ថៃអាចនឹ​ងមានចំនួនអ្នកឆ្លងច្រើនដូចអ៊ីតាលី បើប្រជាជននៅតែធ្វើទង្វើមួយនេះ​



វេជ្ជបណ្ឌិតម្នាក់បានបង្ហោះមតិតាមបណ្ដាញទំនាក់ទំនងសង្គមអំពីស្ថានភាពនៃកូវីដ១៩ នៅប្រទេសថៃដោយបញ្ជាក់ថាប្រទេសថៃនឹងអាចក្លាយជាប្រទេសបន្ទាប់ពីអ៊ីតាលីដែលមានចំនួនទាំងអ្នកស្លាប់ និងអ្នកឆ្លងច្រើន។ នេះបើយោងតាមការចុះផ្សាយដោយ Thai Residents

លោកវេជ្ជបណ្ឌិតម្នាក់ដែលមិនបានបញ្ចេញឈ្មោះម្នាក់បានបញ្ចេញមតិលើបណ្តាញសង្គមជាភាសាថៃថា៖ «ខ្ញុំអាចទាយបានថាប្រហែលជា ១០ថៃ្ង ទៀតចាប់ពីថ្ងៃនេះទៅប្រទេសថៃនឹងក្លាយជាប្រទេសបន្ទាប់ពីអ៊ីតាលី។ ចំនួនអ្នកស្លាប់នឹងកើនឡើងយ៉ាងឆាប់រហ័ស។​ នេះក៏ដោយសារពួកគេមិនបានផ្តាច់ខ្លួនចេញពីសង្គម (Socia dinstancing) ដោយពួកគេនៅតែជួបជុំគ្នាចេញបរិភោគអាហារនៅខាងក្រៅជាមួយមនុស្សជាង ៦០នាក់ ឬតិចជាងនេះ»។

លោក បានសរសេរបន្ថែមទៀតថា៖  ខណៈប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅខាងក្រៅតំបន់ហាមឃាត់ដោយគ្មាននរណាម្នាក់អាចបញ្ឈប់ពួកគេបាននោះ ដែលនេះជាករណីគ្រោះថ្នាក់បំផុតនៅពេលពួកគេវិលត្រឡប់ទៅផ្ទះវិញ។ ដូច្នេះថៃអាចនឹងមានចំនួនអ្នកឆ្លងច្រើនបន្ទាប់ពីប្រទេសអ៊ីតាលីដែរហើយ។ ចំពោះខ្លួនខ្ញុំផ្ទាល់មិនមានទំនុកចិត្តគ្រប់គ្រាន់ថាវាអាចគ្រប់គ្រងស្ថានភាពបានទេ តើដល់ពេលណាដែលប្រជាជនធ្វើការសហការជាមួយគ្នា ដើម្បីបញ្ឈប់ការរាតត្បាតនេះ?»

អត្ថបទពាក់ព័ន្ធ៖ Covid19៖ ៣​​ថ្ងៃ​ចុង​ក្រោយ​នេះ ​ថៃ​រក​ឃើញ​​​ ៣៩៩​​​ករណី​ថ្មី​ ​មួយ​ចំនួន​តូច​ឆ្លង​មក​កម្ពុជា​​

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Withan Thanawuth, M.D នាមន្ទីរពេទ្យ Siriraj បានបង្ហាញក្រាហ្វិចនៃស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃដែលស្រដៀងនឹងក្រាហ្វរបស់អ៊ីតាលី និងអ៊ីរ៉ង់ដែរ។ ចំនួនករណីកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីដែលនាំឲ្យមានប្រព័ន្ធថែរក្សាសុខភាពដែលមិនអាចទប់ទល់ជាប់។

ក្រាហ្វិចផ្អែកលើការវិភាគដោយ Vox នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យ Johns Hopkins (The Center for System Science and Engineering at Johns Hopkins University Data) តាមរយៈទិន្នន័យពីថ្ងៃទី ១៥ ខែមីនា។ អ៊ីរ៉ង់ត្រូវបានតំណាងនៅ​ (ពណ៌ទឹកក្រូច), (កូរ៉េខាងត្បូងពណ៌លឿង), (សហរដ្ឋអាមេរិកនៅក្នុងពណ៌ផ្កាឈូក), (ប្រទេសជប៉ុនពណ៌ខៀវ)។ល។

លោកវេជ្ជបណ្ឌិតបបានបន្ថែមថាប្រទេសថៃពេលនេះគឺស្ថិតនៅចំណុចសំខាន់ ប្រសិនបើយើងអាចគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា នោះប្រទេសថៃនឹងដើរតាមប្រទេសជប៉ុន និងសិង្ហបុរី។ ប៉ុន្តែប្រសិនបើចំនួននៅតែបន្តលោតឡើងក្នុងចន្លោះរយៈពេល ៥-៧ ថ្ងៃទៀតនោះយើងនឹងតាមអ៊ីតាលី និងអ៊ីរ៉ង់ហើយ។ ដូច្នេះខណៈស្ថានភាពកាន់តែអាក្រក់នេះអ្វីដែលមានប្រយោជន៍ និងអាចធ្វើបាននោះគឺចូលទៅក្នុងផ្ទះខ្លួនឯងរៀងៗខ្លួន បើមានអ្វីចាំបាច់ចាំចេញមកក្រៅ។

គួរបញ្ជាក់ផងដែរថា ថែបានប្រកាសដាក់ប្រទេសខ្លួនក្នុងស្ថានភាពអាសន្នចាប់ពីថ្ងៃពុធម្សិលមិញ រហូតដល់ពាក់កណ្ដាលខែមេសា ដោយប្រទេសនេះមានអ្នកឆ្លងសរុបរហូតដល់ ៩៣៤ ករណី ក្នុងនោះមានអ្នកស្លាប់ ៤នាក់៕

អត្ថបទពាក់ព័ន្ធ៖ អាល្លឺម៉ង់ស្ថិតនៅក្នុងបញ្ជី​ប្រទេស​មានអ្នកឆ្លងកូវីដច្រើនជាងគេទាំង ៥​ តែហេតុផលនេះ​ដែលមានអ្នកស្លាប់តិច​

ដោយ៖ Anthony

 

X
5s