សូម្បីសត្វក៏មិនលើកលែង ឆ្កែមួយក្បាលដំបូងនៅហុងកុងមានផ្ទុកកូវីដ១៩​ បន្ទាប់ពីធ្វើតេស្តច្រើនលើក​



អាជ្ញាធរផ្នែកសុខភាពសត្វម្នាក់នៃទីក្រុងហុងកុង បានមានប្រសាសន៍ថា ការធ្វើតេស្តចុងក្រោយបានបង្ហាញថា សត្វឆ្កែមួយក្បាលឈ្មោះ Pomeranian អាយុ ១៧ ឆ្នាំ ជាសត្វឆ្កែដំបូងដែលបានឆ្លងវីរុសកូវីដ១៩។ នេះយោងតាមការចុះផ្សាយដោយ South China Morning Post

អ្នកនាំពាក្យនាយកដ្ឋានកសិកម្មជលផល និងអភិរក្ស (Agriculture, Fisheries and Conservation Department) បានសង្កត់ធ្ងន់ថាទោះបីជាករណីឆ្លងកូវីដ១៩លើសត្វពាហនៈពិតមែន ប៉ុន្តែវាជាករណីកម្រកើតមាន។

លោកបានបន្ថែមទៀតថា ការធ្វើតេស្តបង្ហាញថាសត្វឆ្កែនិងឆ្មាមិនងាយឆ្លងវីរុសកូរ៉ូណានោះទេ ហើយក៏គ្មានករណីណាដែលបង្ហាញថាសត្វឆ្កែឬសត្វឆ្មាអាចចម្លងទៅកាន់មនុស្សបាននោះដែរ។ 

The world’s first dog reported to have caught the coronavirus has been conclusively found to be infected. Photo: Facebookរូបភាព៖ www.scmp.com

Pomeranian ជាសត្វចិញ្ចឹមរបស់អ្នកជំងឺកូវីដ១៩ម្នាក់ ដែលទើបតែជាសះស្បើយពីជំងឺ ត្រូវបានដាក់នៅដាច់ដោយឡែកនៅនៅមន្ទីរពេទ្យរដ្ឋាភិបាលមួយ ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ហើយបន្ទាប់ពីការធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន ២ដង Pomeranian ត្រូវបានអនុញ្ញាតិត្រលប់ទៅផ្ទះវិញ ប៉ុន្តែ ៣ ថ្ងៃក្រោយសត្វឆ្កែមួយក្បាលនេះបានស្លាប់ ដោយតាមវិជ្ជសាស្ត្រសត្វឆ្កែមួយក្បាលនេះស្លាប់ដោយសារតែអាយុចំណាស់ និងជំងឺ ប៉ុន្តែមិនមានបង្ហាញរោគសញ្ញាជំងឺកូវីដ១៩នោះឡើយ។ 

Gov.HK

ប្រភពរូបភាព៖ Gov.HK

នៅខណៈសត្វឆ្កែនេះត្រូវបានដាក់ឲ្យនៅឃុំដាច់ដោយឡែក នាយកដ្ឋានកសិកម្មជលផល និងអភិរក្ស (AFCD) បានយកសំណាកឈាមយកទៅធ្វើតេស្ត ហើយបានបង្ហាញលទ្ធផលថាសត្វឆ្កែនេះមិនមានផ្ទុកជំងឺកូវីដ១៩នោះទេ។ 

ប៉ុន្តែក្រោយមកមន្ទីពិសោធន៍របស់ អង្គការសុខភាពពិភពលោក (WHO) បានយកសំណាកឈាមរបស់ Pomeranian ទៅធ្វើតេស្តម្តងទៀតនៅសកលវិទ្យាល័យហុងកុង (University of Hong Kong) ហើយលទ្ធផលចុងក្រោយបង្ហាញលទ្ធផលវិជ្ជមាន។

អ្នកនាំពាក្យ (AFCD) សន្និដ្ឋានថា «អ្នកជំនាញផ្នែកពេទ្យសត្វ និងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទីក្រុងហុងកុងក៏ដូចជាសាលាសុខភាពសាធារណៈនៃ HKU បានសន្និដ្ឋានថាលទ្ធផលគាំទ្របន្ថែមទៀតថា Pomeranian បានឆ្លងវីរុស Covid-19»

ជាក់ស្តែង គិតត្រឹមថ្ងៃពុធនេះ AFCD បានធ្វើតេស្តលើសត្វឆ្កែចំនួន ១៧ ក្បាល និងសត្វឆ្មាចំនួន ៨ ក្បាលពីគ្រួសារដែលមានមនុស្សឆ្លងវីរុសនេះ និងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ហើយមានតែឆ្កែពីរក្បាលប៉ុណ្ណោះដែលបានធ្វើតេស្តវិជ្ជមាន។

ដូចនេះ នាយកដ្ឋានកសិកម្មជលផល និងអភិរក្ស (The Agriculture, Fisheries and Conservation Department (AFCD)) បានបញ្ជាក់យ៉ាងច្បាស់ៗថា «សត្វចិញ្ចឹម ឬសត្វពាហនៈទាំងអស់មិនងាយនឹងឆ្លង ឬចម្លងទេ ហើយក៏មិនមានភស្ដុតាងណាមួយបង្ហាញថាសត្វអាចបង្កការឆ្លងវីរុសកូវីដ១៩នោះដែរ។

ទោះយ៉ាងណាខណៈដែល Covid-19 គឺជាជំងឺដែលទើបនឹងលេចចេញហើយស្ថានភាពនៅតែកំពុងវិវត្ត (AFCD) កំពុងចាត់វិធានការប្រុងប្រយ័ត្នក្នុងការដាក់សត្វចិញ្ចឹមដាច់ដោយឡែកពីក្រុមគ្រួសារដែលមានករណីឆ្លង៕

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s