TEDxPhnom Penh 2025 ជម្រុញចិត្តអ្នកចូលរួមជាង ៥៣០ នាក់ តាមរយៈប្រធានបទ “ភាពធន់ និងការបង្កើតឡើងវិញ”​



ភ្នំពេញ ថ្ងៃទី១២ ខែតុលា ២០២៥ កម្មវិធី TEDxPhnom Penh 2025 បានបញ្ចប់ដោយភាពជោគជ័យ នៅ សាលាអន្តរជាតិកាណាដា ភ្នំពេញ (CISPP) កោះពេជ្រ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា។ កម្មវិធីនេះ ទាក់ទាញអ្នកចូលរួមជាង ៥៣០ នាក់ មាន វាគ្មិន ចំនួន ១៤ នាក់ និង សិល្បករចំនួន ១៨ នាក់ រួមទាំង ដៃគូ និងអ្នកឧបត្ថម្ភជាង ២០ ក្រុមហ៊ុន។

ក្រោមប្រធានបទ “ភាពធន់ និងការបង្កើតឡើងវិញ” TEDxPhnom Penh 2025 បានបង្ហាញសុន្ទរកថាគួរអោយ ចាប់អារម្មណ៍ជាច្រើន ពីវាគ្មិនជនជាតិខ្មែរ និងអន្តរជាតិ ដែលបានចែករំលែក អំពីភាពដឹកនាំ សិល្បៈ បច្ចេកវិទ្យា អារម្មណ៍ផ្លូវចិត្ត និងការផ្លាស់ប្តូរសង្គម។ សុន្ទរកថាទាំងនេះ ជំរុញឱ្យអ្នកស្តាប់យល់ថា បញ្ហាមិនមែនជាឧបសគ្គទេ ប៉ុន្តែជាឱកាសសម្រាប់ការរីកចម្រើន និងបង្កើតខ្លួនឯងឡើងវិញ។

ក្រៅពីសុន្ទរកថា ក៏មានការសម្ដែងសិល្បៈ និងសកម្មភាព ជាច្រើន ដែលជួយបង្កើតការផ្សារភ្ជាប់ទំនាក់ទំនង និងការចែករំលែកគំនិតថ្មីៗរវាងអ្នកចូលរួម។

កម្មវិធី TEDxPhnom Penh ឆ្នាំនេះ ត្រូវបានរៀបចំដោយ ស្ម័គ្រចិត្តជាង ៦០ នាក់ និង ការសហការយ៉ាងជិតស្និទ្ធ ពីដៃគូដែលជឿជាក់ លើគំនិតដើម្បីបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ។

លោក ជា សុខហ៊ី បីល អ្នកគ្រប់គ្រង និងម្ចាស់អាជ្ញាប័ណ្ណ នៃ TEDxPhnom Penh បាននិយាយថា៖ “កម្មវិធីឆ្នាំនេះ បានបង្ហាញយើងថា ភាពធន់ មិនមែនអំពីការមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែអំពីការរីកចម្រើនឡើងវិញ ជាមួយគោលបំណងថ្មី។ កម្លាំង និងភាពរួបរួមដែលយើងបានឃើញថ្ងៃនេះ បង្ហាញថា អនាគតកម្ពុជា កំពុង បង្កើតឡើង ដោយមនុស្សដែល ហ៊ានបង្កើតឡើងវិញ។”

ក្រុមអង្គការរបស់ TEDxPhnom Penh សូមថ្លែងអំណរគុណដល់អ្នកចូលរួម អ្នកនិយាយ សិល្បករ អ្នកឧបត្ថម្ភ និងដៃគូទាំងអស់ ដែលបានធ្វើឱ្យ TEDxPhnom Penh 2025 ក្លាយជាភាពជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍ និងជាការចាប់ផ្តើមថ្មីសម្រាប់សហគមន៍គំនិតនៅកម្ពុជា។

វាគ្មិនរួមមាន៖

  • អ៊ួន បឋម (សាយ), Artist — “រស់ឥតដែនកំណត់”
  • ហេង បូដាលីន, Co-Founder of Breakthrough — “From Silence to Voice: How Youth Are Reinventing Gender Equality”
  • ហោ ចាន់រដ្ធា, Leadership Researcher and Creator at Rotha Leadership — “កូនអ្នកដឹកនាំ”
  • នឹម ឈុន្នី, mindfulness facilitator and author — “How Meditation Reinvented My Life”
  • Dr. Arnie Aniel, Talent Consultant, Trainer and Coach — “Success out of the Frame”
  • ឯកឧត្តម យឹម ប្រសិទ្ធីឬទ្ធិ, CEO of Quantum Engineering & CJDM — “The Self-Disruption Blueprint”
  • Mealyann Saing, Khmer-American entrepreneur — “How to Start Over in Life”
  • សេង រ័ត្នសេដ្ឋាមុនី, Content Creator & Founder at Bamnang — “What if Life Doesn’t Make Sense Right Now?”
  • ឆេង សុភ័ក្រ្ត, Content Creator & Podcast Host — “Adapt & Adopt: Building Friendships across Generations”
  • សុភីលីន ជាម ហ្សាផារ៉ូ, dancer and choreographer — “ត្រូវតែរស់”
  • Thierry Tea, Vice President of OCIC — “How to Fly Higher After Life Knocks You Down”
  • សាន វណ្ណា, Creative Strategist at Dorsu — “Khmer Excellence: Creativity as Survival”
  • ជួប វិច្ឆិកា, Humanitarian Leader, Chief Executive of ISF Cambodia — “The Borrowed Hands: A Ladder to Resilience”
  • Yasmin Ben Simon, NLP & Fitness Coach, ME Recovery Advocate — “Why The Worst TED Talk Ever Might Be The Best Thing For Your Mind”

ក្រៅពីការនិយាយលើឆាក TEDx អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ផ្សេងៗ ដូចជា ការសម្តែងសិល្បៈ សកម្មភាពអន្តរកម្ម និង ការបង្កើតទំនាក់ទំនង ដែលជាសារៈសំខាន់នៃគំនិត “Ideas Worth Spreading” របស់ TED។

អ្នករៀបចំ និងដៃគូសហការ

TEDxPhnom Penh 2025 ត្រូវបានរៀបចំដោយ TEDxPhnom Penh ដែលជាក្រុមការងារស្ម័គ្រចិត្ត។ សហការជាមួយ OMOHUB និង CICC។ សូមអរគុណដល់ ដៃគូដឹកជញ្ជូន PassApp ដៃគូសំបុត្រ BookMe+ ដៃគូទីតាំង CIS និង អ្នកឧបត្ថម្ភសំខាន់ៗ រួមមាន Toyota Cambodia, OCIC, Phnom Penh Media Limited (PPML), CashewNotes, ARDB Bank, ACLEDA Bank, Travo Logistics, Cambodia Internet Startup Association ដែលបានគាំទ្រយ៉ាងចម្បងដល់ការប្រព្រឹត្តកម្មវិធីឆ្នាំនេះ។

អំពី TEDxPhnom Penh

TEDxPhnom Penh គឺជាកម្មវិធី TED ដែលរៀបចំដោយសេរីក្រោមអាជ្ញាប័ណ្ណ TED ដើម្បីផ្ដល់ឱកាសដល់អ្នកគិត និងអ្នកបង្កើតជនជាតិខ្មែរ និងអន្តរជាតិ ចែករំលែកគំនិត និងរឿងរ៉ាវដើម្បីបំផុសចិត្ត និងបង្កើតការផ្លាស់ប្តូរ។

អំពី TED

TED គឺជាអង្គការមិនរកប្រាក់ចំណេញអន្តរជាតិ ដែលមានបំណងចែករំលែកគំនិតតាមរយៈបទនិយាយខ្លីៗ មានអានុភាព ដែលគ្របដណ្តប់ច្រើនវិស័យ ដូចជាវិទ្យាសាស្ត្រ អាជីវកម្ម វប្បធម៌ និងសង្គម។ កម្មវិធី TEDx ត្រូវបានរៀបចំដោយសហគមន៍ក្នុងតំបន់ ដើម្បីនាំគំនិតនេះមកជិតសហគមន៍ជាងមុន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន TEDxPhnom Penh តាមរយៈ Facebook, Instagram និង LinkedIn។

ទំនាក់ទំនងសារព័ត៌មាន៖

ក្រុមទំនាក់ទំនង TEDxPhnom Penh

Phone: (+855) 081 903 777

Email: [email protected]

Website: www.tedxphnompenh.org

 

X
5s