ធនាគារ វីង និងក្រុម La Cima Cartel រួមគ្នាបំផុសគំនិត និងជំរុញគោលដៅដើម្បី «អនាគតមានសម្រាប់អ្នកហ៊ានពុះពារ!» ធនាគារ វីង ជំរុញគោលដៅរបស់អ្នកឆ្ពោះទៅមុខ! (Wing Bank Empowering your ambition forward!)
ក្នុងស្មារតី នៃការលើកស្ទួយមហិច្ឆតា និងការជំរុញវឌ្ឍនភាពសម្រាប់យុវជនកម្ពុជា ធនាគារ វីង (Wing Bank) បានប្រកាសជាផ្លូវការនូវ ភាពជាដៃគូយុទ្ធសាស្ត្រ និងពិសេសបំផុតជាមួយក្រុមតន្ត្រីចម្រៀងរ៉េបដែលតំណាងឲ្យ ភាពក្លាហាននៃមនុស្សជំនាន់ថ្មី គឺក្រុមតារាចម្រៀង La Cima Cartel ដែលជាទូតសុច្ឆន្ទៈ ដើម្បីគាំទ្រ និងផ្សព្វផ្សាយក្នុងការលើកស្ទួយសេវាកម្មធនាគារបែបឌីជីថលទៅកាន់អ្នកប្រើប្រាស់។
ភាពជាដៃគូនេះ ត្រូវបានបង្កើតឡើងក្រោមទិសដៅស្នូលនៃការផ្តល់ថាមពល និងការបំផុសគំនិតដែលជឿជាក់ថា «អនាគតមានសម្រាប់អ្នកហ៊ានពុះពារ»។

លើសពីការសហការរវាងស្ថាប័នហិរញ្ញវត្ថុ និងក្រុមតារាចម្រៀងនេះ ធនាគារ វីង បានបង្ហាញពីការប្តេជ្ញាក្នុងការគាំទ្រដល់យុវជនឱ្យមានចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល និងបង្កើតឥទ្ធិពលល្អដល់សហគមន៍ជុំវិញខ្លួន។
គុណតម្លៃស្នូលរួមគ្នាក្នុងយុគសម័យឌីជីថល៖
ធនាគារ វីង និងក្រុម La Cima Cartel ដែលចាំបាច់សម្រាប់ការរីកចម្រើនក្នុងយុគសម័យថ្មីនេះ៖
● ភាពបត់បែន និងភាពរហ័សទាន់សម័យ៖ តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើប និងសេវាកម្មឌីជីថលឆ្លាតវៃ យុវជនអាចគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលនេះគឺជាកត្តាដ៏សំខាន់ដែលអាចអោយពួកគេស្វែងរកគំនិតច្នៃប្រឌិតថ្មីៗ និងពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត។
● ភាពខិតខំប្រឹងប្រែង៖ ធនាគារ វីង និងក្រុម La Cima Cartel ជឿជាក់យ៉ាងមុតមាំលើតម្លៃស្នូលនៃការ ខិតខំប្រឹងប្រែង សុចរិតភាព និងភាពអត់ធ្មត់ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។ ធនាគារ វីង ក៏បានប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការច្នៃប្រឌិត និងផ្តល់សេវាកម្មហិរញ្ញវត្ថុដែលតម្រូវតាមការរីកចម្រើនរបស់អតិថិជន។
● ភាពច្នៃប្រឌិត៖ ធនាគារ វីង មានភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប និងសម្របខ្លួនទៅនឹងតម្រូវការឌីជីថលថ្មី ក្នុងការផ្តល់នូវសេវាកម្មធនាគារដែលមានភាពងាយស្រួល និងរហ័សទាន់ចិត្តបំផុត ជាមួយការផ្សារភ្ជាប់ទៅនឹងតន្រ្តី និងសិល្បៈករខ្មែរ។
● ការរីកចម្រើនជាមួយគ្នា៖ គោលដៅសំខាន់គឺការជួយលើកស្ទួយគ្នាទៅវិញទៅមកដែលជាស្មារតីស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ច។
ធនាគារ វីង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការផ្លាស់ប្តូរទៅកាន់ឌីជីថល និងការគាំទ្រសេដ្ឋកិច្ចជាតិតាមរយៈ៖
● គំរូនៃភាពតស៊ូ និងជាសំឡេងសម្រាប់យុវជនសម័យថ្មី៖
ធនាគារ វីង គាំទ្រលើកស្ទួយយុវជនដែលមានទេពកោសល្យតាមរយៈការជ្រើសរើសក្រុម La Cima Cartel ជាទូតសុច្ឆន្ទៈ ធនាគារ វីង បង្ហាញពីការជឿជាក់លើសក្តានុពលរបស់សិល្បករខ្មែរជំនាន់ថ្មី និងទទួលស្គាល់ក្រុមនេះជា គំរូនៃភាពតស៊ូ និងជាសំឡេងសម្រាប់យុវជនសម័យថ្មី។
● ដៃគូ SMEs និងឌីជីថល: ធនាគារ វីង មិនត្រឹមតែជាធនាគារសម្រាប់បុគ្គលនោះទេ ថែមទាំងជាដៃគូដ៏សំខាន់ដែល គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដែលងាយស្រួល និងរហ័ស។
● ធនាគារ វីង បន្តឈានមុខគេក្នុងការជំរុញ ការផ្លាស់ប្តូរទៅកាន់ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ។ យើងប្តេជ្ញាចិត្តសម្រួលឱ្យប្រជាជនខ្មែរគ្រប់រូបអាចប្រើប្រាស់សេវាធនាគារបាន គ្រប់ទីកន្លែង គ្រប់ពេលវេលា និងដោយភាពងាយស្រួល។ ភាពងាយស្រួលនេះ គឺកើតចេញពីការផ្សារភ្ជាប់បច្ចេកវិទ្យាទំនើបក្នុងី អេប Wing Bank ជាមួយនឹងបណ្តាញភ្នាក់ងារធនាគារ វីង ដ៏ធំទូលាយទូទាំងប្រទេសដែលមាន ជាង ១២,០០០ កន្លែង។
ធនាគារ វីង កំពុងដឹកនាំការផ្លាស់ប្តូរហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុឆ្លាតវៃ សុវត្ថិភាព និងងាយស្រួល។
ដើម្បីអបអរសាទរដល់ការរីកចម្រើន ភាពជោគជ័យ និងស្មារតីបំផុសគំនិតនេះ ធនាគារ វីង និងក្រុមតារាចម្រៀង La Cima Cartel និងមានការរៀបចំព្រឹត្តិការណ៍ពិសេសគឺ៖ La Cima Fan Meet & Greet និងការសម្ពោធបទចម្រៀងពេញលេញ (Full MV Premiere ថ្មី)។ កុំភ្លេចតាមដានផេកផ្លូវការរបស់ធនាគារ វីង ដើម្បីទទួលបានព័ត៌មានផ្លូវការអំពីព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យនេះ! ឱកាសដ៏កម្រដើម្បីជួបផ្ទាល់ជាមួយក្រុមតារាចម្រៀងដែលអ្នកចូលចិត្ត និងទស្សនាបទចម្រៀងថ្មីដែលតំណាងឲ្យការលើកកម្ពស់មហិច្ឆតារបស់យុវជនខ្មែរ!
ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីដំណើរការនៃភាពរីកចម្រើនទាំងរបស់ក្រុម La Cima Cartel ខ្លួនឯង និងជំរុញឲ្យយុវជនដែលជាអ្នកគាំទ្រ កាន់តែមាន ភាពជឿជាក់លើអនាគតរបស់ខ្លួន។ នេះជាការជួបជុំដ៏ពិសេសមួយដើម្បីអបអរសាទរ កំណើន និងភាពជោគជ័យ ដែលត្រូវបានជំរុញដោយស្មារតីច្នៃប្រឌិត និងការតស៊ូ។
ធនាគារ វីង និងក្រុមតារាចម្រៀង La Cima Cartel ប្តេជ្ញាចិត្តរួមគ្នាបង្ហាញឲ្យឃើញថា ក្តីសុបិនរបស់កម្ពុជាមានពិត ហើយអាចសម្រេចបាន ព្រមទាំងត្រៀមខ្លួនជាស្រេចសម្រាប់មនុស្សជំនាន់ថ្មី!
ធនាគារ វីង ជំរុញគោលដៅរបស់អ្នកឆ្ពោះទៅមុខ!
សម្រាប់ព័ត័មានបន្ថែមសូមចូលទៅកាន់ផេកផ្លូវការរបស់ធនាគារវីង: https://www.facebook.com/share/1JbDget7E8/?mibextid=wwXIfr















