Idiomsចំនួន៧ដែលបានផ្សំឡើងដោយពាក្យPull ដែលអ្នកសិក្សាភាសាអង់គ្លេសគួរចេះប្រើប្រាស់
អ្នកដឹងហើយថា Pull អត្ថន័យទូទៅនិងមូលដ្ឋានបំផុតរបស់វាមានន័យថា «ទាញ»។ យ៉ាងណាមិញ ពាក្យនេះក៏ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងIdiomsមួយចំនួនដែរ។ ខាងក្រោមនេះគឺជាIdiomsចំនួន៧ដែលបានផ្សំឡើងដោយពាក្យPull ដែលអ្នកគួរចេះប្រើប្រាស់:
១) You must be pulling my leg. She isn't that kind of person!
To pull one's leg មានន័យថានិយាយលេងសើចដាក់នរណាម្នាក់។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្នកប្រាកដជានិយាយលេងសើចទេដឹង។ គាត់មិនមែនជាមនុស្សបែបនោះទេ។»
២) It's not my merit alone. Everyone was pulling their weight so that the final result deserves high praise like this.
To pull one's weight មានន័យថាខិតខំប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «វាមិនមែនជាគុណសម្បត្តិរបស់ខ្ញុំតែឯងនោះទេ។ គ្រប់គ្នាសុទ្ធតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំទើបលទ្ធផលចុងក្រោយស័ក្ដិសមនឹងទទួលបានការលើកសរសើរខ្ពស់បែបនេះ។»
៣) When I have pulled out all the stops in doing this, I will have no regret no matter what the result will be.
To pull out all the stops មានន័យថាធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើទៅបានដើម្បីឲ្យអ្វីមួយបានសម្រេចជោគជ័យ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «នៅពេលខ្ញុំបានធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីធ្វើរឿងនេះឲ្យជោគជ័យ ខ្ញុំនឹងគ្មានអ្វីត្រូវស្ដាយក្រោយនោះទេមិនថាលទ្ធផលនឹងទៅជាយ៉ាងណាក៏ដោយ។»
៤) You know only blaming her. Actually she has tried her best and you still angrily told her to pull her socks up.
To pull one's socks up សំដៅទៅពេលនិយាយទៅកាន់នរណាម្នាក់ទាំងខឹងឲ្យពួកគេធ្វើឲ្យបានល្អជាងមុន។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «អ្នកដឹងត្រឹមតែបន្ទោសនាង។ តាមពិតទៅនាងបានព្យាយាមអស់ពីសមត្ថភាពរបស់នាងហើយ ហើយអ្នកនៅតែនិយាយទៅកាន់នាងទាំងខឹងឲ្យនាងធ្វើឲ្យបានល្អជាងមុនទៀត។»
៥) Our cooperation went smoothly at first, but afterwards they pulled the rug from under our feet.
To pull the rug from under one's feet មានន័យថាភ្លាមៗក៏ស្រាប់តែឈប់ផ្ដល់ការគាំទ្រដល់នរណាម្នាក់ ឬក៏អាចប្រើសម្រាប់មានន័យថាសុខៗក៏ស្រាប់តែធ្វើអ្វីដែលបង្កបញ្ហាដល់នរណាម្នាក់កាន់តែច្រើនជាងមុន។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «ការសហការរបស់យើងទៅដោយរលូនដំបូង តែក្រោយមកពួកគេក៏ស្រាប់តែឈប់ផ្ដល់ការគាំទ្រដល់ពួកយើង។»
៦) The way that she talked to you may seem that she didn't pull any punches, however, you can think of it as a good thing that she was being honest with you.
Didn't pull any punches មានន័យថានិយាយត្រង់ៗដោយមិនព្យាយាមនិយាយពាក្យល្អស្ដាប់ឬនិយាយមិនចំៗនោះឡើយ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «របៀបដែលនាងនិយាយជាមួយអ្នកមើលទៅហាក់ដូចជានាងនិយាយត្រង់ៗដោយមិនព្យាយាមនិយាយពាក្យល្អស្ដាប់អ្វីបន្តិចសោះឡើយ យ៉ាងណាមិញ អ្នកអាចគិតបែបនេះថាវាគឺជារឿងល្អទៅវិញដែលនាងស្មោះត្រង់ជាមួយអ្នក។»
៧) He is not an easy person to deal with. Persuading him is like pulling teeth.
To be like pulling teeth អាចបកប្រែនៅក្នុងន័យត្រង់ថា«ប្រៀបបាននឹងដកធ្មេញ» ដែលប្រើសម្រាប់សំដៅលើអ្វីដែលពិបាកនិងច្រើនតែជាអ្វីដែលនរណាម្នាក់មិនចង់ធ្វើ។ តួយ៉ាងឃ្លាក្នុងឧទាហរណ៍ខាងលើមានន័យថា «គាត់មិនមែនជាមនុស្សដែលងាយស្រួលនឹងទប់ទល់ជាមួយនោះទេ។ អូសទាញគាត់ប្រៀបដូចជាដកធ្មេញដូច្នោះឯង។»
ដោយ៖ ស្រីពៅ