សក្ខីភាពនៃទឹកចិត្តខ្មែរជួយខ្មែរ ៖ ធនាគារ វីង ជាធនាគារ ដែលប្រកាស លុបបំណុលជូនប្រជាជនរងគ្រោះដោយសង្គ្រាម!​


ធនាគារ វីង ជាធនាគារ ដែលប្រកាស លុបបំណុលជូនប្រជាជនរងគ្រោះដោយសង្គ្រាម!

ក្នុងនាមជាធនាគារកូនខ្មែរដែលដុះចេញពីបេះដូងរបស់ប្រជាជនកម្ពុជា ធនាគារ វីង បានបន្តបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការប្រកាស លុបបំណុលទាំងស្រុង ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារវិបត្តិសង្គ្រាម និងជម្លោះព្រំដែនកម្ពុជា-ថៃ។

ធនាគារ វីង បានផ្តល់នូវ 'ស្នាមញញឹម និងការងើបឈរឡើងវិញ' របស់បងប្អូនខ្មែរក្នុងគ្រាដ៏ខ្មៅងងឹតបំផុត! នេះគឺជាមហាទឹកចិត្តមនុស្សធម៌ ដើម្បីស្រោចស្រង់ជីវភាពប្រជាជនដែលរងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែន។


កាលពីថ្មី្មៗនេះ ក្រុមការងារធនាគារ វីង បានចុះទៅសួរសុខទុក្ខ និងបានប្រកាសការលុបបំណុលជាលើកទី ២ ក្នុងចំនួនទឹកប្រាក់ ១៥០,០០០ ដុល្លារ ជូនដល់គ្រួសារនៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ។ សរុបមកទល់ពេលនេះ ធនាគារ វីង បានលុបបំណុលជូនដល់ប្រជាជនកើនដល់ ២០០,០០០ ដុល្លារ ហើយ ដែលនេះគឺជាការអនុវត្តដ៏ម៉ឺងម៉ាត់តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមសេចក្ដីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា ផងដែរ។

១. ធនាគារដែលហ៊ានលះបង់ដើម្បីសហគមន៍ 
ធនាគារ វីង គឺជាធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបោះជំហានដ៏អង់អាចនេះ។ ការសម្រេចចិត្តលើកលែងបំណុលនេះ មិនមែនគ្រាន់តែជាប្រតិបត្តិការគណនេយ្យនោះទេ ប៉ុន្តែវាគឺជាការ ផ្តល់ នូវក្តីសង្ឃឹមថ្មីសម្រាប់ជនរងគ្រោះ ដែលត្រូវបង្ខំចិត្តចាកចេញពីសមរភូមិ បាត់បង់ទ្រព្យសម្បត្តិ និងស្ថិតក្នុងស្ថានភាពផ្លូវចិត្តដ៏ស្មុគស្មាញ។

២. លើសពីដៃគូហិរញ្ញវត្ថុ គឺសកម្មភាពមនុស្សធម៌ដ៏ជ្រាលជ្រៅ :
"បំណុល" ជារឿយៗប្រៀបបាននឹងច្រវាក់ដែលឃុំឃាំងសេរីភាព ការព្រួយបារម្ភ និង សម្ពាធផ្លូវចិត្ត  សម្រាប់បងប្អូនដែលទទួលេងផលប៉ះពាល់នៃសង្គ្រាម សម្ពាធហិរញ្ញវត្ថុគឺជា បន្ទុកដ៏ធ្ងន់បំផុត។ 
តាមរយៈការលុបបំណុលជូនប្រជាជនរងគ្រោះដោយសង្គ្រាម (Loan Write-Off )ធនាគារ វីង បានផ្ដល់នូវ "ដង្ហើមសេរីភាព ក្តីសង្ឃឹម" និងការយល់ចិត្ត  ក្នុងកម្រិតខ្ពស់បំផុត។ 

៣. ធនាគារ វីង ៖ យុថ្កាដែលនៅក្បែរប្រជាជនខ្មែរគ្រប់កាលៈទេសៈ
ក្រោមគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធនាគារ វីង រួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ បាននាំយកជំនួយមនុស្សធម៌ចាំបាច់ជាបន្តបន្ទាប់តាមរយៈ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ អ្វីដែលកាន់តែជ្រាលជ្រៅនោះ គឺបុគ្គលិករបស់ធនាគារ វីង ក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដែលបង្ហាញអំពីស្មារតី "ខ្មែរតែមួយ" ក្នុងបំណងជួយឱ្យបងប្អូននៅតំបន់ព្រំដែនអាចស្តារជីវភាព និងរស់នៅប្រកបដោយសុខសន្តិភាពឡើងវិញ។

"ធនាគារ វីង មិនត្រឹមតែជាដៃគូហិរញ្ញវត្ថុរបស់អ្នកឡើយ ប៉ុន្តែជា 'គ្រួសារខ្មែរតែមួយ' ដែលហ៊ានពុះពារ និងលះបង់ដើម្បីសុភមង្គលរបស់អ្នកគ្រប់ពេលវេលា!"
ការលើកលែងបំណុលជូនជនរងគ្រោះដោយសង្គ្រាមនាពេលនេះ គឺជាសក្ខីភាពដែលមិនអាចប្រកែកបានថា ធនាគារ វីង  នៅជាមួយសហគមន៍ខ្មែរគ្រប់កាលៈទេសៈ។
ធនាគារ វីង បញ្ជាក់ជាថ្មីនូវបេសកកម្មស្នូលរបស់ខ្លួនក្នុងនាមជា ស្ថាប័នហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវសង្គម និងប្តេជ្ញាបន្តឈរនៅជាមួយសហគមន៍ខ្មែរគ្រប់កាលៈទេសៈ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន មនុស្សធម៌ និងចីរភាព។
ស្មារតីជាតិខ្មែរតែមួយ !
ធនាគារ វីង — ធនាគារសម្រាប់ប្រជាជនខ្មែរគ្រប់រូប ឈរនៅជាមួយសហគមន៍គ្រប់កាលៈទេសៈ!

#WingBank #WingLoanWriteOff #WingDonation #TheBankforEveryCambodian #ស្មារតីជាតិខ្មែរតែមួយ #ធនាគារវីង

X
5s