កូវីដ១៩៖ ចម្លើយទាំង ៦ របស់អ្នកជំនាញ ទាក់ទិននឹងវីរុស​



វីរុសគឺជាសរីរាងជីវសាស្ត្រដែលមានជាទូទៅនៅលើផែនដី។ អ្នកជំនាញប៉ានស្មានថាមានវីរុសប្រមាណ 10 000 000 000 000 000 000 000 000 000 000 ហើយប្រសិនបើយកទៅតម្រៀបគ្នាជាជួរអាចមានប្រវែងពីកាឡាក់ស៊ី ទៅទៅកាឡាក់ស៊ីមួយទៀត។ 

មូលេគុលដែលមានប្រវែងគិតជាណាណូម៉ែត្រនេះ ដែលអាចចូលទៅក្នុងកោសិកានៃសរីរាង្គផ្សេងៗ ហើយបម្លែងខ្លួនកាន់តែច្រើន។ ខណៈដែលវីរុសភាគច្រើនមិនបង្ហឲ្យមានគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ប៉ុន្តែមួយចំនួនទៀតអាចធ្វើឲ្យអ្នកឈឺ និងខ្លះទៀតអាចធ្វើឲ្យអ្នកស្លាប់ទៀតផងក៏មាន។

តើវីរុសស្លាប់ឬមានជីវិត?
វីរុសមានជីវិតដោយពឹងផ្អែកលើសរីរាងដទៃដើម្បីបន្តជីវិតនិងផលិតវីរុសបន្ថែម ពីព្រោះវីរុសទាំងនេះមិនអាចរក្សានូវថាមពលសម្រាប់ខ្លួនវាបាននោះទេ។ ឬម្យ៉ាងទៀត វីរុសមិនអាចមានមុខងារនៅក្រៅសរីរាង្គបានឡើយ ដូចនេះហើយបានគេតែងតែចាត់ទុកវាថាជា វត្ថុគ្មានជីវិត។ 

ក្រៅពីជាលិកា វីរុសនឹងធ្វើការបត់ខ្លួនរបស់វាទៅក្នុងផ្នែកតូចមួយដែលឯករាជ្យ ដែលគេឲ្យឈ្មោះថា virion ហើយវាអាចមានជីវិតក្នុងបរិស្ថានក្នុងរយៈពេលជាក់លាក់ណាមួយ។ នេះមានន័យថាវីរុសអាចរក្សាទម្រង់របស់វាដដែលនិងអាចឆ្លងទៅកាន់សរីរាង្គផ្សេងទៀតបានប្រសិនបើប៉ះពាល់ផ្ទាល់។

តើវីរុសកើតចេញពីអ្វីខ្លះ?
ផ្នែកសំខាន់បំផុតរបស់វីរុស គឺហ្សែនដែលជាម៉ូលេគុលវែងផ្សំចេញពី DNA or RNA ដែលរចនាសម្ព័ន្ធហ្សែនមាននាទីដើម្បីផលិតវីរុស។ នេះត្រូវបានរុំជាប់ជាមួយនឹងម៉ូលេគុលប្រូតេអ៊ីន ដែលហៅថា capsid ដែលវាមានតួនាទីការពារសមាសធាតុនៃហ្សែន។

វីរុសមួយចំនួនមានផ្នែកខាងក្រៅដែលផលិតចេញពីសារធាតុទឹកលីពីត (Lipid) ដែលជាម៉ូលេគុលខ្លាញ់។ វីរុសកូរ៉ូណាបង្កឲ្យមានជំងឺកូវីដ១៩គឺជាវីរុសមួយដែលស្រោបដោយសំបកខាងក្រៅ។ សាប៊ូមានប្រសិទ្ធភាពអាចរំលាយសារធាតុខ្លាញ់ផ្នែកខាងក្រៅ ហើយបំផ្លាញសារធាតុឆ្មាៗនៃវីរុស។ នេះហើយគឺជាហេតុផលមួយដែលការលាងដៃជាមួយសាប៊ុមានប្រសិទ្ធភាពការពារការឆ្លងបាន។ 

