ហេតុអ្វីបានជាអ្នកនៅតែបង់ថ្លៃសេវាដកប្រាក់? ប្ដូរមកប្រើអេប Wing Bank ថ្ងៃនេះ! រក្សាប្រាក់របស់អ្នកពេញ ១០០%​



ធនាគារ វីង  ជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានធ្វើបដិវត្តន៍វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា  តាមរយៈការប្រកាស និង ដាក់ចេញនូវសេវាដកប្រាក់ឥតគិតថ្លៃ ដែលមានគោលដៅជំរុញ និងពង្រឹងសេរីភាពហិរញ្ញវត្ថុ សន្សំសំចៃ ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ 

អ្នកប្រើប្រាស់ អេប Wing Bank ទាំងអស់ អាចដកប្រាក់ដោយមិនគិតថ្លៃសេវាទៀតឡើយ នៅតាមគ្រប់ភ្នាក់ងារធនាគារ វីង ជាង ១២,០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា។

ប្រជាជនកម្ពុជារាប់ពាន់នាក់បានធ្វើការផ្លាស់ប្តូរដ៏ឆ្លាតវៃ  ដោយងាកមកប្រើប្រាស់ អេប Wing Bank និងសេវាកម្មរបស់ ធនាគារ វីង  ដែលអនុញ្ញាតឱ្យពួកគេដកប្រាក់ដោយឥតគិតថ្លៃសេវា គ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះជាការបង្ហាញការពេញចិត្ត ចំពោះការទទួលបាននូវសេវា ដកប្រាក់ដោយឥតគិតថ្លៃ ដែលបម្រើដល់តម្រូវការចាំបាច់ក្នុងការជួយសន្សំប្រាក់ និងទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។

លោក បណ្ឌិត Dmytro Kolechko បានលើកឡើងថា៖ ការផ្តល់ជូនការដកប្រាក់មិនគិតថ្លៃសេវារបស់ ធនាគារ វីង គឺជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ វីង សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបំពេញសេចក្តីត្រូវការឱ្យកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនាំមកនូវការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជារីកចម្រើនកាន់តែរឹងមាំ។

លោកបណ្ឌិត Dmytro Kolechko បានបន្ថែមទៀតថា៖ «កំណើនរបស់ធនាគារ វីង មានការកើនឡើងយ៉ាងខ្លាំងក្លា។ ហើយការដកប្រាក់មិនគិតថ្លៃសេវានេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ស្របពេលដែលយើងខ្ញុំកំពុងខិតខំធ្វើឱ្យសេវាធនាគារ កាន់តែមានភាពសាមញ្ញ តម្លាភាព និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍ និង ទូទាំងប្រទេសកម្ពុជា។ 

ធនាគារ វីង យើងខ្ញុំតែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងងាយស្រួលប្រើប្រាស់។ ខណៈដែលប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលមានការកើនឡើងយ៉ាងឆាប់រហ័ស ដោយសារវិធានការនានាដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា យើងខ្ញុំនៅតែមើលឃើញថា ការប្រើប្រាស់សាច់ប្រាក់នៅតែជាតម្រូវការចាំបាច់សម្រាប់អតិថិជនជាច្រើនរូបនៅទូទាំងប្រទេស។

ដោយយល់ច្បាស់ពីតម្រូវការជាក់ស្ដែងនេះ ធនាគារ វីង មានមោទនភាពក្នុងការផ្តល់ជូននូវ សេវាដកប្រាក់ឥតគិតថ្លៃ ១០០% ។ មិនមែនត្រឹមតែជាសេវាកម្មមួយនេះប៉ុននោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តពេញទំហឹងរបស់យើងខ្ញុំក្នុងការគាំទ្រអតិថិជនរបស់យើងនៅគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយដែលពួកគាត់ត្រូវការ ដើម្បីធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង និង កាន់តែមានភាពងាយស្រួល។

តើលោកអ្នកនៅតែបង់ថ្លៃសេវាដកប្រាក់ ខណៈដែលអ្នកមិនចាំបាច់ខាតថ្លៃសេវាបង់ប្រាក់? 

សេវាកម្មដកប្រាក់ដោយឥតគិតថ្លៃនេះ គឺជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ធនាគារ វីង ក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួនដូចជា៖

● ដកប្រាក់ឥតគិតថ្លៃសេវា: នៅទូទាំងបណ្តាញភ្នាក់ងារ ធនាគារ វីង ជាង ១២,០០០ កន្លែង ទូទាំងប្រទេសកម្ពុជា។ 

● គ្មានថ្លៃសេវា! គ្មានការកាត់កងលើទឹកប្រាក់របស់អ្នក ដូច្នេះលោកអ្នកទទួលបានទឹកប្រាក់ពេញ ១០០% ជារៀងរហូត។ 

● លែងបារម្ភរក ATM: លែងចាំបាច់ស្វែងរកម៉ាស៊ីន ATM ឱ្យពិបាកទៀតហើយ! គ្រាន់តែទៅកាន់ភ្នាក់ងារ ធនាគារ វីង ដែលនៅជិតបំផុត អ្នកអាចដកប្រាក់បានភ្លាមៗ ទោះតិចតួចប៉ុណ្ណាក៏ដោយ ហើយមិនចំណាយថ្លៃសេវាសូម្បីមួយរៀល។ 

ដើម្បីរីករាយជាមួយការដកប្រាក់មិនគិតថ្លៃសេវាជារៀងរហូត អតិថិជនគ្រាន់តែដោនឡូតអេប Wing Bank រួចចុះឈ្មោះបើកគណនីធនាគារ វីង។

 ការបើកគណនីមានភាពងាយស្រួលបំផុត ដោយអតិថិជនអាចចុះឈ្មោះបើកគណនីបានដោយខ្លួនឯងផ្ទាល់នៅលើអេប Wing Bank ឬគ្រាន់តែទៅកាន់ទីតាំងសាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកបំផុត។

ធនាគារ វីង មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ហើយរក្សាការប្តេជ្ញាចិត្តឥតងាករេក្នុងការផ្តល់សេវាហិរញ្ញវត្ថុល្អឥតខ្ចោះ តម្លាភាព និងបន្តបង្កើតនូវផលិតផលហិរញ្ញវត្ថុទំនើបៗជាច្រើនទៀត ដើម្បីបំពេញនូវតម្រូវការដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមនាំមុខគេនេះ ធនាគារ វីង បានគូសបញ្ជាក់ពីភាពឈានមុខគេ និងបង្កើតបាននូវគំរូនៃស្តង់ដារថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់បរិយាប័ន្នធនាគារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនឆ្ពោះទៅមុខជានិរន្តរ។ 

ធនាគារ វីង  គឺជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុចម្រុះ និងងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយនឹងបណ្តាញភ្នាក់ងារ ធនាគារ វីង  ដ៏ធំបំផុត  ជាង 1200០កន្លែង និងបច្ចេកវិទ្យាទំនើប ធនាគារ វីងប្តេជ្ញាលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងជួយអតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេគ្រប់គ្នា។ 

ធនាគារ វីង៖ ដៃគូហិរញ្ញវត្ថុឌីជីថលរបស់អ្នក សម្រាប់អនាគតកាន់តែប្រសើរ!

ដោនឡូត អេប Wing Bank  ឥឡូវនេះ  គ្រប់គ្រងហិរញ្ញវត្ថុដោយភាពឆ្លាតវៃ រហ័ស និងមានសុវត្ថិភាព!


 

X
5s