អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង​



កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាតចំនួន២៦២នាក់ ដែលមកពីសាលាបឋមសិក្សាចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង។ អំណោយទាំងនោះរួមមាន កាតាប សម្ភារៈសិក្សា ផលិតផលថែទាំមាត់ធ្មេញ និងសៀវភៅពុម្ពសម្រាប់បណ្ណាល័យ។ កម្មវិធីនេះក៏មានការចូលរួមដោយថ្នាក់ដឹកនាំ  ក៏ដូចជាបុគ្គលិករបស់ អេ អឹម ខេ។

ការផ្ដល់អំណោយនេះផងដែរ យើងបានចុះទៅដល់សាលាបឋមសិក្សាចំនួនពីរ គឺសាលាបឋមសិក្សាកំពង់បាចិន ដែលមានសិស្សចំនួន ១៦២នាក់ (ស្រី ៨៥នាក់) និងសាលាបឋមសិក្សាដំណាក់កកោះ ដែលមានសិស្សចំនួន ១០០នាក់ (ស្រី ៥១នាក់) ដែលសាលាទាំងពីរនេះមានទីតាំងស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក លូខាស ម៉ូរ៉ូ ប្រធាននាយកផ្នែកហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការ CSR នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ទស្សនៈវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកន្លែងដែលពួកគេអាចចូលរួមចំណែកប្រកបដោយផលិតភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ជាការពិតណាស់ការអប់រំគឺជាផ្នែកមួយដ៏សំខាន់ហើយ អេ អឹម ខេ ពិតជាសប្បាយរីករាយក្នុងការផ្តល់ និងចូលរួមចំណែកបន្តិចបន្តួច ប៉ុន្តែមានអត្ថន័យក្នុងការគាំទ្រដល់សិស្សានុសិស្សក្នុងស្រុកកំពង់លែង"។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ មិនត្រឹមតែជួយដល់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងវិស័យសុខាភិបាល បរិស្ថាន និងសុវត្ថិភាពសាធារណៈផងដែរ។ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការ ១០០% នៃចំនួនស្រុកសរុបនៃប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្តនឹងបង្កើនលទ្ធផលជាវិជ្ជមានដល់សហគមន៍ដែលយើងប្រតិបត្តិការ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

X
5s