ដើម្បីផ្តល់បទពិសោធន៍នៃការទូទាត់ប្រាក់កាន់តែងាយស្រួល ក្រុមហ៊ុន Visa បានបើកដំណើរការកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាព គណនី Visa តាមពេលវេលាជាក់ស្តែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​



កម្មវិធីធ្វើបច្ចុប្បន្នភាពគណនី Visa ផ្តល់ព័ត៌មានបញ្ជាក់អត្តសញ្ញាណពេញមួយជីវិត ផ្តល់សិទ្ធិអំណាចដល់អាជីវករជាមួយប្រសិទ្ធភាពនៃប្រតិបត្តិការ និងធ្វើឲ្យប្រសើរឡើងនូវអត្រាជោគជ័យនៃប្រតិបត្តិការដោយអតិថិជនមិនចាំបាច់តម្រូវឲ្យធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់កាតឥណទាននៅលើប្រភេទថ្នាលឌីជីថលផ្សេងៗគ្នានោះទេ។

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសពីការពង្រីកវិសាលភាពនៃកម្មវិធីធ្វើបច្ចុប្បន្នភាពគណនី Visa តាមពេលវេលាជាក់ស្តែង ដែលយើងហៅកាត់ថា (VAU) ទៅកាន់ទីផ្សារដែលបានជ្រើសរើសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក[1] ដើម្បីសម្រួលបទពិសោធន៍នៃការទូទាត់ប្រាក់សម្រាប់អាជីវករ និងអតិថិជនឲ្យកាន់តែមានភាពងាយស្រួល ដោយផ្តល់ឱ្យម្ចាស់កាតនូវអត្តសញ្ញាណតែមួយសម្រាប់មួយជីវិត។ ការដាក់ឱ្យប្រើប្រាស់នូវសេវាកម្មមួយនេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកប្រើប្រាស់ និងអាជីវករក្នុងតំបន់ នឹងមានសិទ្ធិចូលប្រើ VAU បានភ្លាមៗ លើប្រភេទសេវាកម្មខ្លះក្នុងចំណោម    សេវាកម្មជាច្រើនទៀតដូចជា សេវាកម្មដឹកជញ្ជូន ទូទាត់សេវាទឹកភ្លើងប្រចាំខែ។ល។

គាំទ្រដោយបច្ចេកវិទ្យារបស់ ក្រុមហ៊ុន Visa កម្មវិធី Real Time VAU បានជួយដោះស្រាយបញ្ហានៃការទូទាត់ជូនដល់អាជីវករ ដែលប្រឈមមុខជាមួយការបដិសេធការទូទាត់ពីសំណាក់អតិថិជនលើការប្រើប្រាស់ កាតឥណពន្ធ និងកាតឥណទានដែលផុតកំណត់ ឬកំពុងស្នើសុំធ្វើកាតថ្មី ដោយអនុញ្ញាតឱ្យម្ចាស់អាជីវកម្មធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតលើកាតរបស់អតិថិជនដែលបានរក្សាទុកបានយ៉ាងងាយស្រួលតាមពេលវេលាជាក់ស្តែង។ នៅពេលដែលអាជីវករដាក់ស្នើការទូទាត់ កម្មវិធី Real Time VAU នឹងពិនិត្យភ្លាមៗសម្រាប់ព័ត៌មានលម្អិតចុងក្រោយរបស់កាត ហើយនឹងអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការលើសំណើការទូទាត់ជាមួយនឹងព័ត៌មានលម្អិតរបស់កាតដែលបានធ្វើបច្ចុប្បន្នភាព កាត់បន្ថយអត្រាការបដិសេធលើប្រតិបត្តិការដោយម្ចាស់កាតដែលធ្វើឲ្យការលក់មានការថយចុះ។ កម្មវិធី Real Time VAU ត្រូវបានបើកឲ្យដំណើរការជាលើកដំបូងដោយក្រុមហ៊ុន Visa នៅអាមេរិកខាងជើង ក្នុងឆ្នាំ ២០១៧ និង នៅអឺរ៉ុបក្នុងឆ្នាំ ២០២២។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ "យើងបានឃើញប្រទេសកម្ពុជា ទទួលយកដំណោះស្រាយទូទាត់តាមរយៈឌីជីថលយ៉ាងឆាប់រហ័ស ដែលជាផ្នែកមួយនៃដំណើរវិវឌ្ឍន៍ឌីជីថលរបស់ខ្លួន។ សម្រាប់ក្រុមហ៊ុន Visa យើងប្តេជ្ញាផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីសម្រួលបទពិសោធន៍នៃការទូទាត់ និងមធ្យោបាយក្នុងការបង់ប្រាក់ និងទទួលប្រាក់ដ៏ល្អបំផុត" ។ អ្នកស្រីបន្តទៀតថា៖ "កម្មវិធី VAU មានមុខងារសម្រួលដល់ការទូទាត់ ដែលផ្តល់សិទ្ធអំណាចឲ្យអាជីវករអាចដំណើរប្រតិបត្តិការបានយ៉ាងងាយស្រួលលើឯកសារកាត ដោយប្រើប្រាស់អត្តសញ្ញាណព័ត៌មានកាតរបស់អតិថិជនដែលបានរក្សាទុកក្នុងថ្នាល (card-on-file) ជួយជំរុញការលក់ឱ្យមានការកើនឡើង បង្កើនបទពិសោធន៍នៃការទូទាត់ប្រាក់របស់ពួកគេឲ្យកាន់តែប្រសើរឡើង ស្របពេលដែលម្ចាស់កាតអាចទទួលបានអត្ថប្រយោជន៍ពីការបញ្ជាក់អត្តសញ្ញាណតែម្តង នឹងប្រើបានពេញមួយជីវិត”។

លោក T.R. Ramachandran, ប្រធានផ្នែកដំណោះស្រាយផលិតផលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Visa បាននិយាយថា៖ "នៅពេលដែលសុពលភាពកាតមានការផុតកំណត់ ការជំនួសកាតថ្មី គឺមានភាពចាំបាច់ណាស់ ដោយសារតែវាជាផ្នែកមួយនៃការការពារការក្លែងបន្លំ និងការពង្រឹងសុវត្ថិភាពកាត យើងទទួលស្គាល់ថា អ្នកប្រើប្រាស់តែងតែប្រឈមមុខនឹងភាពរអាក់រអួលក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានកាត នឹងត្រូវរៀបចំការទូទាត់ដោយស្វ័យប្រវត្តិឡើងវិញជាច្រើន រៀងរាល់ពីរបីឆ្នាំម្តងនៅពេលដែលពួកគាត់ទទួលបានកាតថ្មី" ។ ការបើកដំណើរការកម្មវិធី Real Time VAU សហការជាមួយដៃគូរបស់យើងនៅអាស៊ីប៉ាស៊ីហ្វិក នឹងជួយសម្រួលដំណើរការមួយនេះ ខណៈបន្តរក្សាបាននូវកម្រិតប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត។ តាមរយៈការផ្តល់ជូនអាជីវករនូវបច្ចេកវិទ្យាទំនើបមួយនេះ គឺយើងកំពុងផ្តល់សិទ្ធអំណាចឱ្យពួកគាត់ អាចបង្កើនប្រាក់ចំណូលពីអត្រាកំណើននៃប្រភេទអតិថិជនដែលប្រើប្រាស់កាត នឹងផ្តល់នូវបទពិសោធនៃការទូទាត់ដែលល្អឥតខ្ចោះ ស្របតាមការរំពឹងទុករបស់អតិថិជនសម័យនេះ”។

 

អាជីវករ និងអ្នកប្រើប្រាស់កំពុងធ្វើ ចំណាកកាន់តែឆ្ងាយពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅប្រើប្រាស់ការទូទាត់តាមរយៈអេឡិចត្រូនិក និងកាត តាមរយៈការរីកសុះសាយនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless និងសេវាកម្មអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការធ្វើបច្ចុប្បន្នភាពព័ត៌មាននៃអត្តសញ្ញាណដោយដៃនៅពេលកាតផុតកំណត់ ឬ ការធ្វើបច្ចុប្បន្នភាពផ្សេងៗទៀត ក៏ជាការខកចិត្តក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការនៃការទូទាត់ផងដែរ។ តាមរយៈការសម្របសម្រួលការផ្លាស់ប្តូរព័ត៌មានគណនីដែលបានធ្វើបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពរវាងពាណិជ្ជករដែលចូលរួម និងអ្នកចេញកាត កម្មវិធី Visa VAU ផ្តល់សិទ្ធអំណាចដល់ម្ចាស់អាជីវកម្មទាំងនោះ ក្នុងការផ្តល់ជូននូវបទពិសោធន៍នៃការទូទាត់ដែលល្អឥតខ្ចោះស្របតាមការរំពឹងទុករបស់អតិថិជន ជំរុញការពេញចិត្ត និងភក្តីភាព នឹងអាចបង្កើនប្រាក់ចំណូលពីការលក់ទាំងមូល។

ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយច្រកផ្លូវទូទាត់ប្រាក់សកលចំនួនបួន រួមមាន - Adyen, Checkout.com, Stripe និង Worldpay - ដើម្បីបើកដំណើរការកម្មវិធី VAU នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ Cybersource ដែលជាដំណោះស្រាយរបស់ក្រុមហ៊ុន Visa ក៏កំពុងផ្តល់ជូនកម្មវិធី VAU ដល់អតិថិជនផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងតំបន់ អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី VAU នេះ។ កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់ប្រភេទអាជីវកម្មដូចជា សេវាកម្មដឹកជញ្ជូន អាជីវករលក់ម្ហូបអាហារ និងសេវាកម្មទឹកភ្លើង រួមជាមួយសេវាកម្មជាច្រើនទៀត ដែលប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ។

