ហេតុផល ៧ យ៉ាងដែលអ្នកមិនគួរស្លន់ស្លោរខ្លាំង​ហួស​ប្រមាណពី​ជំងឺ​កូរ៉ូណា​



មាននរណាខ្លះដែលថាមិនស្គាល់កូរ៉ូណា ឬកូវីដ ១៩ ព្រោះពេលនេះជំងឺមួយនេះកំពុងដើរជាតួឯកសម្រាប់ពិភពលោកយើងហើយ។ មានមនុស្សមិនតិចទេដែលបានស្លាប់ដោយសារជំងឺមួយនេះច្រើនជាងគេគឺនៅប្រទេសចិន ហើយអត្រាឆ្លងនៅក្រៅប្រទេសចិនក៏ច្រើនក្នុងនោះអ៊ីតាលី អេស្ប៉ាញ អ៊ីរ៉ង់ បាននឹងកំពុងប្រឈមខ្លាំងពីហានិភ័យមួយនេះ។ 

តែទោះជាយ៉ាងណា អ្នកទាំងអស់គ្នាក៏មិនត្រូវមានការភ័យស្លន់ស្លោរហួរប្រមាណលើជំងឺកូវីដ ១៩ មួយនេះដែរ ព្រោះវាអាចនឹងបណ្តាលឲ្យអ្នកក្លាយជាអ្នកជំងឺភ័យខ្លាច រហូតបាក់ទឹកចិត្ត មុនពេលអ្នកអាចឆ្លងវីរុសកូរ៉ូណាទៅទៀត។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអ្នកមិនត្រូវស្លន់ស្លោរ បំភ័យខ្លួនឯងខ្លាំងពេកពីបញ្ហាកូវីដ ១៩នេះ៖

១) យើងដឹងហើយថា កូរ៉ូណា ជាអ្វី

បើធៀបទៅនឹងពេលដំបូងនៃការផ្ទុះវីរុសកូរ៉ូណា កាលពីដើមឆ្នាំ ២០២០ វាគយរជាពេលដែលយើងភ័យខ្លាច និងព្រួយបារម្ភព្រោះគេមិនទាន់អាចករឃើញពីដើមហេតុនៃការកកើត និងការឆ្លងរបៀបដែលកូរ៉ូណាឆ្លងនៅឡើយ។ តែបើគិតមកទល់ពេលនេះ គ្រូពេទ្យអាចរកឃើញពីវិធីនៃការព្យាបាល ហើយយើងទាំងអស់គ្នាក៏បានដឹងពីវិធីនៃការទប់ស្កាត់ វិធីនៃការរក្សាអនាម័យដើម្បីបង្ការការឆ្លងនៃវីរុសមួយនេះបានដែរ។

២) វាកំពុងតែវិវត្តន៍មកស្ថានភាពប្រសើរមួយហើយនៅប្រទេសចិន

ទីក្រុងវូហាន ក្នុងខេត្តហួប៉ៃ នៃប្រទេសចិនជាកន្លែងមួយដែលគ្រប់គ្នាដឹងថាជាកន្លែងប្រភពនៃការផ្ទុះឡើងកូរ៉ូណាប្រភេទថ្មី តែពេលនេះនៅប្រទេសចិនស្ថានភាពនៃជំងឺមួយនេះកំពុងមានភាពប្រសើរឡើងវិញហើយ ដែលអត្រាអ្នកឆ្លងមានមិនដល់ ១០០នាក់ផងក្នុងមួយថ្ងៃ។

៣) ៨០% នៃអ្នកដែលឆ្លងគឺស្ថិតក្នុងកម្រិតស្រាល

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យដែលព្យាបាលថា ៨១% នៃ ករណីទាំងអស់គឺមានលក្ខណៈស្រាល ពិតណាស់ថា ១៤% អាចវិវត្តន៍ទៅជាធ្ងន់ធ្ងរបាន និង ៥%អាចបណ្តាលឲ្យស្លាប់តែក្នុងចំណោមវិវត្តន៍ទៅជាធ្ងន់ និងអ្នកស្លាប់ភាគច្រើនជាអ្នកដែលមានវ័យចាស់ និងមានជំងឺប្រចាំកាយ។ 

