គោលការណ៍ទាំង១០ សម្រាប់អ្នកភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ លោក Bob Iger នាយកប្រតិបត្តិ Disney​



សព្វថ្ងៃនេះលោក Bob Iger អាចរកចំណូលបាន ៦៦លានដុល្លារក្នុងមួយឆ្នាំ មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Disney។ តែទម្រាំអាចឡើងដល់ចំណុចកំពូលនេះបានវាមិនងាយស្រួលនោះទេសម្រាប់លោក។ លោក Bob Iger ចាប់កំណើតនៅកោះ Long Island ដែលលោកចាប់ធ្វើការងារលំបាកៗចាប់ពីអាយុ ១៣ ឆ្នាំដើម្បីជួយផ្គត់ផ្គង់ខ្លួនឯង ដោយការងាររបស់លោកចាប់ពីអ្នកយាមទ្វារសាលា។

គាត់ទទួលបានតំណែងដំបូងរបស់គាត់នៅស្ថានីយ៍ទូរទស្សន៍ ABC ជាអ្នកត្រួតពិនិត្យស្ទូឌីយោនៅអាយុ ២៣ ឆ្នាំហើយចំណាយពេល ៣១ ឆ្នាំទៀតដោយផ្លាស់ប្តូរមុខតំណែងជាង ២០ ផ្សេងៗ ហើយបន្ទាប់មកទៀតគាត់ត្រូវបានគេតែងតាំងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន The Walt Disney ក្នុងឆ្នាំ២០០៥ ។

ក្នុងងារជានាយកប្រតិបត្ត រូបលោកទទួលបានចំណេះដឹង បទពិសោធន៍យ៉ាងច្រើន ដូច្នេះនេះជាគោលការណ៍ចំនួន ១០ ដែលលោក Iger បានគូសបញ្ជាក់នៅក្នុងសៀវភៅរបស់គាត់ថា វាបានជួយឲ្យលោកឱ្យទទួលជោគជ័យហើយវាពិតជាមានសារៈសំខាន់សម្រាប់អ្នកដឹកនាំក្រោយៗ។ 

១) សុទិដ្ឋិនិយម
លោក Iger បានមានប្រសាសន៍ថា ការរក្សាភាពវិជ្ជមានគឺជាលក្ខណសំខាន់បំផុតមួយដែលអ្នកដឹកនាំត្រូវមាន។ សុទិដ្ឋិនិយមគឺការយល់ឃើញថារបស់អ្វីក្នុងលោកសុទ្ធតែល្អ សុទ្ធតែប្រសើរ ជាពិសេសអំពីការជឿជាក់លើខ្លួនឯងនិងសមត្ថភាពរបស់និយោជិករបស់ខ្លួន។ អ្នកត្រូវចាំថា គ្មាននរណាម្នាក់ដែលចង់ដើរតាមមនុស្សទុទ្ទិដ្ឋិនិយម ដែលមានតែគំនិតអវិជ្ជមាននោះទេ។

២) ភាពក្លាហាន
លោក Iger បាននិយាយថាមូលដ្ឋានគ្រឹះនៃការប្រថុយប្រថានក្នុងអាជីវកម្មគឺភាពក្លាហាន។ លោកបានសរសេរក្នុងសៀវភៅរបស់លោកថា «ជាញឹកញាប់យើងមានការភ័យខ្លាចច្រើនជាជាងមានភាពក្លាហាន ដូច្នេះគួរតែសាងសង់សេចក្តីក្លាហានឲ្យច្រើន ដើម្បីការពារនូវអាជីវកម្មដែលកំពុងដំណើរការ»។​​ កុំប្រឈមមុខអាជីវកម្មក្នុងកន្លែងសុវត្ថិភាពច្រើនពេក ប៉ុន្តែព្យាយាមឈរក្នុងអាជីវកម្មដែលបង្កើតនូវភាពដែលអាចបង្កើតភាពអស្ចារ្យ។

៣) ផ្តោតទៅលើអ្វីមួយ
លោក Iger មានប្រសាសន៍ថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបែងចែកពេលវេលាថាមពលនិងធនធានរបស់អ្នកទៅនឹងបញ្ហានិងគោលដៅដែលសំខាន់បំផុតនៅពេលនេះ។ ហើយវាចាំបាច់ក្នុងការបង្ហាញអំពីអាទិភាពរបស់អ្នកឱ្យច្បាស់និង ម្តងហើយម្តងទៀតដល់ក្រុមរបស់អ្នក។ គាត់បានសរសេរក្នុងសៀវភៅលោកថា «ប្រសិនបើអ្នកមិនបញ្ជាក់ច្បាស់ពីអាទិភាពរបស់អ្នកយ៉ាងច្បាស់ទេនោះ មនុស្សដែលនៅជុំវិញអ្នកមិនដឹងថាខ្លួនអ្នកជាអ្វីទេ»។

