ស៊ុតសម្រាប់ចម្អិនអាហារពេលព្រឹក តែអាមេរិកយកធ្វើជាវ៉ាក់សាំងផ្ដាសាយជិត៨ទសវត្សរ៍មកហើយ
រៀងរាល់ថ្ងៃ ស៊ុតរាប់រយពាន់គ្រាប់ត្រូវដឹកទៅកាន់មន្ទីពិសោធន៍នានា ដែលត្រូវបានការពារដោយឆ្មាំយាមការពារ និងប្រព័ន្ធសុវត្តិភាព ដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលក្នុងទឹកប្រាក់រាប់លានដុល្លារ។
ស៊ុតទាំងនោះមិនមែនដឹកទៅដើម្បីធ្វើជាអាហារពេលព្រឹកនោះទេ ប៉ុន្តែគឺជាធនធានក្នុងការផលិតថ្នាំវ៉ាក់សាំងផ្ដាសាយទូទៅ។
ក្នុងរយៈពេល៨០ ឆ្នាំចុងក្រោយនេះ ពិភពលោកត្រូវពឹងផ្អែកលើស៊ុតមាន់ដើម្បីផលិតវ៉ាក់ស៊ាំងគ្រុនផ្ដាសាយ។
វ៉ាក់សាំងផ្ដាសាយប្រមាណ ១៧៤,៥ លាន ត្រូវបានចែកចាយទូទាំងសហរដ្ឋអាមេរិកក្នុងពេលមានការដូវកាលជំងឺផ្ដាសាយរហូតដល់ដំណាច់ខែកុម្ភះ ដែលត្រូវបានគេប៉ានស្មានថា ៨២ ភាគរយគឺផលិតចេញពីស៊ុតមាន់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង់និងប្រយុទ្ធប្រឆាំងជំងឺឆ្លង (Centers for Disease Control and Prevention)។
ស៊ុតមួយគ្រាប់អាចផលិតផលិតវ៉ាក់សាំងមួយ មានន័យថាអាមេរិកត្រូវប្រើប្រាស់ស៊ុត ១៤០លានគ្រាប់ក្នុងរដូវជំងឺផ្ដាសាយម្ដងៗ។
ដើម្បីត្រៀមសម្រាប់រដូវកាលជំងឺផ្ដាសាយប្រចាំឆ្នាំ និងការផ្ទុះរាលដាលជំងឺណាមួយ រដ្ឋាភិបាលអាមេរិកបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារអាមេរិកក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះដើម្បីធានាថាមានស៊ុតគ្រប់គ្រាន់សម្រាប់ផលិតវ៉ាក់ស៊ាំងមួយនេះ។
ប៉ុន្តែនាពេលបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះវិបត្តិថ្មីមួយទៀតគឺ វីរ៉ុសកូរ៉ូណា ដែលប៉ះពាល់ទៅដល់មនុស្សជាង ៤២៣ ០០០នាក់ទូទាំងពិភពលោកនិងសម្លាប់មនុស្សជាង ១៩ ០០០នាក់ចាប់តាំងពីមានការផ្ទុះឡើងនៅខែធ្នូមក យោងតាមទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins University។ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញវ៉ាក់ស៊ាំងនៅឡើយទេ ដោយសារតែភាពខុសគ្នាពីរវីរុសផ្ដាសាយ ការប្រើប្រាស់ស៊ុតដើម្បីផលិតវ៉ាក់ស៊ាំងវីរ៉ុសនេះគ្មានប្រសិទ្ធភាពឡើយ។
ការផលិតវ៉ាក់សាំងដែលផលិតចេញពីស៊ុត
ប្រភពរូប៖ cnn
អ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសអង់គ្លេសបានធ្វើការពិសោធន៍សាកល្បងលើកដំបូងទៅលើក្រុមទាហ៊ានប្រដាប់អាវុធក្នុងឆ្នាំ ១៩៣៧ ហើយមួយឆ្នាំក្រោយមកអាមេរិកបានរកឃើញថាស៊ុតពិតជាអាចពារកងទ័ពដោយការចាក់ថ្នាំផ្ដាសាយ។ វ៉ាក់សាំងដែលផលិតពីស៊ុតត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈត្រឹមទសវត្សរ៍ឆ្នាំ ១៩៤០។
គួរឲ្យដឹងថា ជំងឺផ្ដាសាយអាចបម្លែងខ្លួន ហើយពូជរបស់វាផ្លាស់ប្ដូររៀងរាល់ឆ្នាំ នេះមានន័យថាវ៉ាក់សាំងថ្មីត្រូវការផលិតសម្រាប់រដូវកាលជំងឺផ្ដាសាយផ្សេងៗគ្នា។
មជ្ឈមណ្ឌលគ្រប់គ្រង់និងប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនិងមន្ទីពិសោធន៍ដទៃទៀតបានចាប់ដៃគូរជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីរើសរកពូជវីរុសដើម្បីបញ្ជូនទៅកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងឯកជននានា។
