ជូគឺ លាង ៖ ជោគជ័យព្រោះម៉ត់ចត់ បរាជ័យព្រោះធ្វេសប្រហែស «ពេលជោគជ័យកាន់តែខិតមកដល់គឺ កាន់តែមានឧបសគ្គ »
បុរាណបានពោលថា ៖ « រឿងរ៉ាវទាំងឡាយក្នុងលោកសុទ្ធតែមានកម្រិតដ៏សមស្របមួយ នៅពេលឈានដល់ដំណាក់កាលចុងក្រោយ ។ ហេតុនេះ បើមានភាពប្រុងប្រយ័ត្នមួយភាគ ក៏ទទួលបានផលមួយភាគដែរ ហើយបើមានការធ្វេសប្រហែសមួយភាគ ក៏មានការបាត់បង់មួយភាគដូចគ្នា»៕
កំនត់ត្រា ជូគឺ លាង ៖ ជោគជ័យព្រោះម៉ត់ចត់ បរាជ័យព្រោះធ្វេសប្រហែស៕
បុគ្គលមានការប្រុងប្រយ័ត្នខ្ពស់ គឺជាបុគ្គលដែលទទួលបានជោគជ័យ ហើយបុគ្គលដែលធ្វេសប្រហែសខ្លាំងទីបំផុតក៏បរាជ័យ។
ដូច្នេះ ការធ្វើអ្វីមួយដាច់ខាតត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
មនុស្សជាច្រើននៅពេលចាប់ផ្តើមធ្វើការងារពីដើមទី មានការប្រុងប្រយ័ត្នណាស់ ប៉ុន្តែមិនបានប៉ុន្មានផង ចាប់ផ្តើមបន្ធូរដៃ ។
ឯអ្នកខ្លះទៀតមានការប្រុងប្រយ័ត្ននៅពេលធ្វើកិច្ចការងារធំ ប៉ុន្តែមានការធ្វេសប្រហែសនៅពេលកិច្ចការងារតូច ។
នៅក្នុងជីវភាពប្រចាំថ្ងៃ តើមិនមានមេរៀនដ៏ឈឺចាប់អំពីការធ្វេសប្រហេសលើការងារតូច រួចធ្វើអោយខូចដល់ការងារធំទេឬ? ពេលមានឧបសគ្គកើតឡើងចំពោះមុខអ្វីក៏គិតមិនចេញ តើមិនមែនកើតឡើងពីការធ្វេសប្រហែសរឿងតូចតាចទេឬ? ដូច្នេះបើ មិនចង់បរាជ័យ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្លាំង ។
ដូចសុភាសិតមួយឃ្លាបាន ពោលថា « ពេលជោគជ័យកាន់តែខិតមកដល់គឺ កាន់តែមានឧបសគ្គ »៕
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
រក្សាសិទ្ធិដោយ : Bizkhmer
រៀបរៀងដោយ : Angelica
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០