អ្វីទៅជា Due diligence?​


ប្រភព​រូបពី SBLAW


Due diligence
គឺ​ជា​ការ​ស៊ើ​ប​អង្កេតឬសវនកម្មទៅ​លើសក្ដានុពលរបស់​អាជីវកម្ម​ ដើម្បីដឹងពីព័ត៌មានទាំងឡាយរបស់ក្រុមហ៊ុន មុន​ពេល​សម្រេច​ថា​នឹង​ចុះកិច្ចព្រម​ព្រៀងវិនិយោគជាមួយ​គ្នា​ ហើយ​ការ​ធ្វើ​នេះ​គឺ​ក្នុងគោល​បំណងបញ្ជាក់​ពី​បញ្ហាសក្តា​នុពល​ ឬ​ បំណុល​ដែល​មិន​អាច​រំពឹង​ទុក​បាន​នៃ​អាជីវកម្ម​មួយ។​ ​

វា​អាច​ជា​កាតព្វ​កិច្ច​ច្បាប់​មួយ​ ប៉ុន្តែ​ការ​ជាអនុវត្ត​ទូ​ទៅគឺ​ជា​ការ​ស៊ើប​អង្កេត​ដោយ​ស្ម័គ្រ​ចិត្ត។ ឧ​ទាហរណ៍​ធម្មតា​មួ​យ​សម្រាប់​ due diligence ក្នុងឧស្សា​ហកម្ម​ផ្សេងៗគ្នា​គឺជា​ដំណើរ​ការ​វាយ​តម្លៃ​យ៉ាង​មាន​ក្តានុពល​ទៅ​លើ​គោល​ដៅ​របស់​ក្រុម​ហ៊ុន​ ឬ​ទ្រព្យ​សកម្ម​សម្រាប់​ធ្វើ​ការរួម​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន (Acquisition)។ ទ្រឹស្តីនៅ​ពីក្រោយ​ due diligence បង្ហាញថាការ​អនុវត្ត​នេះ​គឺ​ជា​ការ​អនុវត្ត​ន៍នៃ​ការ​ស៊ើប​អង្កេត​បែប​នេះ​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុ​ងការ​សម្រេច​ចិត្ត​ដោយបង្កើន​ចំនួន​និងគុណ​ភាព​នៃ​ព័ត៌​មាន​ដែល​អាច​ប្រើ​ប្រាស់បានដល់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ធានា​បាន​ថា​ព័ត៌មាន​ទាំង​នេះ​​គឺ​ជាប្រើ​ប្រាស់​ជា​លក្ខណៈ​​ប្រព័ន្ធ និង​មាន​ចេតនា​បង្ហាញឲ្យ​អ្នក​សម្រេច​ចិត្តបានដឹង​ពីថ្លៃ​ចំណាយ អត្ថ​ប្រយោជន៍ និង​ហានិភ័យ​នៃ​អាជីវកម្ម ឬ​បុគ្គល​ម្នាក់​នោះ។​

១) ដំណើរ​ការ​នៃ Due diligence

ការ​ធ្វើ Due diligence មាន​ទម្រង់​ផ្សេងគ្នា​ទៅ​តាមគោល​បំណង​ដែល​ចង់​បាន។ ការ​ពិនិត្យ​គោល​ដៅ​សក្តា​នុពល​សម្រាប់​​ការ​រួម​បញ្ចូលក្រុម​ហ៊ុន ការ​ទិញ​ក្រុម​ហ៊ុន ឯកជនភាវូបនីយកម្ម ឬ​ដំណើរ​ការ​ហិរញ្ញ​វត្ថុ​សាជីវកម្ម​ខ្នាត​តូច​វា​ធម្ម​តា​ធ្វើ​ឡើង​ដោយអ្នក​ទិញ។​ ការ​ស៊ើប​អង្កេត​សមហេតុ​សម​ផល​មួយ​ផ្តោត​ទៅលើសម្ភារៈ វត្ថុធាតុ​នាពេលអនាគត។ ការ​ពិនិត្យ​លើ​ការ​នឹង​សម្រេច​បាន​ដោយ​ប្រើសំនួរ​ថា តើ​យើង​នឹង​ទិញ​ដោយ​របៀបណា តើ​យើង​នឹង​រៀប​ចំ​រចនាសម្ព័ន្ធនៃ​ការ​ទិញ​អាជីវកម្ម​ដោយ​វិធី​ណា ហើយ​ទូទាត់ដូចម្តេច? ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​អនុវត្ត​ការងារ​ក្នុងពេល​បច្ចុ​ប្បន្ន​ និង​គោល​នយោបាយ​គោល​ការណ៍​ក្រុម​ហ៊ុន ការ​ពិ​និត្យក្នុ​ងគោល​បំណង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​យក​ក្រុម​ហ៊ុនតាម​រយៈ​គោល​ការ​វាយ​តម្លៃ​ និងវិភាគ​តម្លៃនៃ ម្ចាស់​ភាគ​ហ៊ុន​​ 

ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ due diligence  ​អ្នក​លក់​គួរ​តែ​ប្រមើល​មើល​ថា​តើ​ព័ត៌​មាន​អ្វី​ដែល​អ្នក​ទិញ​នឹង​សួរ​ ហើយ​ប្រមូល​វា​ទុក​មួយ​ដុំ។ ព័ត៌មានទាំង​នោះ​រួម​មាន​ដូចជា​ ឯកសារ​គន្លឹះ និង​របាយ​ការណ៍​ទាក់​ទង​ទៅ​នឹង​អាជីវកម្ម ឧទាហរណ៍​ដូចជា ​របាយ​ការណ៍​គណនេយ្យ គូ​ប្រកួត​ប្រជែង ការ​ប្រៀប​ធៀប​ទី​ផ្សារ​ ការ​វិភាគ និង​កម្មសិទ្ធិ​បញ្ញា​ជាដើម។ បន្ទាប់​ពី​ធ្វើ​ការពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌​មាន​ទាំង​នោះ​ អ្នក​ទិញ​គួរ​តែ​​ចាប់​ផ្តើម​ធ្វើ​ការ​សើប​អង្កេតរបស់​ខ្លួន​ដើម្បី​ធានាបាន​ថាព័ត៌​មាន​ដែល​ផ្តល់​ឲ្យ​មក​ទាំង​នោះវា​ពិត​ជា​សុក្រឹតជាក់​លាក់អាច​ទទួល​យក​បាន​។ ដែន​កំណត់នៃ​​ due diligence វាអាស្រ័យ​លើ​ប្រភេទ​នៃ​ដំណើរ​ការ​អាជីវកម្ម ហានិភ័យ​ និង​តម្រូវ​ការ​នៃ​ភាគី​ដែល​ចង់​បាន។

ដំណើរ​ការ​ due diligence (framework) អា​ច​ធ្វើការ​បែង​ចែក​ជា​ ៩ តំបន់ផ្សេងគ្នា៖

១) សវនកម្ម​សមស្រប (Compatibility audit)

២) សវនកម្ម​ហិរញ្ញវត្ថុ (Financial audit)

៣) សវនកម្ម​ម៉ាក្រូ​បរិស្ថាន (Macro-environment audit)

៤) សវនកម្ម​ផ្នែក​ច្បាប់/បរិស្ថាន (Legal/environmental audit)

៥) សវនកម្ម​ទីផ្សារ (Marketing audit)

៦) សវនកម្ម​ផលិតកម្ម (Production audit)

៧) សវនកម្ម​គ្រប់​គ្រង (Management audit)

៨) សវនកម្ម​ប្រព័ន្ធ​ព័ត៌​មាន​ (Information systems audit)

៩) សវនកម្ម​សម្រប​សម្រួល (Reconciliation audit)