សម្រង់សម្តីបន្ថែមសម្រាប់ការប្រើប្រាស់

លោក Warren Hayashi ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Adyen

"យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Visa សម្រាប់ការនាំយកកម្មវិធី Real Time Visa Account Updater (VAU) ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើការទទួលយកបច្ចេកវិទ្យាដ៏ជោគជ័យរបស់យើងនៅក្នុងទ្វីបអឺរ៉ុបកាលពីឆ្នាំមុន។ ភាពជាដៃគូនេះ អាចឱ្យយើងផ្តល់បទពិសោធន៍ទូទាត់កាន់តែប្រសើរឡើងសម្រាប់អតិថិជនរបស់យើងនៅទូទាំងតំបន់ ដោយការធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតកាតរបស់ពួកគេបានយ៉ាងរលូនក្នុងពេលវេលាជាក់ស្តែង។ ជាមួយនឹងកម្មវិធី Real Time VAU យើងអាចកាត់បន្ថយការបដិសេធប្រតិបត្តិការដែលបានធ្វើរួច ដើម្បីរក្សាប្រាក់ចំណូល និងធានាបាននូវបទពិសោធន៍នៃការទូទាត់មួយដែលមិនមានការរង្កៀសចិត្ត។"

លោក Brian Sze, អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គេហទំព័រ Checkout.com

"ការចាប់ដៃគូជាមួយក្រុមហ៊ុន Visa ក្នុងការនាំយកកម្មវិធីធ្វើបច្ចុប្បន្នភាពគណនី Visa តាមពេលវេលាជាក់ស្តែង (VAU) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយការរង្កៀសចិត្តសម្រាប់អ្នកប្រើប្រាស់ ដោយលុបបំបាត់ការប្រឈមនឹងភាពធុញថប់ និងខកចិត្តរបស់មនុស្សជាច្រើន នៅពេលដែលពួកគេតម្រូវឲ្យធ្វើបច្ចុប្បន្នភាពលិខិតបញ្ជាក់ការទូទាត់ដោយផ្ទាល់ដៃ។ ដំណោះស្រាយនេះក៏ជា មធ្យោបាយដ៏ឆ្លាតវៃសម្រាប់ម្ចាស់អាជីវកម្មក្នុងការទូទាត់ ដោយអនុញ្ញាតឱ្យពួកគេលះបង់ធនធានដែលខ្វះខាតក្នុងការជំរុញអាទិភាពអាជីវកម្មរបស់ខ្លួន ជំនួសឱ្យការព្រួយបារម្ភអំពីការមិនទទួលស្គាល់ប្រតិបត្តិការទូទាត់តាមរយៈកាត។

លោក Michael Balsamo ប្រធានបណ្តាញកាតអន្តរជាតិ Stripe

"សម្រាប់ Stripe ចំណាប់អារម្មណ៍របស់យើង គឺជួយដល់ម្ចាស់អាជីវកម្មបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ក្នុងឆ្នាំចុងក្រោយនេះ ម្ចាស់កាត ៤០ ភាគរយ បានស្នើធ្វើកាតថ្មី ដោយសារកាតរបស់ពួកគេផុតកំណត់ បាត់បង់ ឬត្រូវបានជនមិនស្គាល់មុខធ្វើការក្លែងបន្លំ ហើយម្ចាស់កាតភាគច្រើនមិនបានធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតអំពីកាតរបស់ពួកគេទៀងទាត់នោះទេ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការក្លាយជាដៃគូដំបូងគេជាមួយក្រុមហ៊ុន Visa ដើម្បីពង្រីកការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងដល់ម្ចាស់អាជីវកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វានឹងនាំមកនូវបទពិសោធន៍នៃការទូទាត់ប្រាក់កាន់តែរលូន ហើយអតិថិជនអាចបញ្ចប់ការទិញរបស់ពួកគេបានយ៉ាងឆាប់រហ័សនៅពេលសាកល្បងលើកដំបូង។"

លោក Phil Pomford, SVP, អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Worldpay ពី FIS

"ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយការទូទាត់ឈានមុខគេ យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Visa ដើម្បីគាំទ្រកម្មវិធី Visa Account Updater Suite (VAUS) ដល់អតិថិជនរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មហិច្ឆតារបស់យើង គឺធ្វើការរួមគ្នាជាមួយដៃគូរបស់យើង ដើម្បីបង្កើនល្បឿនពាណិជ្ជកម្មសកលសម្រាប់ពាណិជ្ជករ និងអ្នកប្រើប្រាស់របស់យើង។ VAUS ធ្វើបដិវត្តលើវិធីសាស្ត្រដែលម្ចាស់អាជីវកម្មគ្រប់គ្រងលើការធ្វើបច្ចុប្បន្នភាពកាត តាមរយៈការធ្វើអោយប្រសើរឡើងនូវអត្រានៃការអនុញ្ញាតសម្រាប់ការទូទាត់ និងកាត់បន្ថយការរង្កៀសចិត្តពីសំណាក់អតិថិជន ដើម្បីជួយអាជីវករបង្កើនប្រាក់ចំណូល។"

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)               កញ្ញា គ្រី សុវណ្ណារី

Head of Corporate Communications         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd 

Visa Vietnam, Cambodia and Laos             តំណាងក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +84 902 831 891                           ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected]                អ៊ីម៉ែល៖ [email protected] 

 

X
5s