ជម្រើសដកប្រាក់ដ៏ឆ្លាតវៃ ដកប្រាក់ឥតគិតថ្លៃសេវា គ្មានដែនកំណត់! តាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស!
តើអ្នកធ្លាប់មានអារម្មណ៍ថា ធុញទ្រាន់នឹងការដកសាច់ប្រាក់ចេញពីទូ ATM ដែរឬទេ?
ធនាគារ វីង បាននាំមកនូវយុទ្ធសាស្ត្រហិរញ្ញវត្ថុថ្មីមួយ ក្នុងការចាត់ចែងសាច់ប្រាក់ផ្ទាល់ខ្លួន។ ធនាគារ វីង កំពុងផ្តល់ជូនដល់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ឆ្ពោះទៅរកវិធីសាស្រ្តដ៏ឆ្លាតវៃ និងចំណេញបំផុត។
ជាមួយនឹងបណ្តាញភ្នាក់ងារធនាគារ វីង ជាង ១២,០០០ កន្លែង លោកអ្នកអាច ស្កេនដកប្រាក់បានគ្រប់ពេលវេលា ដោយគ្មានកំណត់ចំនួនទឹកប្រាក់ និងគ្មានគិតថ្លៃសេវា ដោយគ្រាន់តែប្រើប្រាស់នូវអេប Wing Bank របស់អ្នកដើម្បីស្កេន ប៉ុណ្ណោះ!
ធនាគារ វីង កំពុងលើកទឹកចិត្តឱ្យអតិថិជនផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន និងប្រើប្រាស់វិធីសាស្រ្តដ៍ឆ្លាតវៃ ដែលចំណេញទាំងពេលវេលា និងសន្សំថវិការរបស់អ្នកបន្ថែមទៀត។ ភាពឆ្លាតវៃនៃការដកប្រាក់ឥតគិតថ្លៃនេះ មិនមែនត្រឹមតែជាការសន្សំប្រាក់នោះទេ ប៉ុន្តែវាគឺជាគន្លឹះដើម្បីបង្កើន ភាពបត់បែននៃការគ្រប់គ្រង ចំណូលចំណាយប្រចាំថ្ងៃរបស់អ្នក។

ឈប់ពិបាកដើររកម៉ាស៊ីន ATM សូមជ្រើសរើសយក ការដកប្រាក់ឆ្លាតវៃជាមួយ ដកសាច់ប្រាក់ដោយឥតគិតថ្លៃ តាមបណ្តាញភ្នាក់ងារធនាគារ វីង ដ៏ធំទូលាយជាង ១២,០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា លោកអ្នកអាចរីករាយជាមួយអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
១. ភាពឆ្លាតវៃនៃការដកប្រាក់៖ រក្សាប្រាក់របស់អ្នកពេញ ១០០%
• គ្មានដែនកំណត់ គ្មានភាពតានតឹង: អ្នកអាចស្កេនដកប្រាក់បានចាប់ពី ២,០០០ រៀល ឡើងទៅ ដោយគ្មានការកាត់កងថ្លៃសេវា។ សមត្ថភាពក្នុងការដកប្រាក់ដោយសេរីនេះ គឺជាការអនុវត្តហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពបំផុត។
• ការវិនិយោគផ្ទាល់ខ្លួន: ប្រាក់ដែលអ្នកសន្សំបានពីថ្លៃសេវាដកប្រាក់ គឺជាប្រាក់ចំណេញសុទ្ធដែលអាចយកទៅវិនិយោគត្រឡប់មកវិញ ឬអាចសន្សំទុកប្រើប្រាស់សម្រាប់លើអ្វីដែលមានភាពចាំបាច់ជាងនេះ។
• ទំនុកចិត្តហិរញ្ញវត្ថុ: ការរួមបញ្ចូលគ្នានេះជួយបង្កើន ទំនុកចិត្តហិរញ្ញវត្ថុ របស់អ្នក។
លោកអ្នកមានលទ្ធភាពក្នុងការ គ្រប់គ្រងប្រតិបត្តិការ របាយការណ៍ហិរញ្ញវត្ថុ បានដោយខ្លួនឯងមិនមានការស្មុគស្មាញ។
• ការសន្សំសំចៃបានច្រើនជាងមុនពីថ្លៃសេវា ផ្តល់ឱ្យលោកអ្នកនូវ ថវិកាដែលនៅសល់ ដើម្បីធ្វើការសម្រេចចិត្តដោយសេរី ថាតើត្រូវវិនិយោគ ចំណាយ ឬសន្សំសម្រាប់គោលដៅផ្សេងទៀត។ នេះជាគន្លឹះដែលផ្តល់នូវ សន្តិភាពក្នុងចិត្ត និងភាពជឿជាក់ក្នុងការគ្រប់គ្រងអនាគតហិរញ្ញវត្ថុផ្ទាល់ខ្លួន។
• ជួយអោយការសន្សំឆ្លាតវៃរបស់អ្នកជាមួយ គណនីសន្សំដើម្បីគោលដៅ (Save for a Goal) ជួយលោកអ្នកឱ្យសន្សំប្រាក់ជាមួយគោលបំណងច្បាស់លាស់ និងរក្សាបាននូវភាពទៀងទាត់ឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុដែលបានកំណត់ និងទទួលបានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់រហូតដល់ 5% ក្នុងមួយឆ្នាំ ដែលអាចជួយសម្រេចក្តី ស្រមៃបានកាន់តែលឿន។
២.លែងបារម្ភពីទូ ATM៖ ភាពបន្ទាន់លែងជាបញ្ហាក្នុងការស្វែងរកទូ ATM ទៀតហើយ។ ជាមួយនឹងបណ្តាញភ្នាក់ងារធនាគារ វីង ដ៏ច្រើនសន្ធឹកសន្ធាប់ លោកអ្នកអាចដកសាច់ប្រាក់បាន គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ទោះនៅតំបន់ឆ្ងាយៗក៏ដោយ គ្រាន់តែមានអេប Wing Bank តែមួយគត់។
រីករាយជាមួយការស្កេន ដកប្រាក់ គ្រប់ពេលវេលា តាមចំនួនដែលលោកអ្នកចង់បាននៅទូទាំងបណ្តាលភ្នាក់ងារធនាគារ វីង ក្នុងប្រទេសកម្ពុជាជាង ១២,០០០ កន្លែង។
ជ្រើសរើស ធនាគារ វីង ជាធនាគារដែលបំពេញគ្រប់តម្រូវការ និងសន្សំសំចៃ ដើម្បីការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក!
ធនាគារ វីង សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់ឱ្យផ្លាស់ប្តូរផ្នត់គំនិត ហើយប្រើប្រាស់ អេប Wing Bank ទាំងអស់គ្នា។
🌐 ដឹងបន្ថែម៖ https://bit.ly/4lj7XOM
📱 ដោនឡូតអេប Wing Bank នៅទីនេះ៖ https://wingbank.onelink.me/jA7d/wingbank
👉 របៀបបើកគណនីធនាគារ វីង៖ https://bit.ly/3tvMJGN















