បើចង់បានតែដាក់ពែងអោយទាប បើចង់បានលាភរាបទាបគោរព បើចង់បានខ្ពស់យកទាបមកទប់ បើចង់បានគ្រប់សាមញ្ញរាបសារ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែត្រូវការប្រាស្រ័យទាក់ទងគ្នា និងត្រូវការជំនួយពីគ្នាទៅវិញទៅមក។ ភាពជោគជ័យ និងការរីកចម្រើន ជារឿយៗមិនមែនអាស្រ័យតែលើសមត្ថភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើរបៀបដែលយើងប្រព្រឹត្តជាមួយអ្នកដទៃផងដែរ។
ពាក្យពេចន៍មួយឃ្លាដ៏មានអត្ថន័យនៅក្នុងកំនត់ត្រា ជូ គឺលាង បានចែងថា៖
"បើចង់បានតែដាក់ពែងអោយទាប បើចង់បានលាភរាបទាបគោរព បើចង់បានខ្ពស់យកទាបមកទប់ បើចង់បានគ្រប់សាមញ្ញរាបសារ។"
តើធ្វើដូចម្តេចទើបបានការជួយ? មានតែបន្ទាបខ្លួនអោយទាបខ្លះ ទើបបានផលមកវិញ។
ឧទាហរណ៍ថា៖ អ្នក យើងមកស្តាប់បុគ្គលម្នាក់ រឺ ចូលរួមក្នុងការចែករំលែកចំនេះដឹងអ្វីមួយ យើងតែងតាំងចិត្តថា ខ្លួនជាអ្នកចេះដឹងច្រើនជាងគេ ហើយក៏មិនតាំងចិត្តស្តាប់ ។
ធ្វើបែបនេះមានន័យថា យើងមិនចេះរៀនសូត្រពីដៃគូ។ នៅក្នុងលោកនេះមានជញ្ជាំងច្រើន ហើយទីដែលមានជញ្ជាំងច្បាស់ជាមានទ្វារ។
តើមនុស្សបែបណាដែឡចូលមិនចុះទ្វាទាំងនេះ ? គឺមនុស្សដែលគិតថាខ្លួនឯងខ្ពង់ខ្ពស់។មនុស្សបែបនេះចូលតាមទ្វាទាំង នោះមិនរួចឡើយ។ថែមទាំងប៉ះត្រូវក្បាលហូរឈាមទៀតផង។
ដូចនេះ : ត្រូវអោនក្បាល រឺ បន្ទាបខ្លួនអោយទាបជាងទ្វាទើបអាចចូលរួច ហើយមិនគ្រោះថ្នាក់។
រក្សាសិទ្ធិដោយ : Bizkhmer
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១២ ៦៦៦ ១០៤
រៀបរៀងដោយ : Anjelica