យុទ្ធសាស្ត្រ ៦ ចំណុចជួយដល់ការគ្រប់គ្រងបុគ្គលិកយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផល​




ផ្នែ​ក​មួយ​ធំ​បំ​ផុត​នៃ​ការគ្រប់​គ្រង​បុគ្គលិក​គឺ​ការ​គ្រប់​គ្រង​លើ​ដំណើរ​ការ​ការ​ងារ​របស់បុគ្គលិក។ បង្កើតចន្លោះឬ​នូវអ្វី​មួយ​ ឬ​រៀបចំ​ចំនុច​ណា​មួយ​ដែល​អាច​ឲ្យ​បុគ្គលិក​ផលិត​ចេញ​នូវ​ការ​ងារ​ដែល​ល្អ​ប្រសើរ​មួយ​ដល់​អង្គ​ភាព​ ផ្អែក​​តាម​សមត្ថភាព​និងជំនាញ​របស់​ពួកគេម្នាក់ៗ។

វា​មិនមែ​នជារឿង​ងាយ​ស្រួល​ឬ​លេង​សើចទេ​ក្នុងការគ្រប់គ្រង​មនុស្ស​ គ្រប់គ្រង​បុគ្គលិក​ឲ្យ​ដំណើរ​បា​ន​ទៅ​ដោយ​រលូន​តាម​អ្វី​ដែល​អង្គភាព​ចង់​បាន​នោះ​ទេ។ ក្នុង​នាម​ជាអ្នកគ្រប់​គ្រង​អ្នកត្រូវ​ជួប​ជាមួយ​បញ្ហា​ជាច្រើន​ដោយ​ចៀស​មិន​ផុត។ តែទោះ​ជា​យ៉ាងណាយុទ្ធសាស្ត្រ ៦ ចំនុចខាង​ក្រោម​នេះ​ជួយ​​អ្នកពិចារណាក្នុង​ការ​គ្រប់​គ្រង​បុគ្គលិក​ឲ្យបានកាន់តែប្រសើរ​៖

១)​ ធ្វើ​ការ​កំណត់​ និង​ផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុននិងគោលដៅនៃការអនុវត្ត
បុគ្គលិក​មិនអាច​ដឹងទេ​​ថា​ គេ​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ប្រាកដទេសម្រាប់​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ ប្រសិន​បើ​គេ​មិនបាន​ដឹង​បានយល់​ច្បាស់​ពី​គោល​ដៅ​របស់​ក្រុម​ហ៊ុន​។ ដូចនេះ​ក្នុង​នាម​ជាអ្នក​គ្រប់​គ្រង​ម្នាក់​យើង​ត្រូវ​ធ្វើ​ការកំនត់ និង​បង្ហាញ​ឲ្យ​ច្បាស់​លាស់​ទៅ​ដល់​បុគ្គលិក​ឬអ្នក​នៅក្រោម​បង្គាប់​ថា​យើង​ចង់បានអ្វី អង្គភាព​ចង់​បានអ្វី​។ មួយ​វិញ​ទៀត​ការដែល​ដាក់​ការងារ​ត្រូវ​តាមជំនាញ​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ភាព​ជោគ​ជ័យ​ក្នុងការ​គ្រប់​គ្រង​បុគ្គលិក​ដូចគ្នា។

២) ប្រើ​ប្រាស់​កម្ម​វិ​ធី​គ្រប់​គ្រង​ការ​ងារ
ការ​ប្រើ​ប្រាស់កម្មវិធី Software សម្រាប់​គ្រប់គ្រង​លើការងារ​បុគ្គលិក​ជា​រឿង​មួយ​ល្អ​បំផុត​។ វា​ចំនេញ​ពេល​វេលា អាច​ឲ្យ​អ្នក​និ​ង​បុគ្គលិកឬអ្នក​នៅ​ក្រោម​បង្គាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ច្រើន​ជាង​មុន។ អ្នកអាច​ទទួល​របាយ​ការណ៍​ឬ​ប្រាប់​ពី​ការងារ​បន្ទាប់ដល់​បុគ្គលិក​បាន​រហ័ស​ជាជាង​ការ​ចាំជួប​គ្នា​ផ្ទាល់។ ហើយ​វា​នៅ​មាន​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត។​

៣) ទាញ​យក​មតិ​យោបល់​ពី​បុគ្គលិក​ជា​រឿយៗ
នៅ​ពេល​ដែល​ចៅ​ហ្វាយនិង​កូន​ចៅ​មាន​ទំនាក់​ទំនង​ការ​ងារល្អជាមួយគ្នា ទាំងអស់គ្នា​អាច​ដឹង​ពី​គោល​ដៅ​ដែល​ត្រូវដើរ​រួមគ្នា​ដើម្បី​សម្រេច​សមិទ្ធ​ផល​មួយ​ នោះ​គ្រប់​គ្នា​មិននៅ​ឆ្ងាយពី​គ្នា​ឡើយ។ ទន្ទឹម​នឹង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ល្អ​ជាមួ​យគ្នា​នេះ អ្នក​គ្រប់​គ្រង​ក៏​ត្រូវ​បើក​ផ្លូវ​ទុក​ឱកាស​ដល់​បុគ្គលិក​ធ្វើ​ការ​ផ្តល់​មតិ​យោបល់ ឬ​រាយ​ការណ៍​ពី​ផល​លំបាកក្នុង​ការ​ងារ​ដេល​ពួកគេ​បានជួប​ប្រទះ។ ឬ​ពេល​ខ្លះ​អាច​ជាការ​សំណូមពរ​នានាដែល​បុគ្គលិក​ចង់​បាន​ ហើយ​អ្នកគ្រប់​គ្រង​គួរ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ ឬ​ការណែ​នាំការងារដល់​បុគ្គលិក​តាម​ដែលអាចធ្វើ​ទៅ​បាន​។

