មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា(SGMC)ប្រារព្ធកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់​



 

ថ្ងៃទី26 ខែតុលា ឆ្នាំ2019 រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ កម្មវិធីនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។

កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដំបូងរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី
កម្ពុជា
(SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញអំពីការរកឃើញរោគសញ្ញាទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារ និងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី។

កម្មវិធីដែល​រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាពដ៏ទំនើប និងទើបតែបើកដំណើរការថ្មីរបស់ខ្លួននៅឯអគារដឹប្រ៊ីដស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ​ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។ កម្មវិធីពិភាក្សា Pink Talk នេះ ក៏នឹងបង្ហាញអំពីការគាំទ្ររបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ចំពោះស្ត្រីដែលមានជំងឺមហារីកសុដន់ទាំងអស់ផងដែរ។ 

ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឱ្យស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់​ និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី 50 ឆ្នាំឡើងទៅ។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms) ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យ ដើម្បីជួយស្ត្រីកម្ពុជាឱ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា 7% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណា អត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលា តាមរយៈការពិនិត្យសុដន់។

លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឱ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា  “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះ ជួយយើងទាំងអស់គ្នាឱ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។”  លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឱ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឱ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្ត​របស់​អ្នកផងដែរ។

ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់។ ក្រុមវេជ្ជបណ្ឌិតដ៏មានទេពកោសល្យចម្រុះគ្នាគិលានុបដ្ឋាក ឱសថការី និងគ្រូពេទ្យជំនាញថតកាំរស្មីរបស់យើង គឺមកពីប្រទេសសិង្ហបុរី ថៃ និងកម្ពុជា ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់ជាលក្ខណៈអន្តរជាតិថាជាអ្នកឯកទេសតាមឯកទេសវេជ្ជសាស្ត្ររៀងខ្លួន

ដោយសង្កត់ធ្ងន់ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបាន
កសាងដើម្បីទទួលបានសុខមាលភាពទៅលើគ្រប់ផ្នែក រៀបចំឡើងដើម្បីផ្ដល់នូវសុខភាព​ល្អសម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាលទៅលើរោគសញ្ញាដែលមានលក្ខណៈ​ធ្ងន់ធ្ងរឡើយ។
SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន Two Way Public Relations​ ជាន់ទី​ 2 លេខ 5 អគារ Rise ផ្លូវលេខ 282 បឹងកេងកង 1 រាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬ [email protected] និង www.twowaypr.com                     

ព័ត៌មានអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា ដែលជាសមាជិកនៃគ្រួសារ DrMap នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាព​របស់ប្រទេសសិង្ហបុរីជូនដល់ប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើជំនឿថា មនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់ និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដារដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ យើងធ្វើការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺ ព្រមទាំងផ្ដល់ជូនអ្នកជំងឺរបស់ខ្លួននូវមធ្យោបាយដើម្បីទទួលបានសុខភាព​ និងសុខុមាលភាពល្អប្រសើរ។

 

X
5s