វីរុសដែលជ្រើសរើសហើយត្រូវបានចាក់បញ្ចូលក្នុងស៊ុតមាន់ ហើយវីរ៉ុសនឹងភ្ញាស់ ហើយបម្លែងខ្លួនជាថ្មី ក្នុងរយៈពេល២ ៣ថ្ងៃ។
បន្ទាប់មកអ្នកវិទ្យាសាស្ត្រប្រមូលសាធាតុអន្ទិលសដែលមានវីរុសចេញពីស៊ុត ដោយអ្នកវិទ្យាសាស្ត្របានសម្លាប់វីរុសនោះរួចរាល់ ដូចនេះហើយវីរុសនោះមិនអាចបង្កជាជំងឺបាន និងបន្សុទ្ធវាអង់ទីហ្សែនរបស់វីរុស (Antigen)។
អង់ទីហ្សែនគឺជាសារធាតុសំខាន់ វាជាសារធាតុដែលបញ្ចេញពីវីរុសដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
ដំណើរការក្នុងការផលិតវ៉ាក់សាំងគិតចាប់ពីការដឹកស៊ុតចូលរហូតដល់ដាក់សម្រេចប្រើប្រាស់ជាផ្លូវការត្រូវការរយៈពេលយ៉ាងហោចណាស់ ៦ខែ យោងតាម CDC។
យោងតាមរបាយការណ៍ឆ្នាំ២០១៧ ពីរដ្ឋាភិបាលការិយាល័យគណនីភាពរដ្ឋាភិបាលអាមេរិក (US Government Accountability Office) នាយកដ្ឋានសេវាសុខភាពនិងមនុស្ស (Department of Health and Human Services) ចំណាយទឹកប្រាក់ ៤២ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចសន្យា ៣ឆ្នាំជាមួយក្រុមហ៊ុនមួយដើម្បីធានាការផ្គត់ផ្គង់ស៊ុតដែលមានគុណភាពខ្ពស់ពេញមួយឆ្នាំ។
លោក Sanofi Pasteur អ្នកនាំពាក្យក្រុមហ៊ុនផលិតវ៉ាក់សាំងនៅអាមេរិក បានមានប្រសាសន៍ថា រដ្ឋាភិបាលអាមេរិកទទួលវ៉ាក់សាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដែលក្រុមហ៊ុនទាំងនោះទទួតស៊ុតមកពីកសិដ្ឋានចញ្ចឹមមាន់ជាច្រើនតែក្នុងទីតាំងអាថ៌កំបាំង ដោយទីតាំងទាំងនោះគឺមានត្រូវរក្សាព័ត៌មានសម្ងាត់។
ផ្នែកមួយនៃទឹកប្រាក់៤២លានដុល្លារតម្រូវឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងមានកម្មវិធីសន្ដិសុខនិងកម្មវិធីសន្ដិសុខវិជ្ជាសាស្ត្រផងដែរដែលផ្ដល់ការការពារនឹងការគំរាមកំហែងធម្មជាតិនិងមនុស្ស នេះបើយោងតាម របាយការណ៍GOA។
យោងតាម CDC ដដែល បើទោះបីជាការចំណាយទឹកប្រាក់លើការផលិតវ៉ាក់សាំងក្នុងចំនួនច្រើនក្ដី ប៉ុន្តែក្នុងមួយឆ្នាំៗជំងឺផ្ដាសាយក្នុងសហរដ្ឋអាមេរិក ១០,៤ ពាន់លានដុល្លារអាមេរិកលើការព្យាបាលនិងចំណាយលើសម្ភារៈឧបករណ៍ផ្សេងៗ។
លោក Leo Poon ប្រធានវិទ្យាសាស្រ្តមន្ទីពិសោធន៍សុខភាពនៃសកលវិទ្យាល័យហុងកុង (Hong Kong University) បានមានប្រសាសន៍ថាស៊ុតមិនត្រឹមតែផលិតជាវ៉ាក់សាំងផ្ដាសាយមួយមុខនោះទេ ប៉ុន្តែក៏អាចផលិតវ៉ាក់សាំងប្រឆាំងជំងឺជាច្រើនទៀត ប៉ុន្តែជំងឺមួយប្រភេទមិនអាចភ្ញាស់ក្នុងស៊ុតបាន៕
អត្ថបទទាក់ទង៖
- ចិនអនុញ្ញាតិឲ្យអ្នកវិទ្យាសាស្ត្រខ្លួនធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩
- លោកត្រាំព្យាយាមទិញវ៉ាក់សាំងកូវីដ១៩ពីអាល្លឺម៉ង់ ផ្ដាច់មុខនៅអាមេរិក?
- Covid19 ផ្ទុះតាំងពីឆ្នាំ២០១៩ ហេតុអ្វីបានប្រើពេលយូរម្ល៉េះ មិនទាន់រកឃើញ វ៉ាក់សាំង ផ្លូវការនៅឡើយ?
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN