ក្រុមហ៊ុន Visa សហការជាមួយអង្គការ Grow Asia ក្នុងនាមជាសហប្រធានក្រុមប្រឹក្សាធុរកិច្ច ដើម្បីគាំទ្រការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​



ក្នុងនាមជាសមាជិក និងជាសហប្រធានក្រុមប្រឹក្សាធុរកិច្ច Grow Asia សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុន Visa នឹងធ្វើការពង្រឹងចំណេះដឹង និងសមត្ថភាពនៃកម្មវិធីរបស់អង្គការ Grow Asia ដោយរួមបញ្ចូលនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច និងដោះស្រាយនូវបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ក្នុងបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ប៉ាពួញូហ្គីណេ។

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ –  ក្រុមហ៊ុន Visa ត្រូវបានជ្រើសរើសជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ច Grow Asia ដែលនេះគឺជាកិត្យានុភាពមួយក្នុងនាមជាក្រុមប្រឹក្សាជាន់ខ្ពស់ ដែលមានតួនាទីប្រមូលផ្តុំមេដឹកនាំក្រុមហ៊ុនធំៗ ដើម្បីសហការគ្នាបង្កើតយុទ្ធសាស្ត្រដ៏រឹងមាំ និង    ជម្រុញទីផ្សារក្នុងភាពជាដៃគូជាមួយអង្គការ Grow Asia ព្រមទាំងដើរតួជាគំរូតាមរយៈការវិនិយោគលើគម្រោងជាក់ស្តែង។ អង្គការGrow Asia ត្រូវបានបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងឆ្នាំ ២០១៥ ជាមួយនឹងគោលបំណងអភិវឌ្ឍនូវដំណោះស្រាយដែលជួយជម្រុញទីផ្សារ សម្រាប់ប្រព័ន្ធសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

តាមរយៈសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ (COP28) ក្រុមហ៊ុន Visa នឹងចូលរួមជាសហប្រធានប្រឹក្សាជាមួយក្រុមហ៊ុន East-West Seed ដែលជាក្រុមហ៊ុនផ្តត់ផ្គង់គ្រាប់ពូជបន្លែដ៏ធំបំផុតមួយរបស់ពិភពលោក សម្រាប់បម្រើដល់កសិកម្មខ្នាតតូច ដែលមានអតិថិជនចំនួន 23លាននាក់ នៅទូទាំងពិភពលោក។ ក្នុងនាមជាសហប្រធានក្រុមប្រឹក្សាធុរកិច្ចរបស់អង្គការ Grow Asia និងជាដៃគូផ្តាច់មុខផ្នែកហិរញ្ញវត្ថុឌីជីថល ក្រុមហ៊ុនVisa កំពុងសហការជាមួយដៃគូផ្សេងទៀតនៅក្នុងបណ្តាញ Grow Asia ដើម្បីរចនានិងដាក់ឱ្យប្រើប្រាស់នូវមូលនិធិសុវត្ថិភាពឯកជនសាធារណៈរបស់បណ្តាញ Grow Asia។ កិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ ចាប់   ផ្តើមពីខែកក្កដា ឆ្នាំ ២០២២ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការជាមួយ Grow Asia ក្រុមហ៊ុន Visa បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ពហុភាដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាង ៣0 នៅទូទាំងតំបន់ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរចនា និងពង្រីកគម្រោង និងបង្កើតនូវកម្មវិធីបណ្តុះបណ្តាលដែលផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យម នៅតាមបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា។

ការធ្វើបរិយាបន្នហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពថ្កុំថ្កើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាជីវកម្មខ្នាតតូច និងមធ្យមបានរួមចំណែកដល់ទៅ ៤៤.៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅក្នុងតំបន់ទាំងមូល។ ទោះបីជាមានបញ្ហាប្រឈមសំខាន់ៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងលទ្ធភាពទទួលបានដំណោះស្រាយដែលអាចធ្វើមាត្រដ្ឋានប្រកបដោយភាពច្នៃប្រឌិតក៏ដោយ ការទទួលយកការអនុវត្តដែលធន់នឹងអាកាសធាតុក្នុងតំបន់ ត្រូវបានរារាំងដោយរបាំងសេដ្ឋកិច្ច និងលទ្ធភាពនៃការចូលទៅប្រើប្រាស់។ ឌីជីថលនីយកម្ម និងបរិយាបន្នហិរញ្ញវត្ថុ ខាងផ្នែកកសិកម្មខ្នាតតូច និងធុរកិច្ចនៅជនបទ គឺជាចលករជម្រុញកំលាំងសេដ្ឋកិច្ច ព្រមទាំងអាចជួយកសាងជីវភាពរស់នៅប្រកបដោយភាពធន់ថែមទៀតផង។

