ពិភពលោកទទួលបានបទពិសោធន៍អ្វីខ្លះពីជំងឺរាតត្បាតឆ្នាំ ១៩១៨ ដែលសម្លាប់មនុស្សយ៉ាងរង្គាល?
យោងតាមទិន្នន័យចេញផ្សាយពី Centers for Disease Control and Prevention បានឲ្យដឹងថាកាលពីឆ្នាំ ១៩១៨ ជំងឺរាតត្បាតដែលធ្ងន់ធ្ងរមួយបានកើតឡើង ដែលបណ្ដាលមកពីវីរុស H1N1 បានធ្វើឲ្យមនុស្សប្រមាណជា ៥០០ លាននាក់ស្មើត្រឹមមួយភាគបីនៃប្រជាជនសរុបទូទាំងពិភពលោកបានឆ្លង និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ លាននាក់។
សហរដ្ឋអាមេរិកស្ថិតក្នុងកម្រិតមធ្យមនៃការប៉ះពាល់ផ្នែកសេដ្ឋកិច្ច ព្រោះវាបានកាត់បន្ថយ ១៨% នៃផលិតកម្មផលិតកម្មក្នុងឆ្នាំ ១៩១៨។ ផលប៉ះពាល់ទាំងនោះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយសេដ្ឋកិច្ចធ្លាក់ចុះជាពិសេសនៅក្នុងតំបន់ដែលមានកម្រិតនៃការឆ្លងខ្ពស់។
អត្ថបទទាក់ទង៖ ទីបំផុត មនុស្សជាងកន្លះលាននាក់ បានឆ្លង COVID-19 ខណៈអាមេរិកឡើងជាប្រទេសលំដាប់លេខ ១
តាមរបាយការណ៍ពី Centers for Disease Control and Prevention ដដែលបានបញ្ជាក់ដែរថា អត្រាមរណភាពខ្ពស់ចំពោះមនុស្សដែលមានអាយុតិចជាង ៥ ឆ្នាំ ចន្លោះពី ២០-៤០ ឆ្នាំនិង ៦៥ ឆ្នាំឡើងទៅ។ អត្រាមរណភាពខ្ពស់ចំពោះមនុស្សដែលមានសុខភាពល្អក៏មានខ្ពស់ រួមទាំងក្រុមមនុស្សដែលមានអាយុពី ២០ ទៅ ៤០ ឆ្នាំ ហើយក៏ជាវ័យមួយដែល unique ងាយគ្រោះថា្នក់ដល់ជីវិតសម្រាប់រោគរាតត្បាតនេះ H1N1 មួយនេះ ហើយសុទ្ធសឹងជាវ័យដែលពោរពេញដោយកម្លាំងពលកម្មជាហេតុនាំឲ្យបាត់បង់ GDP ជាតិ ក៏ដូចជាពិភពលោកទាំងមូល។
ផលប៉ះពាល់ខាងសេដ្ឋកិច្ចភ្លាមៗនៃឆ្នាំ ១៩១៨ កើតចេញពីភាពភិតភ័យជុំវិញការរីករាលដាលនៃជំងឺឆ្លងមួយនេះ។ ទីក្រុងធំ ៗ នៅសហរដ្ឋអាមេរិករួមទាំងញូវយ៉ក និងហ្វីឡាដែលហ្វី ត្រូវបានបិទជាបណ្តោះអាសន្ននៅពេលដែលប្រជាជនរបស់ពួកគេត្រូវគេងនៅលើគ្រែដើម្បីព្យាបាល។ ដូចនៅក្នុងប្រទេសអ៊ីតាលីឥឡូវនេះដែរ អាជីវកម្មត្រូវបានបិទ ព្រឹត្តិការណ៍កីឡាត្រូវបានលុបចោល និងការជួបជុំឯកជន រួមទាំងពិធីបុណ្យសព និងការជួបជុំទាំងអស់ព្រោះជាការហាមឃាត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
អត្ថបទទាក់ទង៖ តើអ្នកដឹងពីភាពខុសគ្នារវាងជំងឺកូវីដ១៩ ផ្តាសាយទូទៅ និងគ្រុនផ្តាសាយធំ ហើយឬនៅ?
ផលវិបាកសេដ្ឋកិច្ចមួយទៀតនៃជំងឺរាតត្បាតនេះ ខ្វះកម្លាំងពលកម្ម តែមានការដំឡើងប្រាក់ឈ្នួល ក៏ការកើនឡើងនូវការប្រើប្រាស់ប្រព័ន្ធសន្តិសុខសង្គមផងដែរ។ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តសេដ្ឋកិច្ច មិនអាចបង្ហាញពីលើតួលេខសំខាន់ទាក់ទងនឹងការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបដែលបាត់បង់នោះទេ ព្រោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតនោះ ទិន្នន័យវាបានកប់បាត់មួយចំនួនដោយសារផលវិបាកនៃសង្គ្រាមលោកលើកទី ១។
មេរៀន ២ ចំណុចដែលគួររៀនពីអតីតកាលលើជំងឺឆ្លង ហើយសម្លាប់មនុស្សយ៉ាងសន្ធឹកនេះ
នេះបើតាមការចេញផ្សាយពីគេហទំព័រ The Conversation បានបង្ហាញពីមេរៀន ២ ចំណុចសំខាន់ៗដែលយើងគ្រប់គ្នាគួររៀនពីការបទពិសោធន៍ដ៏អាក្រក់កាលពីពេលកន្លងមក៖
- ទី១៖ ការឆ្លើយតបសុខភាពសាធារណៈទៅនឹងការរីករាលដាលនៃជំងឺគឺផ្តោតលើការផ្ទុក។ មូលហេតុដែលជំងឺរាតត្បាតឆ្នាំ ១៩១៨ បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងច្រើននោះគឺ ដោយសារមានមនុស្សជាច្រើនបានឆ្លងជំងឺនេះតាំងពីដំបូងមក។ ការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពទៅប្រទេសកំណើត បានរុញច្រានឲ្យការឆ្លងរាលដាលនៃជំងឺមួយនេះកាន់តែខ្លាំងខ្លាំ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទីក្រុងនៅសហរដ្ឋអាមេរិកដែលអនុវត្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការឆ្លងពីមនុស្សទៅមនុស្សនៅដើមឆ្នាំ ១៩១៨ តាមរយៈការកំណត់គោលការណ៍ក្នុងការទប់ស្កាត់ការឆ្លង នាំឲ្យមានអត្រាមរណភាពធ្លាក់ចុះទាបជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងទីក្រុងនានាដែលមិនបានអនុវត្ត ឬចាប់ផ្តើមអនុវត្តគោលការណ៍ទប់ស្កាត់ជំងឺនេះតាមក្រោយ។
- ទី២៖ ការផ្តល់ព័ត៌មានជាគន្លឹះជោគជ័យក្នុងការគ្រប់គ្រងជំងឺ ពិសេសជំងឺឆ្លងរាតត្បាតនេះតែម្តង។ គេបានលើកឡើងថា អ្វីដែលគួរគ្រប់គ្រងគឺព័ត៌មានមិនពិតព្រោះវាបង្កគ្រោះថា្នក់ធំដល់សង្គម លើសពីនេះគឺការដែលមិនលាក់ព័ត៌មាន ជាចំណុចពិសេសដែលអាចឲ្យយើងដឹងពីស្ថានការណ៍ជាក់ស្តែង៕
អត្ថបទទាក់ទង៖ WHO: វិធាន ៦ប្រការប្រឆាំងទប់ទល់នឹងកូវីដ១៩
ដោយ៖ យ៉ាយ៉ា