ដកប្រាក់រហូតដល់ ២៥ម៉ឺនដុល្លារ ដោយឥតគិតថ្លៃសេវា! ធនាគារ វីង បង្កើតដោយកូនខ្មែរ ដើម្បីប្រជាជនខ្មែរ!
ធនាគារ វីង ប្រកាសសេវាដកប្រាក់រហូតដល់ ២៥០,០០០ ដុល្លារ ដោយឥតគិតថ្លៃសេវាដើម្បីពង្រឹងសេរីភាពហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមជាធនាគារពាណិជ្ជបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេមួយនៅកម្ពុជា ធនាគារ វីង មានមោទកភាពជាខ្លាំងក្នុងការប្រកាសជាផ្លូវការនូវការផ្តល់ជូនសេវាកម្មដកប្រាក់ដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺការដកប្រាក់រហូតដល់ ២៥០,០០០ ដុល្លារ ដោយឥតគិតថ្លៃសេវា តាមរយៈបណ្តាញ ភ្នាក់ងារធនាគារ វីង ដ៏ធំទូលាយជាង ១២,០០០ កន្លែងទូទាំងប្រទេស។
ការផ្ដល់ជូនដ៏សម្បើមអស្ចារ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ដែលជួបប្រទះការរឹតបន្តឹងលើការដកប្រាក់ពីធនាគារផ្សេងៗ ជាពិសេសនៅពេលត្រូវការសាច់ប្រាក់បន្ទាន់ ឬក្នុងចំនួនច្រើន ហើយតម្រូវឱ្យមានការបង់ថ្លៃសេវាផ្សេងៗ។
ធនាគារ វីង ដែលជាធនាគាររបស់កូនខ្មែរ បានយល់ច្បាស់ពីបញ្ហាប្រឈមដែលអតិថិជនជាច្រើនបានជួបប្រទះ។
សេវាកម្មថ្មីនេះ គឺជាការបោះជំហានដ៏ធំមួយរបស់ធនាគារ វីង ក្នុងការគាំទ្រដល់សហគ្រាស ម្ចាស់អាជីវកម្ម អាជីវករលក់ដូរ ក៏ដូចជាសាធារណជនគ្រប់ៗរូប ដែលត្រូវការសាច់ប្រាក់រហ័សសម្រាប់បង្វិលទុន ឬការចំណាយចាំបាច់ផ្សេងៗ។
ការដកប្រាក់រហូតដល់ ២៥០,០០០ ដុល្លារ ដោយមិនគិតថ្លៃសេវា តាមរយៈភ្នាក់ងារ វីង ជាង ១២,០០០ កន្លែងដែលគ្របដណ្តប់ទូទាំង ២៥ ខេត្ត-ក្រុងនៃប្រទេសកម្ពុជា នេះ គឺពិតជាផ្តល់ភាពងាយស្រួលបំផុត។
អត្ថប្រយោជន៍សំខាន់ៗនៃសេវាដកប្រាក់ឥតគិតថ្លៃរបស់ធនាគារ វីង៖
● ដកប្រាក់គ្មានដែនកំណត់៖ លោកអ្នកអាចដកប្រាក់បានរហូតដល់ ២៥០,០០០ ដុល្លារ ។
● គ្មានថ្លៃសេវា៖ ការដកប្រាក់ក្នុងចំនួនណាក៏ដោយ គឺឥតគិតថ្លៃសេវាបន្ថែមអ្វីទាំងអស់។
● បណ្តាញទូលំទូលាយ៖ ជាង ១២,០០០កន្លែង ទូទាំងប្រទេសកម្ពុជា ធានាបាននូវភាពងាយស្រួលគ្រប់ទីកន្លែង។
● រហ័សទាន់ចិត្ត និងងាយស្រួល៖ ឆ្លើយតបនឹងតម្រូវការសាច់ប្រាក់បន្ទាន់ប្រកបដោយប្រសិទ្ធភាព។
● ភាពជឿជាក់ និងដៃគូហិរញ្ញវត្ថុ៖ ធនាគារ វីង ជាជម្រើសដ៏ឆ្លាតវៃសម្រាប់សេរីភាពហិរញ្ញវត្ថុ។
អតិថិជនអាចស្វែងរកទីតាំង ភ្នាក់ងារធនាគារ វីង ដែលនៅជិតបំផុតបានយ៉ាងងាយស្រួល ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ឬចំណាយពេលយូរ។
អតិថិជនទាំងអស់អាចរីករាយ និងទទួលយកបទពិសោធដកប្រាក់គ្មានដែនកំណត់ និងគ្មានថ្លៃសេវាពីធនាគារ វីង !
ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ទំនុកចិត្ត និងងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូប។
ការពង្រីកសមត្ថភាពដកប្រាក់នេះ គឺជាភស្តុតាងមួយទៀតនៃបេសកកម្មរបស់ធនាគារ វីង ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ដើម្បីរីករាយជាមួយការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូត អតិថិជនគ្រាន់តែដោនឡូតអេប Wing Bank រួចចុះឈ្មោះបើកគណនីធនាគារ វីង។ បន្ទាប់មកអញ្ជើញទៅកាន់ភ្នាក់ងារ វីង ណាមួយ ស្កេន QR ជាមួយអេប Wing Bank ដើម្បីដកប្រាក់ជាការស្រេច។
ធនាគារ វីង៖ ដៃគូហិរញ្ញវត្ថុឌីជីថលរបស់អ្នក សម្រាប់អនាគតកាន់តែប្រសើរ!
ដោនឡូតអេប Wing Bank ឥឡូវនេះ គ្រប់គ្រងហិរញ្ញវត្ថុដោយភាពឆ្លាតវៃ រហ័ស និងមានសុវត្ថិភាព!