៤) ការសម្រេចចិត្ត
គាត់បានសរសេរក្នុងសៀវភៅថា «រាល់ការសម្រេចចិត្តមិនថាសុទ្ធតែពិបាកនោះទេ វាត្រូវតែធ្វើការសម្រេចចិត្ត។ ប៉ុន្តែតែអ្វីដែលពិបាកនោះគឺការមិនសម្រេចចិត្តទៅវិញទេដែលធ្វើឲ្យបាត់បង់នូវប្រសិទ្ធិភាព និងគុណតម្លៃ»។

៥) ការចង់ចេះចង់ដឹង
លោក Iger មានប្រសាសន៍ថាការចង់ដឹងចង់គឺធ្វើឲ្យអ្នកឃើញកាន់តែជ្រាលជ្រៅចង់ស្គាល់មនុស្សថ្មីៗ គំនិតថ្មីៗ និងបង្កើតអ្វីថ្មីៗ ។ ការចង់ដឹងចង់ឃើញក៏ជួយអ្នកដឹកនាំដោយមានការយល់ដឹង ជាពិសេសការយល់ដឹងអំពីទីផ្សារនិងសក្ដានុពលដែលកំពុងផ្លាស់ប្តូរផ្លូវឆ្ពោះទៅរកការច្នៃប្រឌិតដ៏អស្ចារ្យ។ ចាំថា ផ្លូវទៅកាន់នវានុវត្តគឺចេញមកពីការចង់ចេះចង់ដឹង។ 

៦) យុត្តិធម៌
លោក Iger មានប្រសាសន៍ថាមេដឹកនាំគ្រប់រូបត្រូវប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាដោយស្មើភាពនិងការយល់ចិត្ត។  នេះមិនមែនមានន័យថាអ្នកកាត់បន្ថយការសេចក្តីទុកចិត្តរបស់អ្នកនោះទេ។​ វាមានន័យថាអ្នកអាចបង្កើតបរិយាកាសមួយប្រកបដោយស្មារតីភាពត្រឹមត្រូវ ទីកន្លែងដែលបុគ្គលិករបស់អ្នកអាចបញ្ចេញមតិ ហើយពួកគេនឹងត្រូវបានផ្តល់ឱកាសសម្រាប់កំហុសដ៏ស្មោះត្រង់។

៧) ការគិតពិចារណា
លោក Iger មានប្រសាសន៍ថាការគិតគឺជាការគិតពិចារណាគឺជាធាតុផ្សំនៃការដឹកនាំល្អ។ លោកនិយាយថាការគិតគឺជាដំណើរការនៃការទទួលបានចំណេះដឹងដូច្នេះនៅពេលអ្នកផ្តល់យោបល់ឬធ្វើការសំរេចចិត្តអ្នកអាចមានចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើវា។ ជំនាញគិតពិចារណាសំខាន់ខ្លាំងណាស់ដោយវាមានឥទ្ធិពលទៅលើស្ថាប័នរបស់អ្នក។

៨) ភាពស្មោះត្រង់
លោក Iger មានប្រសាសន៍ថាអ្នកមិនគួរក្លែងបន្លំអ្វីទាំងអស់ ហើយវាចាំបាច់ណាស់ដែលត្រូវមានភាពស្មោះត្រង់មិនមែនតែមួយភ្លែតគឺគ្រប់ពេលវេលាទាំងអស់។ លោកលើកទឹកចិត្តអ្នកដឹកនាំឱ្យទទួលខុសត្រូវនៅពេលពួកគេវង្វេងស្មារតីនិងរៀនពីកំហុសរបស់ពួកគេ។ ភាពស្មោះត្រង់ ត្រឹមត្រូវគឺជាអ្វីដែលស្ថាប័ននិងបុគ្គលិកក្នុងស្ថាប័ននោះចង់បាន។ 

៩) ការស្វែងរកភាពល្អឥតខ្ចោះ
លោក Iger បានមានប្រសាសន៍ថា លោក Michael Eisner ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Disney បានប្រាប់ទៅលោកថា៖ «បើអ្នកជឿជាក់លើអ្វីដែលអាចធ្វើឲ្យប្រសើរ អ្នកគួរតែព្យាយាមធ្វើវានិងធ្វើឲ្យល្អឥតខ្ចោះ”។ ការធ្វើឲ្យអស់ពីសមត្ថភាពនេះហើយទើបធ្វើឲ្យស្ថាប័នរីកចម្រើន។ 

១០) ចរិត
គ្មានអ្វីដែលសំខាន់ជាងគុណភាពនិងចរិតនៃបុគ្គលិកក្រុមហ៊ុននោះទេ។ គាត់ក៏បាននិយាយទៀតថារាល់អ្នកដឹកនាំជោគជ័យដ៏អស្ចារ្យទាំងអស់គឺអាស្រ័យលើការបង្កើតស្តង់ដារសីលធម៌ខ្ពស់សម្រាប់អ្វីៗទាំងអស់ ហើយអ្នកដឹកនាំទាំងអស់ អ្វីដែលគេចង់បានគឺចរិតលក្ខណ:ពីមនុស្សរបស់ពួកគេ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s