THE PLATFORM x NEW MOON  បើកវេទិកាដ៏ពិសេស សម្រាប់ អ្នកជំនាញរចនាម៉ូតវ័យក្មេង បង្ហាញសមត្ថភាពក្នុងវិស័យម៉ូដ! ​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Black Panther New Moon សហការជាមួយ Minerva Communication បានរៀបចំកម្មវិធី THE PLATFORM x NEW MOON នៅភោជនីយដ្ឋាន TOPAZ ដោយមានការចូលរួមពីអ្នករចនាម៉ូតដ៏ឈានមុខគេ និងអ្នកស្នេហាវិស័យម៉ូតល្បីៗជាច្រើនរូប។

កម្មវិធីនេះមានគោលបំណងដ៏ច្បាស់លាស់ក្នុងការផ្តល់ឱកាសដ៏មានតម្លៃដល់ អ្នករចនាវ័យក្មេង ដើម្បីបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតថ្មីៗ តាមរយៈការសហការជាមួយ អ្នករចនាម៉ូតដែលមានជំនាញឯកទេសខ្ពស់ និងមានបទពិសោធន៍យូរឆ្នាំ។ នេះគឺជាគន្លងសំខាន់មួយក្នុងការផ្លាស់ប្តូរ យោបល់ បទពិសោធន៍ និងបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកជំនាន់ថ្មីក្នុងវិស័យម៉ូតកម្ពុជា។

THE PLATFORM x NEW MOON មិនត្រឹមតែជាកម្មវិធីបង្ហាញស្នាដៃទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយសម្រាប់ការតភ្ជាប់អ្នកច្នៃប្រឌិតជំនាន់ថ្មីជាមួយសហគមន៍បែបវិជ្ជាជីវៈ។

វេទិកានេះជាអ្នកផ្តល់ឱកាសនិង បង្កើតទំនាក់ទំនងដ៏រឹងមាំរវាងអ្នករចនាជាន់ខ្ពស់ ទេពកោសល្យដែលកំពុងរីកចម្រើន និងសហគមន៍ច្នៃប្រឌិតកាន់តែទូលំទូលាយ។

កម្មវិធីនេះបង្ហាញពីការយល់ដឹង និងការត្រៀមខ្លួនរបស់អ្នករៀបចំ ក្នុងការជំរុញឱ្យវិស័យម៉ូតកម្ពុជាទៅដល់កម្រិតអន្តរជាតិ ដោយផ្តល់ទីតាំងសម្រាប់ការបង្ហាញ សិក្សា និងចែករំលែកគំនិតថ្មីៗ។

ដោយសារតែការចូលរួមរបស់អ្នករចនាវ័យក្មេងជាច្រើន ការប្រមូលផ្តុំគំនិតថ្មីៗ និងការគាំទ្រពីអ្នកជំនាញជំនាន់មុន THE PLATFORM x NEW MOON ក្លាយជាវេទិកាដែលបង្ហាញពីសក្តានុពល និងឆន្ទៈក្នុងការអភិវឌ្ឍវិស័យម៉ូតកម្ពុជា ឱ្យមានភាពច្នៃប្រឌិត និងឈានដល់កម្រិតថ្មី។

សូមបញ្ជាក់ផងដែរថា វេទិកា THE PLATFORM x NEW MOON  នឹងប្រារព្ធព្រឹត្តិការណ៍ដើរបង្ហាញម៉ូត Runway ខ្នាតធំលើកដំបូងរបស់ខ្លួន ជាមួយនឹងអ្នករចនាម៉ូតអាជីពក្នុងប្រទេសកម្ពុជា នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ដែលមានទីតាំងនៅ lavida floating ដោយមានការគាំទ្រពី Black Panther New Moon ការបង្ហាញអ្នករចនាវ័យក្មេង រួមជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យម៉ូតសម្លៀកបំពាក់ដែលកំពុងរីកចម្រើននៅកម្ពុជា។ ចំពោះព្រឹត្តិការណ៍នេះអាចចូលរួមបានតែ ភ្ញៀវដែលបានអញ្ជើញតែប៉ុណ្ណោះ៕

X
5s