់ធនាគារ វីង អតិថិជនអាចដោះស្រាយតម្រូវការសាច់ប្រាក់របស់ខ្លួនដោយភាពជឿជាក់ និងការប្រើប្រាស់ងាយស្រួលបំផុត ស្របតាមតម្រូវការភ្លាមៗ។ កម្ចីឌីជីថលនេះ ផ្តល់បទពិសោធន៍ ខ្ចីភ្លាម—បានភ្លាម គ្មានដ្រាម៉ា គ្មានភាពស្មុគស្មាញ និងអាចប្រើប្រាស់បានគ្រប់ទីកន្លែងតាមរយៈទូរសព្ទតែមួយគត់។
=> ដើម្បីខ្ចីកម្ចីឌីជីថលដ៏ងាយស្រួល!
១.ចូលទៅកាន់អេប Wing Bank របស់លោកអ្នក
២. ចុចលើពាក្យ "កម្ចី" រួច ជ្រើសរើសចំនួនទឹកប្រាក់ដែលអ្នកចង់ខ្ចី និងរយៈពេលសងត្រលប់។
៣. ចុចប៊ូតុង យកប្រាក់កម្ចីឥឡូវនេះ ហើយបំពេញព័ត៌មានរបស់អ្នក។
៤. វាយលេខ PIN ជាការស្រេច។
ដើម្បីទទួលបានព័ត៌មានបន្ថែម ឬចាប់ផ្តើមខ្ចីកម្ចីឌីជីថល សូមទាញយកអេប Wing Bank នៅលើ App Store ឬ Google Play ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ វីង។
=> សម្រាប់ព័ត៌មានលម្អិតបន្ថែម:
-ដោនឡូតអេប Wing Bank នៅទីនេះ https://wingbank.onelink.me/jA7d/wingbank
-របៀបបើកគណនីធនាគារ វីង៖ https://bit.ly/3tvMJGN















