លោក Colonel Sandersស្ថាបនិក KFC រក្សាភាពសាមញ្ញ កុំមើលស្រាលការចាប់ផ្តើមតូចៗរបស់អ្នក! « លោកផ្ទាល់ ចាប់ផ្ដើមពីលក់មានបំពងរបស់លោកនៅតាមចញ្ចើមផ្លូវ »
ក្នុងចំណោមរឿងរ៉ាវជោគជ័យជាច្រើន រឿងរ៉ាវរបស់លោក Colonel Sanders ស្ថាបនិក KFC គឺជាភស្តុតាងដ៏រស់រវើកមួយដែលបង្ហាញថា ភាពអស្ចារ្យអាចកើតចេញពីភាពសាមញ្ញបំផុត ប្រសិនបើយើងមានការតស៊ូ។
ការចាប់ផ្តើមដ៏សាមញ្ញ និងការតស៊ូមិនរាថយ!
លោក Colonel Sanders បានចាប់ផ្តើមអាជីវកម្មមាន់បំពងរបស់លោកនៅតាមចិញ្ចើមផ្លូវ ដោយគ្រាន់តែជារូបមន្តដ៏សាមញ្ញមួយ។ លោកបានប្រឹងប្រែងលក់រូបមន្តនេះដោយមិនរាថយ ទោះបីជាត្រូវឆ្លងកាត់ការបដិសេធរាប់មិនអស់ក៏ដោយ។ ភាពជឿជាក់លើផលិតផល និងការតស៊ូរបស់លោក បានធ្វើឲ្យអាជីវកម្មនេះរីកចម្រើនយ៉ាងខ្លាំង រហូតមានវត្តមានស្ទើរទូទាំងពិភពលោកដូចសព្វថ្ងៃ។
មេរៀនដ៏សំខាន់ពីលោក Colonel Sanders គឺចង់ឲ្យយើងយល់ថា ការចាប់ផ្តើមអ្វីមួយដោយភាពសាមញ្ញ ហើយបន្តប្រឹងប្រែងវាដោយមិនបោះបង់ គឺជាគន្លឹះដ៏រឹងមាំឆ្ពោះទៅរកភាពជោគជ័យ។ កុំមើលស្រាលការចាប់ផ្តើមតូចៗរបស់អ្នក ព្រោះរាល់ការខិតខំប្រឹងប្រែង នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់កសាងអនាគតដ៏ត្រចះត្រចង់។
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ : Anjelica