ចិនអនុញ្ញាតិឲ្យអ្នកវិទ្យាសាស្ត្រខ្លួនធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩​



ចិនបានអនុញ្ញាតិឲ្យក្រុមអ្នកសិក្សាស្រាវជ្រាវរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដើម្បីរកភាពសុវត្តិភាពលើរាងកាយមនុស្ស ដែលនេះជាកិច្ចប្រឹងប្រែងរបស់ចិនក្នុងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាតសលកលដែលបានសម្លាប់មនុស្សជាង ៧០០០នាក់ទូទាំងពិភពលោក។

អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្រ្តវេជ្ជសាស្ត្រយោធាចិន (China’s Academy of Military Medical Sciences) ដែលស្ថិតក្រោម កងទ័ពរំដោះប្រជាជនចិន (Chinese People’s Liberation Army (PLA)) បានទទួលការយល់ស្របក្នុងការធ្វើតេស្តសាកល្បងជំហ៊ានដំបូងទៅលើវ៉ាក់សាំងការពារជំងឺកូវីដ១៩ បើយោងតាម Communist Party’s People’s Daily។

ការធ្វើតេស្តនេះនឹងធ្វើឡើងដោយ បណ្ឌិតសភាវិទ្យាសាស្រ្តវេជ្ជសាស្ត្រយោធាចិន (China’s Academy of Military Medical Sciences) និងក្រុមហ៊ុនជីវៈសាស្ត្រ CanSino Biologics។

ពត៌មានលម្អិតទៅលើការទិន្នន័យចុះឈ្មោះធ្វើតេស្តវិជ្ជសាស្រ្តបង្ហាញថា នេះគឺជាជំហានទី១ ដែលធ្វើឡើងដើម្បីពិនិត្រនូវសុវត្តិភាពទៅលើមនុស្ស ដោយការធ្វើតេស្តវ៉ាក់សាំងនេត្រូវការមនុស្ស ១០៨នាក់ដើម្បីចូលរួមការធ្វើពិសោធន៍នេះចាប់ពីថ្ងៃទី៣១មីនា ដល់៣១ធ្នូ។

គួរបញ្ជាក់ផងដែរថា អ្នកវិទ្យសាស្រ្តអាមេរិកបានប្រកាសថា ខ្លួនបានធ្វើការធ្វើតេស្តវិជ្ជសាស្រ្តទៅលើវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថានជាតិប្រតិកម្មនិងជំងឺឆ្លង (National Institute of Allergy and Infectious Diseases) និងក្រុមហ៊ុនជីវៈបច្ចេកវិទ្យាអាមេរិក Moderna រួចហើយកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុង Seattle។

 

X
5s