គន្លឹះនៃភាពជោគជ័យរបស់មហាសេដ្ឋីពាន់លាន Warrent Buffet ក្នុងដំណើរវិនិយោគមូលបត្រ
មហាសេដ្ឋីពាន់លានដុល្លាដ៏ល្បីទូរទាំងពិភពលោក លោក Warrent Buffet មានរបៀបរស់នៅក្នុងជីវិតសព្វថ្ងៃយ៉ាងសាមញ្ញបំផុតដោយរូបលោកប្រើប្រាស់ទូរស័ព្ទធម្មតា (Mobile Phone) នៅឡើយ ហើយរស់នៅក្នុងផ្ទះមួយយ៉ាងធម្មតាបំផុត នៅ Omaha, Nebraska។ ទ្រព្យសម្បតិរបស់លោក កើនឡើងជាលំដាប់ ក្នុងការវិនិយោគជាច្រើន ក្នុងនោះការវិនិយោគលើផ្សារហ៊ុនត្រូវបានចាត់ទុកថា ជាផ្នែកមួយធំជាងគេបំផុត។
លោក Warrant Buffet ត្រូវបានគេទទួលស្គាល់ថា ជាអ្នកវិនិយោគដែលជោគជ័យបំផុតក្នុងវិស័យមូលបត្រ។ វិធីសាស្រ្ដបីធំៗ ដែលលោកបានអនុវត្តន៍នាផ្នែកមួយនាំឲ្យលោកជោគជ័យក្នុងផ្សារមូលបត្រ។ លក្ខណៈបីដែលលោកគឺ មានភាពអត់ធ្មត់ មានវិន័យ និងបញ្ជៀសហានិភ័យតាមរបៀបប្លែកពីគេ។
មានភាពអត់ធ្មត់ វិនិយោគិនពិតប្រាកដ ពួកគេមិនខ្វល់ខ្វាយពីភាពមានបាននៅថ្ងៃស្អែកនោះទេ។ មនុស្សដែលចង់មានឆាប់ប្រាកដជាមិនអាចសមតាមបំណងភ្លាមៗនោះឡើយ។ របៀបក្លាយជាអ្នកមានក្នុងការវិនិយោគលើផ្សារហ៊ុន គឺត្រូវការភាពអត់ធ្មត់ខ្ពស់។ ការវិនិយោគក្នុងស្ថានភាពមួយចំនួនមិនខុសពី សុភាសិតខ្មែរ ដែល បានពោលថា តក់ៗពេញបំពង់ ឆុងៗក្រពប់អស់់។
មានវិន័យ ការឡើងចុះក្នុងផ្សារភាគហ៊ុនជារឿងធម្មតា ដូចគ្នាទៅនឹងហ្គេមតែងតែមានចាញ់ឈ្មះ ពោលគឺយើងមិនអាចឈ្នះរហូតបាននោះទេ។ ប៉ុន្ដែដើម្បីឈ្នះល្បែងនេះ អ្នកត្រូវប្រកាន់ខ្ជាប់នូវវិន័យខ្លួនឯងក្នុងការប្រមូលផ្ដុំនូវគំនិត (Opinions) ផ្សារភ្ជាប់ជាមួយហ្នឹងនិស្ស័យដ៏ត្រឹមត្រូវរបស់អ្នក (right temperament) ដែលកត្តាទាំងពីរនេះសំខាន់ជាងអ្នកប្រើប្រាស់ IQ របស់អ្នកទៅទៀត។
បង្ការហានិភ័យ នៅក្នុងឆ្នាំ ២០១៨ លោក បានផ្ញើរសំបុត្រទៅកាន់ ភាគហ៊ុនិក របស់គាត់ថា “ការវិនិយោគជាសកម្មភាពនៃការប្រើប្រាស់នាពេលបច្ចុប្បន្ន ធ្វើឡើងក្នុងគោលបំណងទទួលបានការប្រើប្រាស់ក្នុងទំហំធំនោពេលក្រោយ”។ “investing is an activity in which consumption today is foregone in an attempt to allow greater consumption at a later date”. ហានិភ័យ មានន័យថា កម្មវត្ថុរបស់យើង គឺមិនអាចសម្រេចទៅបាន។ និយាយបែបងាយ គឺថា កម្មវត្ថុ សម្រេចទៅមិនបានតាមផែនការដោយសារតែហានិភ័យ 'Risk' is the possibility that this objective won't be attained។
លោកបានលើកឡើងថា ដើម្បីជៀសពីហានិភ័យបាន អ្នកវិនិយោគផ្សារហ៊ុន មិនមែនប្តូរទិសដៅទៅរកការវិនិយោមួយដែលមានសុវត្ថិភាពដូចជាមូលបត្របំណុលតែមួយមុខនោះទេ។ លោកបានបន្ថែមថា វិនិយោគិនដែលប្រាថ្នាវិនិយោគរយៈពេលវែង គួរតែធ្វើពិពិធកម្មទៅលើការវិនិយោគច្រើនមុខ (portfolio) ដើម្បីបញ្ជៀសហានិភ័យបាន៕
ដោយ៖ ចន្ទលាភ