តើវីរុសឆ្លងទៅលើអ្វីខ្លះ?
វីរុសប្រៀបដូចជាអ្នកប្រម៉ាញ់ដោយវាប្រម៉ាញ់តែអ្វីដែលពួកវាអាចកំណត់បាន ហើយធ្វើការឆម្លងតែម្ដង។ វីរុសខ្លះមិនអាចកំណត់អំពីកោសិការមនុស្សបានមិនបង្កភាពគ្រោះថ្នាក់នោះទេ ហើយវីរុសខ្លះទៀតនឹងឆ្លងទៅកាន់អ្នកប៉ុន្តែគ្មានបង្កផលប៉ះពាល់នោះឡើយចំពោះសុខភាព។

គ្រប់សត្វនិងរុក្ខជាតិទាំងអស់សុទ្ធតែមានវីរុសរបស់វារៀងខ្លួន។ សត្វប្រជៀវមានវីរុសកូរ៉ូណាច្រើនប្រភេទ ដែលមួយក្នុងចំណោមនោះត្រូវបានគេជឿថាជាវីរ៉ុសកូរ៉ូណាថ្មីដែលបង្កជាជំងឺកូវីដ១៩។ 

ហេតុអ្វីវីរុសមួយចំនួនបង្កឲ្យមានការស្លាប់?
តើវីរុសមួយមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាត្រូវគេព័ត៌មានអំពីអនុភាពនៃភាពរាលដាលរហ័យរបស់វីរុសនោះ។ នេះមិនសំខាន់ត្រឹងថាវីរុសមានភាពគ្រោះថ្នាក់នៅពេលឆ្លងទៅកាន់មនុស្សនោះទេ ប៉ុន្តែសំខាន់ត្រង់ថាវីរុសនោះអាចគេចពីរនាំងការពាររបស់រាងកាយ ដោយពង្រីកខ្លួននិងបន្តសាយភាយទៅកាន់តំបន់ផ្សេងទៀត។ 

តើវីរុសរីកសាយភាយយ៉ាងដូចម្ដេច?
នៅពេលដែលមនុស្សម្នាក់ឆ្លងវីរុស ខ្លួនប្រាណរបស់ពួកគេនឹងក្លាយជាទីតាំងនៃផ្នែកឆ្នាៗរបស់វីរុសដែលអាចនឹងបំភាយចេញទៅក្រៅតាមរយៈសារធាតុទឹកដូចជា ការក្អក កណ្ដាស់ ស្បែក ឬករណីមួយចំនួនទៀតគឺការប៉ះពាល់ផ្នែកវត្ថុខាងលើ។

ផ្នែកតូចៗរបស់វីរុសអាចនឹងជាប់ទៅលើវត្ថុថ្មី ឬវត្ថុគ្មានចលនា។ វត្ថុដែលមានឆ្លងត្រូវស្គាល់ថាជាវត្ថុចម្លងវីរុស ហើយវាដើរតួនាទីចម្បងក្នុងការរីកសាយភាពនៃជំងឺ។ 

តើវីរុសកូរ៉ូណាជាអ្វី?
វីរុសកូរ៉ូណាគឺជាសមាជិកក្នុងអម្បូរគ្រួសារកូរ៉ូណា។ ឈ្មោះនេះត្រូវបានគេដាក់ឈ្មោះបន្ទាប់ត្រូវបានពិនិត្រតាមមីក្រូទស្សន៍ឃើញ ភាពលៀនចេញនៃប្រូតេអ៊ីនតូចៗចែញពីផ្ទៃ ហើយចេញមកក្រៅរូបរាងដូចម្កុដ។ 

វីរ៉ុសកូរ៉ូណា បង្កឲ្យមានជំងឺសារ (Serious Acute Respiratory Syndrome) ក្នុងឆ្នាំ២០០៣ និងជំងឺមើស ( Middle East Respiratory Syndrome) ក្នុងឆ្នាំ២០១២៕ 

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ វេទិកាពិភពលោក

 

X
5s