មូលហេតុ​៣​យ៉ាង​​​បញ្ជាក់​ថា ​សេវាកម្ម​បម្រើ​អតិថិជន​ (Customer service) ​ជា​​ចំណុច​​ស្លាប់រស់​​របស់​​អាជីវកម្ម​



ភាគ​ច្រើន​ណាស់​ សម្រាប់​ក្រុមហ៊ុន មិន​ថា​តូច​មិន​ថា​ធំ តែង​តែ​មើល​រំលង​ ការ​ផ្ដល់​សេវា​ល្អ ​ចំពោះ​អតិថិជន​របស់​ពួក​គេ​។ ក្រុមហ៊ុន​តូច​ៗ ខ្លះ មិន​សូវ​ជា​ដឹង​ពី​វិធី ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ឲ្យ​ភ្ញៀវ​ឲ្យ​បាន​ល្អ ឯ​ក្រុមហ៊ុន​ដែល​ធំ​ៗ វិញ​តែង​ព្រងើយកន្តើយ​នឹង​ភ្ញៀវ ដោយ​សារ​គេ​​មាន​ភ្ញៀវ មិន​ចេះ​ខ្វះ​ទៅ ​ហើយ​។ ហេតុ​នេះ​អ្នក​​គប្បី​ដឹង​ថា​មូលហេតុ​សំខាន់​ ដែល​អ្នក​​ត្រូវ​​ខ្វល់ខ្វាយ​ពី​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​អ្នក​?

១) ភ្ញៀវ​នឹង​ចងចាំ​សេវា​ដែល​អ្នក​ផ្ដល់​ឲ្យ​ជា​រៀង​រហូត​៖ អតិថិជន​នឹង​ចងចាំ​អ្នក​ជា​រៀង រហូត ដោយ​សារ​តែ​សេវាកម្ម​ល្អ របស់​អ្នក​​ទៅ​កាន់​ពួក​គេ។ អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ ហេតុ​អ្វី​ពួក​គេ​អាច​ចាំ​ពី​សេវាកម្ម​អ្នក​ច្បាស់​ម្ល៉េះ​។ តាម​ពិត​ទៅ​ពួក​គេ​មិន​ត្រឹម​តែ​ជាវ​ ផលិតផល​អ្នក​​ទេ ពួក​គេ​ទាក់ទង​​ និយាយ និង​សហការ​ ជាមួយ​អ្នក។ ដូច​នេះ អ្នក​ត្រូវ​ប្រាកដ​ថា ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​អ្នក​ត្រូវ​ផ្ដល់​​សេវាកម្ម​ដល់​អតិថិជន​ឲ្យ​បាន​ល្អ ក្នុង​នោះ​គួរ​មាន​ កុំ​បង្ក​បញ្ហា​ជាមួយ​ភ្ញៀវ ផ្ដល់​អ្វី​ដែល​ពួក​គាត់​ចង់​បាន ត្រូវ​​យល់​ច្បាស់​ពី​​ផលិតផល​​ខ្លួន​ មាន​ទំនួលខុសត្រូវ​ខ្ពស់​។

២) បើ​សេវា​បម្រើ​ភ្ញៀវ​មិន​ល្អ​ហើយ ពួក​គេ​ក៏​គិត​ថា​ផលិតផល​អ្នក​​មិន​ល្អ​ដែរ​៖ ដូច​នេះ​សេវាកម្ម​ល្អ គឺ​ពិត​ជា​សំខាន់។ បើ​សេវា​មិន​ល្អ អតិថិជន ក៏​គិត​ថា​ផលិតផល​អ្នក​មិន​ល្អ​ដូច​គ្នា។ ដូច​នេះ​អ្វី​ដែល​ អ្នក​គួរ​គិត​ដំបូង​គេ គឺ​សេវា​ល្អ រី​ឯ​ផលិតផល​ គឺ​ទី​២​។​

៣) បង្ហាញ​ថា​អ្នក​ខ្វាយខ្វល់​ពី​អតិថិជន​ខ្លួន​៖ អតិថិជន​ គឺ​ជា​ទ្រព្យ​របស់​អ្នក​។ បើ​អ្នក​បង្ហាញ​ពី​ការ​ខ្វល់ខ្វាយ និង​យក​ចិត្ត​ទុក​ដាក់​ហើយ​នោះ ទ្រព្យ​អ្នក​នឹង​មិន​ទៅ​ណា ហើយ​ទ្រព្យ​ថ្មី​ៗ នឹង​កាន់​តែ​កើន​ឡើង​ ហូរ​ចូល​មិន​ចេះ​ដាច់​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.business2community.com

X
5s