៤) ​​ការ​ប្រើ​ប្រាស់ Peer Reviews
Peer Reviews ត្រូវ​បាន​គេ​ស្គាល់​ថាជា​យុទ្ធសាស្រ្ត​ពិនិត្យ ៣៦០ដឺក្រេ ដែលជា​យុទ្ធសាស្រ្ត​មួយ​ល្អ​ដែរក្នុងការ​គ្រប់​គ្រង​បុគ្គលិក​។ នេះគឺជាលក្ខណៈពិសេសមួយដែលអាចរកបាននៅលើកម្មវិធី software គ្រប់គ្រងភាគច្រើន។ Peer Reviews មានប្រយោជន៍​ព្រោះ​ពួកគេអនុញ្ញាតឱ្យអ្នករួមការងារលើកសរសើរអ្នករួមការងារដទៃទៀតពី​ចំនុច​ល្អ និងគូសបញ្ជាក់នូវទិដ្ឋភាពវិជ្ជមាននៃការបំពេញការងាររបស់ពួកគេ ក៏ដូចជាចង្អុលបង្ហាញពីកន្លែងដែលអាចធ្វើឱ្យប្រសើរឡើងបាន។

៥) ការគ្រប់គ្រងមុននិងការទទួលស្គាល់
មធ្យោបាយមួយដើម្បីធានាលទ្ធផលនៅកន្លែងធ្វើការគឺ ដើម្បីការ​អនុវត្តរង្វាន់និងអនុវត្តការគ្រប់គ្រងមុន មានន័យ​ថា​បុគ្គលិ​ក​របស់​យើង​សុទ្ធ​តែ​បាន​ដឹង​ថា​ការ​ដែល​ពួក​គេ​ខិ​ត​ខំបំពេញ​ការងារ​មិន​មែន​ខំដោយ​ឥត​ប្រយោជន៍​ទេ គេអាចធ្វើការរំពឹង​ទុក​ថា​គេ​ធ្វើ​ការ​គឺ​ត្រូវ​បាន​អ្វី​លើក​ទឹក​ចិត្ត ឬ​រង្វាន់​ត្រលប់​មក​វិញ​ជាក់​ជាមិនខាន។​

៦) កំណត់​នូវ​កិច្ច​ប្រជុំ​ទៀងទាត់​ដើម្បីពិភាក្សា​ពី​លទ្ធ​ផល
ជា​ធម្ម​តាការងារ​ត្រូ​វមានការ​តាម​ដាន​នូវ​លទ្ធ​ផលជាប្រចាំ ដូចនេះជា​អ្នក​គ្រប់​គ្រង​ត្រូវ​មានការ​ជួប​ប្រជុំ​ជាមួយ​កូន​ចៅ​ជារឿយៗ ដើម្បី​ដឹង​ពី​លទ្ធផល​នៃ​ក្រុម​ការងារ​នីមួយ​ៗថា​តើ​ធ្វើ​ទៅ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ឬទេ។ ពេល​មានកិច្ច​ប្រជុំ​ត្រូវ​ប្រាកដ​ថា​វា​ធ្វើ​ឡើង​ដោយ​ច្បាស់​លាស់ ហើយ​គួរ​មានកម្ម​វត្ថុ​ដូចខាង​ក្រោម៖

ក) តាមដាន​លើ ​ Peer Reviews

ខ) ពិភាក្សា​ពី​ការ​លើក​សរសើរ​បុគ្គល​ ឬក្រុមណាមួយ​ហើយ​ផ្តល់ជាកា​រណែ​នាំ​ដល់​បុគ្គល​ ឬ​ក្រុម​ដទៃ​ទៀត

គ) ទទួល​ស្គាល់​សមាជិក​ក្នុង​ក្រុម​ដែល​សកម្ម​ក្នុងការងារ​ ផ្តល់​ជូន​ការ​លើក​ទឹក​ចិត្ត​ ឬ​ជា​រង្វាន់​សម្រាប់​ការខិត​ខំ​ប្រឹង​ប្រែង

ឃ) ពិភាក្សា​ពី​ផែន​ការ​បន្ទាប់​នៃ​គម្រោង​ដែល​ត្រូវ​ធ្វើ

ង) ពិភាក្សាពី​ទិន្ន័យ​របស់ក្រុមហ៊ុន ប្រាក់​ចំណូល ការពាក់​ព័ន្ធ​របស់​អតិថិជន​ ការធ្វើ​​ទីផ្សារ -- ដើម្បី​ទទួល​បានភាពជោគជ័យ​ទាំងអស់​គ្នា។

ចៀស​វាង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ដែល​ជួបគ្នា​សម្រាប់​តែ​ការចាប់​ដៃហើយ​ ក៏​បំបែក​ជួរដោយ​គ្មាន​បាន​លទ្ធ​ផល​អ្វី​សោះ។ ត្រូវ​ចាំថា​នៅ​ពេល​ដែលអ្នក​មានទំនាក់​ទំនង​ការ​ងារ​ជាមួយ​បុគ្គលិក​ល្អ ភាពស្និទ្ធស្នាល​កាន់​តែ​មាន​រវាង​មេនិងកូន​ចៅ ការ​គោរព​ពី​សំណាក់​បុគ្គលិក​របស់អ្នក​កាន់​តែ​ច្រើន ភាព​ជោគ​ជ័យ​នៃ​ការគ្រប់​គ្រងអ្នក​ក៏​កាន់​តែ​ប្រសើរឡើងដែរ៕

ដោយ៖ យ៉ាយ៉ា

X
5s