សែលកាតប្តេជ្ញាចិត្តផ្តល់សេវាកម្មនិងដាក់ដំណើរការគម្រោងថ្មី Cellcard 4U រក្សាទំនាក់ទំនងអតិថិជនខ្លួន
ថ្ងៃនេះក្រុមហ៊ុនសែលកាត បានប្រកាសពីវិធានការណ៍ថ្មីៗជាច្រើនពីការផ្តល់ជូន និងសេវាកម្មបន្ថែមដើម្បីជួយដល់អតិថិជនសែលកាតទាំងអស់ក្នុងគ្រាលំបាកទាំងនេះ។
លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាអាចពឹងផ្អែកលើក្រុមហ៊ុនសែលកាត ដែលតែងតែនៅក្បែរអតិថិជនរបស់ខ្លួន និងផ្តល់ទំនុកចិត្តដល់ពួកគេថា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីរក្សាសេវាកម្មទាំងអស់ឱ្យដំណើរការបានពេញ២៤ម៉ោង។
ក្រុមហ៊ុនសែលកាត នឹងធានាថាយើងគាំទ្រដល់អតិថិជនទាំងអស់របស់យើង ឱ្យទទួលបាននូវការថែរក្សា សុវត្ថិភាព និងការធានាដែលពួកគាត់ត្រូវការនៅពេលនេះ ដូច្នេះពួកយើងកំពុងដាក់ចេញនូវវិធានការបន្ថែម ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់យើងចំពោះពួកគាត់។
“ សែលកាតកំពុងបង្កើនចំនួនភ្នាក់ងារបំរើអតិថិជន ដើម្បីបង្កើនសមត្ថភាពសេវាកម្មទំនាក់ទំនងអតិថិជនរបស់យើង អោយពេញ២៤ ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជនត្រូវការជំនួយរបស់យើង គឺយើងនឹងនៅទីនេះដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់” ។
ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស នឹងពង្រីកម៉ោងប្រតិបត្តិការបន្ថែមមួយម៉ោងទៀតនៅថ្ងៃធ្វើការ និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច។ ហើយប្រសិនបើអតិថិជនសែលកាតណាមួយដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូនទៅពួកគេដោយផ្ទាល់ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស។ ក្រុមការងារបណ្តាញវិស្វកររបស់យើង និងក្រុមបច្ចេកទេសទាំងអស់ ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការរបស់យើងបានត្រៀមរួចរាល់២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលអាចកើតឡើង។ ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រទេសយើងមានទំនាក់ទំនងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាមានបញ្ហាអ្វីក៏ដោយ” ។
ដើម្បីគាំទ្របន្ថែមទៀតនូវតំរូវការនៃការទំនាក់ទំនងនៅក្នុងគ្រាលំបាកនេះ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ចេញនូវគំរោងថ្មីដែលមានឈ្មោះថា Cellcard4U ដែលអាចអោយអតិថិជនរក្សាទុក ទិន្នន័យការហៅចេញ និងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ។
លោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា “ ប្រសិនបើអតិថិជនមិនបានប្រើប្រាស់គម្រោងរបស់ពួកគាត់អោយអស់ទេ យើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ក្នុងគម្រោងនោះបន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាចបន្តទុកវារហូតទៅដល់ពេញ១ឆ្នាំ” ។
យើងក៏នឹងផ្តល់ជូនអតិថិជនដែលបន្តភ្ជាប់គម្រោងដោយមិនគិតថ្លៃរៀងរាល់សប្តាហ៍ទី៤ ។
“ការផ្តល់ជូនថ្មីនេះ គឺដើម្បីជួយមនុស្សគ្រប់គ្នាក្នុងគ្រាលំបាកនេះ ហើយក៏ចង់បង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់អោយបានដឹងថាក្រុមហ៊ុនសែលកាត គឺនៅទីនេះសម្រាប់អ្នក ហើយយើងតែងតែបំពេញតាមការរំពឹងទុក និងការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃ សេវាកម្ម គុណភាព រួមជាមួយនឹងបទពិសោធន៍បណ្តាញដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។
យើងយល់ច្បាស់ថាក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលគ្រប់គ្រងដោយជនជាតិជនជាតិខ្មែរតែមួយគត់ យើងត្រូវធានាថា យើងនឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងគ្រាលំបាកនេះ។
យើងនៅទីនេះសម្រាប់អ្នក ដើម្បីរួបរួមគ្នា។ ការផ្តល់ជូនគម្រោងថ្មីរបស់យើង គឺពិតជាគួរអោយទាក់ទាញ ហើយនេះជាការផ្តល់ជូនលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយមានន័យថា អតិថិជនរបស់យើងទាំងអស់អាចរក្សាទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងតម្លៃសមរម្យ។
Cellcard 4U មានតម្លៃ ៥០០០ រៀលក្នុងមួយសប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យអិនធើណេតបានរហូតដល់ ៥ ជីកាបៃ ការហៅចេញបានរហូតដល់ ៥០០០ នាទី និង ការផ្ងើរសារបានចំនួ ៥០០ សារ។ អតិថិជនដែលបញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នា នឹងទទួលបានគម្រោងដោយមិនគិតថ្លៃនៅសប្តាហ៍ទី ៤។
រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច *5000# ។ ហើយអតិថិជនថ្មី អាចទូរស័ព្ទមកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីមដោយឥតគិតថ្លៃរបស់ពួកគាត់បាន៕
អត្ថបទទាក់ទង៖ សែលកាតប្តេជ្ញាចិត្តផ្តល់សេវាកម្មនិងដាក់ដំណើរការគម្រោងថ្មី Cellcard 4U រក្សាទំនាក់ទំនងអតិថិជនខ្លួន