រៀនបកប្រែអត្ថបទកាសែត៖ State of emergency law is imminent​



ការសិក្សាកាសែតនៅតែសំខាន់សម្រាប់អ្នកសិក្សាភាសាអង់គ្លេស ដោយវានៅតែទាន់សម័យឬហួសសារីឡើយ។ ក្នុងការសែតការប្រើប្រាស់ពាក្យពេចន៍ថ្មីៗ ក្បូនវេយ្យាករណ៍ ឃ្លងឃ្លានៃពាក្យអង់គ្លេសថ្មីៗ។ ជាពិសេសកាសែតជួយអ្នកអាចយល់ភាសាអង់គ្លេសបានកាន់តែរហ័សថែមទៀត ប្រសិនបើអ្នកអានជាប្រចាំថ្ងៃ។ ថ្ងៃនេះ BizKhmer បានរៀបចំការរៀនបកប្រែអត្ថបទមួយដែលដកចេញពីកាសែត KhmerTimes សម្រាប់អ្នកសិក្សាដើម្បីចេះពាក្យ និងការបកប្រែបន្ថែម។

State of emergency law is imminent

ច្បាប់ស្ដីអំពីការដាក់ប្រទេសក្នុងគ្រាអាសន្នទំនងជានឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ

The government said today the state of emergency draft law will be forwarded directly to the National Assembly without the need of the Council of Ministers to approve amid COVID-19 outbreak.

រដ្ឋាភិបាលកម្ពុជាបានប្រកាសនាថ្ងៃនេះថា សេចក្ដីព្រៀងច្បាប់ស្ដីអំពីការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាដោយផ្ទាល់ដោយមិនត្រូវការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនោះឡើយកំឡុងមានការផ្ទុះជំងឺកូវីដ១៩នេះ។

  • Government (n)= រដ្ឋាភិបាល
  • state of emergency = ការដាក់ប្រទេសក្នុងគ្រាអាសន្ន
  • draft law (n)= សេចក្ដីព្រៀងច្បាប់
  • forward (v)= បញ្ចូនបន្ត, ផ្ទេរបន្ត
  • forward (Adv)= ដោយផ្ទាល់
  • the National Assembly = រដ្ឋសភា
  • Council of Ministers = គណៈរដ្ឋមន្ត្រី
  • Approve (v)= សម្រេច, អនុម័ត
  • Outbreak (n)= ការផ្ទុះ

Prime Minister Hun Sen said on Monday the government will convene a special meeting to work on the draft for the state of emergency on Friday before forwarding it to the National Assembly.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលថ្ងៃចន្ទកន្លងទៅថារដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំពិសេសមួយដើម្បីធ្វើការលើសេចក្ដីព្រៀងច្បាប់ស្ដីអំពីការដាក់ប្រទេសក្នុងគ្រាអាសន្ននៅថ្ងៃសុក្រមុននឹងផ្ទេរបន្តទៅកាន់រដ្ឋសភាជាតិ។

  • Prime Minister = នាយករដ្ឋមន្ត្រី
  • Convene (v)= រៀបចំ (កិច្ចប្រជុំ)
  • National Assembly = រដ្ឋសភា

However, according to an outcome of a close door inter-ministerial meeting led by Prime Minister Hun Sen at the Peace Palace today, which was released late tonight, said the draft law will be forwarded to the National Assembly soon.

  • according to (Prep)= យោងតាម, ផ្អែកលើ
  • outcome (n)= លទ្ធផល
  • inter-ministerial = អន្តរក្រសួង
  • close door meeting = ការប្រជុំបិទទ្វារ
  • Peace Palace = វិមានសន្ដិភាព

បើទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមលទ្ធផលនៃកិច្ចប្រជុំបិទទ្វារអន្តរក្រសួងដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនាថ្ងៃនេះ ដែលចេញផ្សាយនាយប់ថ្ងៃនេះ បានប្រកាសថាសេចក្ដីព្រៀងច្បាប់នេះនឹងត្រូវបញ្ចូនទៅកាន់រដ្ឋសភាឆាប់ៗនេះ។

It said the law was designated based on Article 22 of the Constitution which states: “When the nation faces danger, the King shall make a proclamation to the people putting the country in a state of emergency after agreement with the Prime Minister and the President of the National Assembly and President of the Senate.”

លទ្ធផលកិច្ចប្រជុំនោះក៏បញ្ចាក់ថាច្បាបនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមាត្រាទី២២ នៃរដ្ឋធម្មនុញ្ញដែលចែងថា៖ «នៅពេលប្រទេសជាតិជួបនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រប់នឹងប្រទានដំណឹងទៅកាន់ប្រជាពលរដ្ឋ ដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ក្រោយបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។»

It noted the law is aimed to protect security, public order, properties, environment, life and health of the people.

ក្នុងនោះក៏បានបញ្ជាក់ទៀតថាច្បាប់នេះមានគោលបំណងការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទ្រព្យសម្បត្តិ បរិស្ថាន ជីវិតនិងសុខភាពប្រជាពលរដ្ឋ។ 

“This draft law will be sent to the legislative body for approval without a cabinet meeting,” it said.

«សេចក្ដីព្រៀងច្បាប់នេះនឹងត្រូវបញ្ចូនទៅកាន់អង្គនីតិបញ្ញត្តិដើម្បីធ្វើសេចក្ដីសម្រេចដោយមិនត្រូវការការប្រជុំគណៈរដ្ឋមន្ត្រីឡើយ។» នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំដដែល៕

ដោយ៖ លង់ វណ្ណៈ

 

 

វគ្គសិក្សា «វេយ្យាករណ៍និងបកប្រែអត្ថបទកាសែតពិសេស» (Special Grammar and Newspaper Translation Course)​

វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត» គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេស  សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួន ជាពិសេសវេយ្យាករណ៍និងការបកប្រែ។ បន្ថែមពីនេះក្នុងការសិក្សាវគ្គនេះ អ្នកនឹងទទួលបានរៀនពីការបញ្ចេញសម្លេងឲ្យត្រឹមត្រូវ និងបង្កើនសមត្ថភាពការអានរបស់អ្នក។ លើសពីនេះថែមទៀតនោះ អ្នកនឹងចេះនូវពាក្យ ឃ្លងឃ្លា ដែលប្រើប្រាស់ក្នុងបរិបទកាសែតតែម្ដង។ ក្រោយពីបញ្ចប់ការសិក្សា សិស្សនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយជំនាញមួយនេះទៀតសោតក៏ជាជំនាញដែលកម្រនិងមានទីផ្សារកាងារទូលំទូលាយផងដែរ។ 

  • រយៈពេល៖ ៦ សប្ហាហ៍
  • ថ្ងៃចូលរៀន៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០
  • ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
  • តម្លៃសិក្សា៖ ៧០ដុល្លារ
  • តម្លៃសិក្សា៖ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ១២ (ទទួលបានវចនានុក្រម Oxford Advanced Learner’s Dictionary, 9th edition និងវចនានុក្រមផ្សេងៗទៀត)

តម្រូវការ៖

  • មានកម្រិតភាសាអង់គ្លេសចាប់ពី Intermediate ឡើងទៅ
  • មានចំណង់ចំណូលចិត្តក្នុងការបកប្រែអត្ថបទព័ត៌មានភាសាអង់គ្លេស
  • ចង់បង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន

បញ្ជាក់៖

  • ការសិក្សាតាមរយៈអនឡាញតាមកម្មវិធី Zoom Meeting មានភាពងាយស្រួល
  • ចំនួនសិស្សកំណត់ត្រឹម ១០នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់

X
5s