មិនមែនកត់ត្រាតែ យុទ្ធសាស្រ្តសង្គ្រាម មកដឹងពីកំនត់ត្រា ជ្រើសរើសដៃគូជីវិតរបស់ ជូគឺលាង​ (Zhuge Liang ​) និងជាគំនិតពិចារណាសម្រាប់អ្នកជំនាន់ក្រោយ​



នៅក្នុងរឿងសាមកុក គឺជាវណ្ណកម្មមួយរបស់ប្រទេសចិន​ ដែលសាច់រឿង និង តួអង្គក្នុងរឿង ជារឿងនៅក្នុងប្រវត្តិសាស្រ្តជាក់ស្តែង។

ក្នុងនោះ ​ជូគឺលាង​ (Zhuge Liang ​) ត្រូវបានអ្នកទស្សនាជាច្រើនទទួលស្គាល់ថាតួអង្គ ដែលមានភាពវៃឆ្លាតខ្លាំងបំផុត រឺ អោយរហស្សនាមថា មនុស្សទេព និង បានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ហើយក្បួនកំនត់ត្រាផ្សេងៗ របស់លោកត្រូវបានមនុស្សជាច្រើនរៀនសូត្រតាម ។

ពិតមែនតែនៅក្នុងរឿងសាមកុក ២០១០​ មិនបានរៀបរាប់ រឺ បញ្ចេញតួអង្គភរិយារបស់lលោក ប៉ុន្តែនៅក្នុងកំនត់ត្រាប្រវត្តិសាស្រ្ត ​ ជូគឺលាង​ (Zhuge Liang ​) បានសរសេរកំនត់ត្រាពីរបៀបដែលលោកទទួលបានភរិយាដ៏ល្អម្នាក់សម្រាប់លោក ដែលជាការជួយទុកដាក់ពីបងថ្លៃ ដែលត្រូវបានលោកចាត់ទុកដូចម្តាយបង្កើត និង ជាមនុស្សដែលដឹងច្បាស់ពីលោកបំផុត។

នៅក្នុងកំនត់ត្រារបស់លោក លោកបានសរសេរថា​ លោកជាមនុស្សម្នាក់ដែលមានសមត្ថភាពលើសអស់អ្នកទាំងពួង មានមុខមាត់ស្អាតបាត ដូច្នេះមានមនុស្សស្រីជាច្រើនមកពីគ្រប់ទិសទី ដែលចង់បានលោកជាគូរអនាគត ថែមទាំងមានសម្រស់ស្រស់ស្អាត និង ជាកូនអ្នកមានមុខមាត់ផង តែលោកមិនដែលចង់គិតពីរឿងអាពាហ៍ពិពាហ៍បន្តិចសោះឡើយ  លោកគិតតែពីការសិក្សារៀនសូត្រ អានសៀវភៅល្អៗជាច្រើន ហើយក៏អាចធ្វើស្រែចំការបានដែរ ។

នៅក្នុងកំនត់ត្រានោះ លោក ជូកឺលាងបានបញ្ជាក់ថា ភរិយារបស់លោកជាមនុស្សស្រីដែល មានសប្បុរខ្មៅ កម្ពស់ទាប សក់ក្បាលឡើងលឿង  មិនចេះតុបតែងខ្លួន ។បើនិយាយអោយចំ ភរិយាលោកមិនមែនជាស្រីស្អាតឡើយ តែជាមនុស្សដែលមានមនសិកាខ្ពស់   នាងធ្លាប់បាននិយាយជាមួយឪពុកនាងថា​ មួយជីវិតនេះនាងមិនរៀបការទេ តែបើរៀបការ ត្រូវតែរៀបការធ្វើជាគម្រូដល់មនុស្សស្រីលើផែនដី ពោលគឺ ស្រីមានចំណេះ ត្រូវនឹងប្រុសស្អាត”។

​លោក បានរៀបរាប់ពីស្រ្តីដែលលោកនឹងជ្រើសរើស ចំពោះចំណងអាពាហ៍ពិពាហ៍ តើមានអ្វីខ្លះ ដែលលោក បានកត់ត្រាទុកជាគំនិតដែលអ្នកទាំងអស់គ្នាអាចពិចារណា និង រៀនសូត្របាន ? 

រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media 

1.  រកមនុស្សដែលមានឆន្ទះដូចលោក និង អាចជួយកិច្ចការរបស់លោកបាន ។ លោកត្រូវការចំនេះដឹង ជាងរូបសម្រស់ សំខាន់គឺកិច្ចការដ៏អស្ចារ្យ

2. “មូលដ្ឋានគ្រឺះដ៏ធំនៃសេចក្តីស្នេហា គឺមានឆន្ទះរួមគ្នា  និង ចំណង់ចំណូលចិត្តរួមគ្នា ក្តីសុបិន​រួមគ្នា ជាមូលដ្ឋានគ្រឹះក្នុងការថែររក្សាទំនាក់ទំនង រវាងគូរស្វាមីភរិយាអោយកាន់តែរឹងមាំ”។

3. មនុស្សយើងតែងតែចាស់ រីឯផ្កាក៏តែងតែរុះរោយ ដូច្នេះអាពាហ៍ពិពាហ៍ដែលផ្តោតសំខាន់លើភាពស្រស់ស្អាតតែ១មុខ គឺនាំមកនូវភាពឈឺចាប់ក្នុងជីវិត។

4. សម្រស់នៃសេចក្តីស្នេហា គឺនៅត្រង់ចរិតល្អ ៖ ​​​ភាពស្រស់ស្អាតពីខាងក្រៅ ប្រៀបដូចផ្ការុះរោយតាមពេលវេលា និង បណ្តោះអាសន្នប៉ុណ្ណោះ ភាពស្រស់ស្អាតខាងក្នុង ទើបជាភាពស្រស់ស្អាតពិតប្រាកដ និង ពេញមួយជីវិត

5. សម្រស់នៃសេចក្តីស្នេហា មិនមែនកើតចេញពីទ្រព្យសម្បត្តិទេ ៖ ​​​នៅពេលកំនត់ពីទំនាក់ទំនងស្នេហា ដោយគិតពីស្ថានភាពសដ្ឋកិច្ច របស់ដៃគូ គឺជារឿងធម្មតារបស់មនុស្សទូទៅ។

ប៉ុន្តែអាពាហ៍ពិពាហ៍មិនមែនជាការលក់ដូរ រឺ ទំនិញទេ ។​ខ្ញុំមិនយល់ស្របទេ បើអាពាហ៍ពិពាហ៍ផ្តោតសំខាន់ទៅលើទ្រព្យសម្បត្តិ ដោយមិនបានអោយតម្លៃលើចរិតមាយាទរបស់ដៃគូ ។

6. ពេលរើសគូស្រករសូមកុំមានលក្ខ័ណ្ឌខ្ពស់ពេក ៖ ​​​ជាទូទៅ យុវជន យុវនារីភាគច្រើន តែងប្រថ្នាចង់បានដៃគូជាមនុស្សល្អគ្រប់ដប់ ។ នៅលើលោកនេះគ្មានអ្នកណាល្អគ្រប់ដប់ឡើយ សូមបីតែបាតដៃទាំងគូររបស់អ្នកក៏មានភាពល្អៀងគ្នាដែរ ។មានតែការបំពេញចំនុចខ្វះខាតអោយគ្នាទៅវិញទៅមក សម្របទៅតាមស្ថានភាពជាក់ស្តែងនៃជីវិត ទទួលយកសុភមង្គលដែលមាននៅក្នុងដៃ។

អ្វីដែលសំខាន់ ប្តីប្រពន្ធត្រូវមានការគោរពគ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក អាចអោយភាគីយល់ដឹងពីចំនុចល្អ និង ចំនុចមិនល្អរៀងៗខ្លួន ហើយអាចយកចំនុចល្អរបស់ដៃគូ មកបំពេញចំនុចខ្វះខាតរបស់ខ្លួន។ 

សរសេរ និង សម្រួលអត្ថបទដោយ Angelica
(
កំនត់ត្រា​ ជូគឺលាង​ (Zhuge Liang ​)  


X
5s