វ៉ាក់សាំងអាយុកាល ១០០ឆ្នាំ កំពុងធ្វើតេស្តលើវេជ្ជបណ្ឌិត សម្រាប់ធ្វើជាអាវុធប្រឆាំងកូវីដ១៩
វ៉ាក់សាំងការពារជំងឺរបេងកំពុងត្រូវបានផ្តល់ឲ្យបុគ្គលិកសុខាភិបាលអំឡុងពេលថែទាំអ្នកជំងឺកូវីដ១៩ នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី ដើម្បីវិភាគ និងស្រាវជ្រាវរកប្រសិទ្ធភាព សម្រាប់ជាអាវុធប្រឆាំងនឹងកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយ Bloomberg។
វ៉ាក់សាំង The bacillus Calmette-Guerin ឬហៅកាត់ជា ៣ អក្សថា BCG ត្រូវបានគេប្រើយ៉ាងទូលំទូលាយអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ ហើយបច្ចុប្បន្នក្រុមអ្នកជំនាញ កំពុងសិក្សាពីអត្ថប្រយោជន៍ក្រៅគោលដៅរបស់វា។ អ្នកជំនាញអះអាងថា វាមិនត្រឹមតែត្រូវបានគេប្រើសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ (immunotherapy) សម្រាប់អ្នកកើតជំងឺមហារីកផ្លោកនោម (bladder cancer) ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពង្រឹកភាពស៊ាំរបស់មនុស្សដែលជាផ្នែកជួរមុខ ក្នុងសារពាង្គកាយដើម្បីទប់ទល់នឹងជំងឺឆ្លងផ្សេងៗបានថែមទៀតផង។
អង្គការសុខភាពពិភពលោក បានអះអាងថា វាពិតជាចាំបាច់ដើម្បីធ្វើតេស្តឱ្យដឹងថា វ៉ាក់សាំងនអាចជួយបន្ថយជំងឺចំពោះអ្នកដែលឆ្លងកូវីដ១៩ នោះបានដែរឬទេ។ ទោះជាយ៉ាងនេះក្ដី អង្គការសុខភាពពិភពលោកកំពុងទទូចឱ្យស្ថាប័ន្ធពាក់ព័ន្ធអន្តរជាតិសហការក្នុងការសិក្សាមួយដែលដឹកនាំដោយ Nigel Curtis ប្រធានផ្នែកស្រាវជ្រាវជំងឺឆ្លងប្រចាំនៅទីក្រុង Melbourne។
វ៉ាក់សាំង BCG ជាប្រភេទវ៉ាក់សាំងការពារជំងឺរបេងដែលមានតម្លៃធូរថ្លៃ តែគេតែងតែប្រើដើម្បីចាក់បង្ការទារកដែលទើបនឹងកើតចំនួន ១៣០លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។ ការសិក្សាលើទារកក្នុងទ្វីបអាហ្រ្វិកបានបង្ហាញថា វ៉ាក់សាំង BCG ផ្តល់ការការពារប្រឆាំងនឹងជំងឺរបេង និងការឆ្លងជំងឺកុមារដទៃទៀត ដោយការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជាពិសេសកោសិកាឈាមសដែលផ្តោតលើភ្នាក់ងារបង្កជំងឺ។
ហើយថ្មីៗនេះត្រូវបានគេយកទៅចាក់សាកល្បងលើបុគ្គលិកសុខាភិបាលស្ម័ត្រចិត្តជាង ៤០០០នាក់ក្នុងប្រទេសអូស្ត្រាលី (កាលពីថ្ងៃច័ន្ទម្សិលមិញ) ដែលមានហានិភ័យខ្ពស់ពីការឆ្លងមេរោគកូរ៉ូណានៅពេលថែទាំអ្នកជំងឺដែលឈឺ ដោយប្រើរយៈពេល ៣ខែដើម្បីតាមដាន។
លោក Curtis ដែលជាសាស្ត្រាចារ្យផ្នែកជំងឺឆ្លងកុមារនៅសាកលវិទ្យាល័យ Melbourne និងជាប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យព្យាបាលកុមាររ៉ូយ៉ាល់ (A professor of pediatric infectious diseases at the University of Melbourne and head of the infectious diseases unit at the city’s Royal Children’s Hospital.) បានមានប្រសាសន៍ថា «វាជាប្រភេទវ៉ាក់សាំងអាចបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ ដូច្នេះវាអាចការពារបានល្អប្រសើរប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗគ្នា។” លោកសាស្រ្តាចារ្យក៏មានប្រសាសន៍បន្ថែមទៀតថា “យើងត្រូវគិតពីគ្រប់មធ្យាបាយ ដែលយើងអាចការពារពួកគេបាន ដូច្នេះវានឹងកាត់បន្ថយនៃចំនួនបុគ្គលិកពេទ្យដែលត្រូវស្លាប់។ ហើយប្រសិនបើការចាក់សាកល្បងក្នុងរយៈពេល ៣ខែនេះមិនអាចដំណើរការ ឬមិនមានលទ្ធផលអ្វីទេយើងនឹងបញ្ឈប់វាភ្លាម»៕
អត្ថបទពាក់ព័ន្ធ៖
- ពិភពលោកទទួលបានបទពិសោធន៍អ្វីខ្លះពីជំងឺរាតត្បាលឆ្នាំ ១៩១៨ ដែលសម្លាប់មនុស្សយ៉ាងរង្គាល?
- តើអ្នកដឹងពីភាពខុសគ្នារវាងជំងឺកូវីដ១៩ ផ្តាសាយទូទៅ និងគ្រុនផ្តាសាយធំ ហើយឬនៅ?
- តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? តើចិនបានចំណេញអ្វីបើមែន? ចុះបើមិនមែនអ្នកណាចំណេញ?
ដោយ៖ Anthony