បំបែកកំនត់ត្រា និង បទពិសោធន៍ថ្មី! ពិធីស្វាគមន៍តំណាងប្រ៊េនផ្លូវការ ធនាគារ វីង ! Welcome Wing Bank Brand Representative
(ភ្នំពេញ) ធនាគារ វីង កំពុងធ្វើរឿងអស្ចារ្យ និងទាក់ទាញនៅក្នុងពិភពហិរញ្ញវត្ថុឌីជីថលដ៏ប្រកួតប្រជែងនិង ឈានមុខគេនៅកម្ពុជា។
នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ធនាគារ វីង បានប្រកាសជាផ្លូវការនូវកិច្ចសហការយុទ្ធសាស្ត្រជាមួយក្រុមសិល្បករខ្មែរដ៏ល្បី La Cima Cartel ដោយបានរៀបចំពិធីស្វាគមន៍យ៉ាងឱឡារិក ដើម្បីប្រកាសថាក្រុម La Cima Cartel ជាទូតសុឆន្ទៈផ្លូវការ របស់ខ្លួន។
កិច្ចសហការដ៏ពិសេសនេះ មិនត្រឹមតែជាការបោះជំហានដ៏សំខាន់សម្រាប់ធនាគារ វីង ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាដ៏ល្អមួយដើម្បីរួមចំណែកលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងវិស័យសិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខជាមួយគ្នា។
វត្តមានដ៏សំខាន់សម្រាប់ ពិធីដ៏អស្ចារ្យនេះ មានវត្តមានចូលរួមពី៖
● កញ្ញា គិត អេឃីត្រាវិននីដា - នាយិកាគ្រប់គ្រងទីផ្សារធនាគារ វីង
● លោក សុីវ រិទ្ធី - នាយកប្រតិបត្តិក្រុមហ៊ុន Plus 855 Music
គោលបំណងធំៗ ២យ៉ាង នៅពីក្រោយកិច្ចសហការនេះ៖
● ជំរុញវិស័យហិរញ្ញវត្ថុខ្មែរឲ្យឈានទៅកម្រិតថ្មី: ធនាគារ វីង ចង់បង្ហាញថា ហិរញ្ញវត្ថុមិនមែនជារឿងស្មុគស្មាញនោះទេ តែជារឿងដែលមនុស្សគ្រប់វ័យ ជាពិសេសយុវជន អាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល។ ក្រុម La Cima Cartel នឹងដើរតួជាស្ពានដើម្បីផ្សារភ្ជាប់ធនាគារ វីង ជាមួយយុវជនជំនាន់ក្រោយ។
● គាំទ្រស្នាដៃសិល្បករខ្មែរ: កិច្ចសហការរវាងធនាគារ វីង ដែលជាធនាគារ បង្កើតឡើងដោយជនជាតិខ្មែរ ១០០% និងក្រុមសិល្បករខ្មែរ គឺជារូបភាពដ៏ល្អមួយ ដែលបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជនខ្មែរដូចគ្នា។
កំណត់ត្រាថ្មី និងចក្ខុវិស័យរួមគ្នាដើម្បីភាពជោគជ័យ!
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ថ្មីៗនេះ ធនាគារ វីង ក៏ទើបតែទទួលបានពានរង្វាន់ធំចំនួន ២ គឺពានរង្វាន់ “ពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាលើការផ្តល់កម្ចីឌីជីថល” និង“ពានរង្វាន់នវានុវត្តន៍នៅកម្ពុជាសម្រាប់គណនីសន្សំ ” ពីទស្សនាវដ្តីអន្តរជាតិដ៏ល្បីល្បាញ Global Banking & Finance Review ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។
សមិទ្ធផលនេះពិតជាបាននាំមកនូវមោទនភាពដ៏ធំធេងជូនជាតិខ្មែរនៅលើឆាកអន្តរជាតិ។
ភាពជាដៃគូរបស់ វីង និង La Cima Cartel កើតចេញពីចក្ខុវិស័យរួមមួយគឺ ការបំផុសគំនិត លើកកម្ពស់ និងអបអរសាទរភាពរឹងមាំ និងការច្នៃប្រឌិតនៃស្មារតីខ្មែរ។ នេះជាការប្តេជ្ញាចិត្តដ៏មុតមាំមួយដើម្បីនាំយកសេវាកម្មហិរញ្ញវត្ថុមកផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃ ស្មារតីច្នៃប្រឌិត និងវប្បធម៌ខ្មែរ។
វាជាការចាប់ផ្តើមនៃយុគសម័យថ្មីមួយ ដែលហិរញ្ញវត្ថុ និងសិល្បៈអាចធ្វើដំណើរទៅមុខជាមួយគ្នាបាន។
ចង់ដឹងថា ធនាគារ វីង និង La Cima Cartel នឹងមានអ្វីថ្មី សម្រាប់អ្នកគាំទ្រ និង ប្រើប្រាស់ទាំងអស់គ្នា នាពេលខាងមុខបន្ទាប់ទៀត?
សូមបន្តគាំទ្រធនាគារ វីង ទាំងអស់គ្នា!
គាំទ្រស្នាដៃកូនខ្មែរ នេះជាគំរូនៃកិច្ចសហការដ៏ល្អរវាងសិល្បករខ្មែរ និងធនាគារខ្មែរ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាជនខ្មែរ!
ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័ស បង្កើតឡើងដោយជនជាតិខ្មែរ ១០០%!