ក្នុងនាមជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ច Grow Asia ក្រុមហ៊ុន Visa នឹងធ្វើការពង្រឹងចំណេះដឹង និងសមត្ថភាពនៃកម្មវិធីរបស់អង្គការ Grow Asia ដោយរួមបញ្ចូលនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ការការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច និងដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ក្នុងបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ប៉ាពួញូហ្គីណេ។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ "ការចូលរួមនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងបេសកកម្មរបស់យើងក្នុងការបោះជំហានឆ្ពោះទៅមុខដើម្បីរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថល"។ អ្នកស្រីបន្តទៀតថា៖ “ការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច គឺជាធាតុផ្សំសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា គោលដៅរបស់យើង គឺបង្កើតឱកាសថ្មីក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថល ដើម្បីជំរុញភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យកសិកម្មស្បៀងអាហារ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Grow Asia និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាធុរកិច្ចរបស់ Grow Asia”។

ថ្មីៗនេះ មូលនិធិក្រុមហ៊ុន Visa ទទួលបានពានរង្វាន់កិត្តិយស ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមប្រចាំឆ្នាំលើកទី៦របស់សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅក្នុងប្រទេសកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី។ សកម្មភាពរបស់ក្រុមហ៊ុន Visa រួមមាន គាំទ្រគម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអាស៊ី ដែលបានជួយដល់សហគ្រិនជាស្ត្រីចំនួន ១,១00នាក់ នៅទូទាំង ១២ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីឆ្នាំមុនក្រុមហ៊ុន Visa ក៏ទទួលបានពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សម្រាប់កម្មវិធី បរិយាប័ន្នហិរញ្ញវត្ថុ Financial Inclusion របស់ខ្លួន ដែលនេះបញ្ជាក់ពីសក្ខីកម្ម និងការរួមចំណែកដ៏មានសារៈសំខាន់របស់គម្រោង នឹងការតាំងចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន Visa ដែលបានធ្វើកន្លងមកចំពោះប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន Visa ប្តេជ្ញានឹងធ្វើឲ្យលើសពីតួនាទីជាសហប្រធានប្រឹក្សាធុរកិច្ចរបស់ខ្លួន ដើម្បីជម្រុញកំណើនប្រកបដោយនិរន្តភាពនៅក្នុងទ្វីបអាស៊ី ដោយការធ្វើរិយាបន្នហិរញ្ញវត្ថុឌីជីថល នឹងធ្វើការវិនិយោគជាយុទ្ធសាស្រ្តសំខាន់ៗទៅក្នុងមូលនិធិសុវត្ថិភាពឯកជនសាធារណៈ របស់អង្គការ Grow Asia។ មូលនិធិទាំងនេះរួមមាន GrowVentures ដែលផ្តោតលើភាពច្នៃប្រឌិតនៃប្រភេទកសិកម្មស្បៀងអាហារ។ GrowHer លើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី GrowRight លើការវិនិយោគប្រកបដោយទំនួលខុសត្រូវ; និង GrowBeyond លើការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងភាពធន់។

អ្នកស្រី Beverley Postma នាយកប្រតិបត្តិ - Grow Asia បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ ក្រុមហ៊ុន Visa ក្នុងនាមជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ចរបស់យើង"។ អ្នកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “នៅពេលដែលយើងប្រឈមមុខនឹង ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាចំបងបំផុតនៅក្នុងតំបន់អាស៊ី - ថាតើយើងអាចផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យដល់កសិករបានដោយរបៀបណានោះ ការតែងតាំងក្រុមហ៊ុន Visa គឺមានសារៈសំខាន់ និងទាន់ពេលវេលា។ តម្រូវការហិរញ្ញប្បទានកសិកម្មនៅក្នុងតំបន់ ជាង ៤៥ភាគរយ មិនត្រូវបានឆ្លើយតប ហើយសហគ្រាសធុនតូច និងមធ្យមនៅតាមជនបទប្រឈមនឹងការខ្វះខាត ដើមទុនសម្រាប់ធ្វើការ ដែលជាឧបសគ្គសក្នុងការបង្កើនសមត្ថភាពផលិតភាពរបស់ពួកគេ ព្រមទាំងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជំនាញយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Visa ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល នឹងក្លាយជាចលករយ៉ាងសំខាន់សម្រាប់ជួយយើងសម្រេចបានគោលដៅរួមក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករខ្នាតតូច រដ្ឋាភិបាល និងអាជីវកម្មកសិ-ម្ហូបអាហារ តាមរយៈការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជម្រុញលើកទឹកចិត្តឱ្យមានការទទួលយកការអនុវត្តដែលធន់នឹងអាកាសធាតុ និងធានាបាននូវនិរន្តរភាពយូរអង្វែងនៃប្រព័ន្ធស្បៀងអាហារក្នុងតំបន់។

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល ទុកចិត្ត និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី

Head of Corporate Communications       ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd 

Visa Vietnam, Cambodia and Laos        តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +84 902 831 891        ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected]        អ៊ីម៉ែល៖ [email protected] 

 

 

X
5s