កំនត់ត្រា ជូគឺ លាង ៖ សមិទ្ធិផល និង សម្រេចកិច្ចការធំពាក់កណ្តាលបានមកពីភរិយាខ្ញុំ ! ដូចទៅនឹង សុភាសិតខ្មែរ « សំណាបយោងដី ស្រីយោងប្រុស »​



ជូគឺ លាង  ៖ ខ្ញុំទទួលបានការចំអក ដោយសារតែរៀបការជាមួយភរិយារបស់ខ្ញុំ ព្រោះតែបដេសេធកូនស្រីអ្នកមានមុខមានមាត់ជាច្រើន គឺដោយសារតែខ្ញុំមើលមិនចូលភ្នែក នូវសម្រស់នារីដែលមានតែសម្រស់ស្អាតតែពីក្រៅ ៕

ថ្វីត្បិតតែភរិយាខ្ញុំមានសម្រស់មិនសូវស្រស់ស្អាត ប៉ុន្តែនាងមានចំនេះដឹង សមត្ថភាព អាចជួយសម្រេចកិច្ចការដែលជាក្តីសុបិន្តខ្ញុំបាន ៕ 

ខ្ញុំពិតជាមានសំណាងណាស់ ដែលបាននាងជាភរិយា នាងមិនត្រឹមតែរៀបចំកិច្ចការងារផ្ទះបានយ៉ាងល្អ នាងថែមទាំងជួយអោយខ្ញុំផ្តោតអារម្មណ៍លើការសិក្សា ស្រាវជ្រាវកិច្ចការនយោបាយ និង ទ័ពប៉ុណ្ណោះទេ នាងថែមទាំងជួយអោយខ្ញុំរកឃើញ គោឈើ សេះយន្ត និង ធ្នូ ដែលមានអនុភាពដ៏មហិមា ៕

ខ្ញុំសូមលើកយកបទពិសោធន៍មួយចំនួនមកក្រើនរម្លឹកដល់មនុស្សជំនាន់ក្រោយ ស្នេហាមិនមែនជាពាក្យផ្អែមល្ហែម មិនមែនជាទឹកភ្នែក និង មិនមែនជាការបង្ខិតបង្ខំឡើយ ប៉ុន្តែវាត្រូវបានបង្កើតឡើងលើមូលដ្ឋានរួមគ្នា ៕

« មូលដ្ឋានគ្រឹះដ៏ធំនៃសេចក្តីស្នេហា គឺការមានឆន្ទះរួមគ្នា »។

មនុស្សយើងតែងតែចាស់ រីឯផ្កាតែងតែរុះរោយ ដូច្នេះអាពាហ៍ពីពាហ៍ដែលផ្តោតសំខាន់ទៅលើភាពស្រស់ស្អាតតែ១មុខ តែនាំមកនូវភាពឈឺចាប់ក្នុងជីវិត៕

 

រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media 

រក្សាសិទ្ធិដោយ : Bizkhmer

រៀបរៀងដោយ : Anjelica

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០ 

X
5s