២) អត្ថ​ប្រយោជន៍​នៃការ​ធ្វើ due diligence
Due diligence គឺជាឧបករណ៍​គ្រប់​គ្រង​លើ​​តម្លៃ​និងហានិ​ភ័យ​ ដែល​ប្រើ​សម្រាប់​អាជីវកម្ម​។ ភាពរឹងម៉ាំ​នៃការធ្វើ​​ due diligence អាច​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​បង្កើត​ទម្រង់​សម្រេច​ចិត្ត​ និង​ចៀស​បា​ន​នូវ​ភាព​ភ្ញាក់​ផ្អើល​ពេល​បញ្ចប់​ប្រតិ​បត្តិ​ការ។ ការ​ស៊ើប​អង្កេតធ្វើ  due diligence ផ្តល់​​អំណាច​ឲ្យ​អ្នក​ទិញនិង​មានការ​ប្រុង​ប្រយ័ត្ន​ មានន័យ​ថា​ជួយ​ឲ្យ​អ្នក​ទិញ​បានយល់​​ និង​ចៀស​វាង​ពី​ការ​សម្រេច​ចិត្ត​ខុស​ក្នុងការ​ទិញ​ក្រុម​ហ៊ុន ឬធ្វើ​ការ​វិនិយោគ​ណាមួយ។ ម្យ៉ាង​វិញ​ទៀត​ ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិភាពលើ​ការ​ស៊ើប​អង្កេត​ due diligence ធានាបានថា​អ្នក​ទិញពិតជា​អាច​ទទួល​បាននូវ​អ្វី​ដេល​គេបានចំណាយ។​

៣) គុណ​វិបត្តិ​នៃការ​ធ្វើ due diligence
ដំណើរ​ការ​នៃ due diligence មាន​រយៈពេល​វែង និងមានការលំបាក​ វាអាស្រ័យ​លើ​ប្រតិបត្តិ​ការ​ អ្នក​ទិញ​អាច​ធ្វើ​អន្តរកម្ម​ជាមួយ​នឹង​ភាគី​ផ្សេងៗជាច្រើន ដូចជា ឈ្មួញ​ជើង​សារ (brokers) គណនេយ្យ​ករ ឬ មេធាវីជាដើម​ ដែល​ពួកគេ​នី​មួយ​ៗ​មានកម្រិត​ព័ត៌​មាន​ដែលអ្នកអាចទទួល​បាន​ផ្សេងៗគ្នា​ ក៏​ដូចជា​របាយ​ការ​ណ៍​មិនពេញ​លេញ។ បន្ទាប់​មក​អ្នក​ទិញ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ព័ត៌​មានទាំង​នោះ​ដោយ​ខ្លួន​ឯងម្តង​ទៀត ក៏​ដូចជា​អាច​ស្នើ​សុំ​នូវ​ព័ត៌​មាន​បន្ថែម​មួយ​ចំនួន​ទៀត​ក្នុង​ករណី​មាន​ការ​បាត់​បង់ ឬ​ខ្វះ​ចន្លោះ​ព័ត៌​មាន​លម្អិត​ណាទៀត។

Due diligence អាច​មានផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់អ្នក​លក់ ​ដោយ​សារ​តែ​ដំណើរ​ការ​នៃ due diligence  នេះ​វារំខាន​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​ពួកគេ​ដែល​គ្រាន់​តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ ក៏​ដូចជា​សំណើរ​ឯក​សារ​ដ៏​ច្រើន​នោះ។

៤) តើ​នៅ​ពេល​ណា​ដែល​តម្រូវ​ឲ្យមាន​ការ​ធ្វើ due diligence?

មិន​មែន​គ្រប់​អាជីវកម្ម​សុទ្ធ​តែ​តម្រូវ​ឲ្យ​ធ្វើ due diligence ទាំង​អស់​ទេ ការ​ធ្វើ due diligence នេះ​ភាគ​ច្រើន​ធ្វើ​នៅ​ពេល​ដែល៖

ក) ការ​ទិញ​អាជីវកម្ម​ (អាជីវកម្ម​មួយ​ទិញ​យក​អាជីវកម្ម​ទៀត​ ដើម្បី​ពង្រីក​ទំហំ​អាជីវកម្ម​របស់​ខ្លួន​

ខ) ចូល​រួម​ក្នុង​ភាព​ជា​ដៃគូនៃ​អាជីវកម្ម​ ​( entering into a partnership)

គ) ចូល​រួម​ក្នុ​ងកុង​ត្រា​ធំ​ (entering into a major contract អាចជា​ការ​ចុះ​កុង​ត្រា​ក្នុង​គម្រោង​វិនិយោគ​ថ្មី ធំជាង​មុន​ ក្នុង​ន័យ​ពង្រីក​អាជីវកម្ម​)៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ ROCKET Lawyer

X
5s