៤) អ្នកឆ្លងបានជាសះស្បើយ

កំឡុងខែមករា និងកុម្ភៈ ទាំងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនបានរាយការណ៍ពីការកើនឡើងយ៉ាងគំហុកនៃអត្រាអ្នកវីរុសកូរ៉ូណាថ្មី តែមកទល់ពេលនេះចំនួនអ្នកជាសះស្បើយបានកើនឡើងច្រើនជាងចំនួនអ្នកឆ្លង ជាពិសេសនៅក្នុងប្រទេសចិនផ្ទាល់តែម្តង ពោលគឺចំនួនអ្នកជាច្រើនជាអ្នកឆ្លង និងស្លាប់ដល់ទៅ ១៣ដង។ 

៥) រោគសញ្ញាដែលឆ្លងលើក្មេង

ត្រឹមតែ ៣%ប៉ុណ្ណោះនៃមនុស្សដែលមានអាយុក្រោម ២០ឆ្នាំ បានឆ្លងវីរុសកូរ៉ូណាថ្មី ហើយអត្រាមរណភាពចំពោះមនុស្សអាយុក្រោម ៤០ ឆ្នាំមានតែ ០,២% ប៉ុណ្ណោះ។ រោគសញ្ញាគឺស្រាលណាស់ចំពោះកុមារហើយវាអាចថាមិនមាននរណាកត់សម្គាល់ជាករណីធ្ងន់ធ្ងរណាមួយនៅឡើយ។

៦) វីរុសនេះយើងអាចសម្អាតវាបាន

ដោយសារវាអាចសម្អាតបាន ជាមួយសាប៊ូ ពពួក អេតាណុល (អាល់កុល ៦២-៧១%) អ៊ីដ្រូសែន peroxide (អ៊ីដ្រូសែន peroxide ០.៥%) ឬសូដ្យូម hypochlorite (bleach ០,១%) ក្នុងរយៈពេលតែ ១ នាទីប៉ុណ្ណោះ។ ការលាងដៃញឹកញាប់ជាមួយសាប៊ូនិងទឹកគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីចៀសវាងការឆ្លង។

៧) វ៉ាក់ស៊ាំងត្រូវបានគេតេស្តសាកល្បងហើយ 

ទោះជាមិនទាន់បង្ហាញលទ្ធផលពីភាបជោគជ័យនៅថាវិជ្ជមាន ១០០% លើវ៉ាក់ស៊ាំង Covid-19 នេះក្តី តែទោះជាយ៉ាងណាវាក៏ត្រូវបានកេរកឃើញពីវិធីកំចាត់ ទប់ស្កាត់ និងវ៉ាក់ស៊ាំងរួចទៅហើយដែរ ជាកត្តាមួយដែលអាចឲ្យយើងកាត់បន្ថយអត្រានៃការភ័យខ្លាច ស្លន់ស្លោរបានដែរ។ 

អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើបន្តទៀត គឺរួមកម្លាំងគ្នាទប់ស្កាត់ ប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសនេះតាមលទ្ធភាពដែលអាចធ្វើទៅបាន ពិសេសគឺការរក្សាអនាម័យ លាងសម្អាតដៃឲ្យបានស្អាត និងញឹកញាប់។ បើមានករណីសង្ស័យណាមួយដូចជា កម្ដៅខ្លួនឡើងខ្ពស់លើស ៣៨អង្សារ ឈឺក្បាលជាប់ មានបញ្ហាផ្លូវដង្ហើមពិសេសដង្ហក់ ពិបាកដកដង្ហើម និងអាការៈសង្ស័យមួយចំនួនទៀត សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យគោលដៅ (Destinated Hospital) ដែលក្រសួងបានកំណត់ និងអនុវត្តតាមការកំណត់បឋមរបស់ក្រុមគ្រូពេទ្យ ពិសេសការនៅដាច់ដោយឡែកពីអ្នកដទៃតែម្តង៕

ដោយ៖ យ៉ាយ៉ា

 

X
5s