ហូឡង់រកឃើញថាម៉ាស់ N95 ចំនួន ៦០ម៉ឺនម៉ាស់របស់ចិនគ្មានស្តង់ដារគុណភាពត្រឹមត្រូវ
ម៉ាស់ប្រភេទ N95 ចំនួន ៦០០ ០០០ម៉ាស់ដែលផលិតក្នុងប្រទេសចិន ត្រូវបានរដ្ឋាភិបាលហូឡង់ពិនិត្យឃើញថាមិនត្រឹមត្រូវតាមស្តង់ដាគុណភាពអ៊ឺរ៉ុប។ ស្របពេលដែលវេជ្ជបណ្ឌិត និងបុគ្គលិកបុគ្គលិកសុខាភិបាលជាច្រើនរូបកំពុងខ្វះខាតម៉ាស។ នេះយោងតាមការចុះផ្សាយដោយ South China Morning Post។
ម៉ាស់N95 ត្រូវបានគេស្គាល់នៅអ៊ឺរ៉ុប ឬ KN95 នៅចិនដីគោកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាព និងមេរោគពីព្រោះវាត្រូវបានគេសន្មត់ថាអាចរារាំងភាគល្អិតពីខ្យល់ដែលផ្ទុកវីរុសជាង ៩០ ភាគរយតាមស្តង់ដាអ៊ឺរ៉ុប។ បទពិសោធន៍របស់ប្រទេសហូឡង់មិនមែនជាលើកទីមួយទេ និងបណ្តាប្រទេសនៅអ៊ឺរ៉ុប ដែលតែងតែទទួលបានឧបករណ៍វេជ្ជសាស្រ្តគ្មានគុណភាពទាក់ទងនឹងមេរោគត្រូវបានផលិតនៅប្រទេសចិន។
ជាក់សែ្តងកាលពី ២សប្តាហ៍មុនប្រទេសអេស្ប៉ាញបានប្រកាសថាខ្លួនបានទទួលឧបករណ៍ធ្វើតេស្តគ្មានគុណភាពជាច្រើនគ្រឿងពីប្រទេសចិន បន្ទាប់ពីមានរបាយការណ៍ស្រដៀងគ្នានៅសាធារណរដ្ឋឆែក។ ចំណែកឯប្រទេសអេស្ប៉ាញវិញបានបញ្ឈប់ការប្រើប្រាស់ឧបករណ៍តេស្តភ្លាមៗបន្ទាប់ពីរកឃើញនៅអត្រាមិនមានភាពត្រឹមត្រូវជាង ៧០ភាគរយ ខណៈពេលដែលក្រុមហ៊ុនចិនអះអាងថាឧបករណ៍របស់ខ្លួនមានភាពត្រឹមត្រូវ ៨០ ភាគរយ។
យោងតាមក្រសួងសុខាភិបាលសុខុមាលភាព និងកីឡាហូឡង់ (The Dutch Ministry of Health, Welfare and Sport) ថា «យើងមិនទាន់ច្បាស់ទេថាវាអាចមកពីដំណើរការនៃការផលិត ឬក៏កើតឡើងតាមរយៈប្រត្តិបត្តិការពាណិជ្ជកម្ម។»
ក្រសួងបានបន្ថែមទៀតថា «កង្វះខាតនៃម៉ាស់គឺសំខាន់ តែអ្វីកាន់តែបារម្ភជាងនឹងទៅទៀតនោះគឺផលិតផលគ្មានគុណភាពនេះតែម្តង។» ពាក់ព័ន្ធជាមួយបញ្ហាម៉ាសនេះត្រូវបានរកឃើញមានការសង្ស័យដំបូងដោយបុគ្គលិកសុខាភិបាលទៅលើភាពមិនត្រឹមត្រូវមួយចំនួននៅពេលប្រើប្រាស់៕
អត្ថបទពាក់ព័ន្ធ៖
- អាមេរិកផលិតបានឧបករណ៍ធ្វើតេស្ត Covid19 រកឃើញលទ្ធផលត្រឹមតែជាង ៥នាទី
- ទីបំផុត មនុស្សជាងកន្លះលាននាក់ បានឆ្លង COVID-19 ខណៈអាមេរិកឡើងជាប្រទេសលំដាប់លេខ ១
ដោយ៖ Anthony