Idioms ​ចំនួន ​៤ ​និង​ការ​បកស្រាយ​ពី​ដើម​កំណើត​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​របស់​ពួក​វា​



មេរៀន​ថ្ងៃនេះ​យើង​នាំ​គ្នា​សិក្សា​អំពីIdioms​ដ៏​មាន​ប្រយោជន៍​ចំនួន​៤​ជាមួយ​នឹង​ការ​បកស្រាយ​ពី​ដើម​កំណើត​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​របស់​ពួក​វា។ និយាយ​អូស​បន្លាយ​មិន​និយាយ​សាច់ការ មានIdiomដូចម្ដេច​ក្នុង​ភាសា​អង់គ្លេស ហើយ​ព្រឺ​ឆ្អឹង​ខ្នង​និយាយ​យ៉ាង​ដូចម្ដេច ? ខាងក្រោម​នេះ​គឺជាIdiomsទាំង​៤​នេះ

) I don't like people who beat around the bush. If you want to say something, please say it straightforward.

Beat around the bush = bush សំដៅ​លើ​គុម្ពព្រឹក្ស បើ​និយាយ​ពី​អត្ថន័យ​ចំ​របស់Idiomនេះ វា​សំដៅ​លើ​ពេល​ដែល​អ្នក​បរបាញ់​សត្វ​ចេញ​ទៅ​បរបាញ់ ពួកគេ​តែង​វៃ​គុម្ពព្រឹក្ស​ជាមុន​ដើម្បី​ផ្អើល​សត្វ​បក្សី​ហើយ​ពួកគេ​នឹង​អាច​បរបាញ់​បក្សី​ទាំងនោះ​បាន។ ហេតុនេះ​Idiom​នេះ​ប្រើប្រាស់​ទៅលើ​នរណា​ម្នាក់​ដែល​និយាយ​អ្វីមួយ​អូស​បន្លាយ មិន​និយាយ​សាច់ការ មិន​និយាយ​ឲ្យ​ចំ​គោលដៅ។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «ខ្ញុំ​មិន​ចូលចិត្ត​មនុស្ស​ណា​ដែល​និយាយ​អ្វី​អូស​បន្លាយ​មិន​ចំ​គោលដៅ​នោះ​ទេ។ បើ​អ្នក​ចង់​និយាយ​អ្វី សូម​អ្នក​និយាយ​វា​ឲ្យ​ត្រង់ៗ​មក។»

) Since we are not in control of the situation, we can only play it by ear.

Play it by ear = អត្ថន័យ​ចំ​របស់Idiomនេះ​សំដៅ​លើ​អ្នក​លេង​ឧបករណ៍​តន្ត្រី​ដែល​ស្ទាត់ជំនាញ នៅ​ពេល​ដែល​ពួកគេ​ឮ​បទភ្លេង​មួយ​ចប់ នោះ​ពួកគេ​ក៏​អាច​លេង​តាម​បាន​ភ្លាម​ដោយ​មិន​ចាំបាច់​មាន​ការ​ណែនាំ។ ក្នុង​ន័យ​ធៀប គេ​ប្រើប្រាស់​នៅ​ពេល​ណា​ដែល​អ្នក​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​ទៅ​តាម​ស្ថានការណ៍​ជាក់ស្ដែង ជា​ជាង​ដោះស្រាយ​ទៅ​តាម​ផែនការ​រៀបចំ​ទុក​មុន។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​យើង​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ទៅ​ហើយ នោះ​យើង​មាន​តែ​អាច​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​ទៅ​តាម​ស្ថានការណ៍​ជាក់ស្ដែង​នោះ​ឯង។»

) If you tell her your secret, don't ever think that your secret can be kept under wraps.

Keep under wraps ដំបូង​ឡើយ​ត្រូវ​បាន​គេ​ប្រើ​ជា​លក្ខណៈ​អត្ថន័យ​ចំ​សម្រាប់​សំដៅ​លើ​កីឡា​ដូចជា​កីឡា​ប្រណាំង​សេះ ដោយសារ​តែ​នៅ​ក្នុង​កីឡា​ប្រណាំង​សេះ សេះ​ត្រូវ​បាន​គេ​គ្រប​ក្រណាត់​ដើម្បី​ពន្យឺត​ល្បឿន​របស់​សេះ​ដូច្នេះ​វា​នឹង​លាក់​បាំង​ល្បឿន​ពិត​ប្រាកដ​របស់​សេះ។ គេ​ធ្វើ​បែប​នេះ​ដើម្បី​រក្សា​កម្លាំង​របស់​សេះ​សម្រាប់​បញ្ចេញ​ថាមពល​ខ្លាំងក្លា​របស់​វា​ពេល​ជិត​ចប់​ការ​ប្រណាំង។ ក្រោយ​មក​Idiomនេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ទូលំទូលាយ​ជា​លក្ខណៈ​អត្ថន័យ​ធៀប​សម្រាប់​សំដៅ​លើ​បិទបាំង​អ្វីមួយ​ជា​ការ​សម្ងាត់។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «បើ​អ្នក​ប្រាប់​ការ​សម្ងាត់​របស់​ឯង​ដល់​នាង ឯង​កុំ​ស្រមៃ​ថា​ការ​សម្ងាត់​របស់​ឯង​នឹង​ត្រូវ​បាន​បិទបាំង​ជិត​ឲ្យ​សោះ។»

) The story about this mysterious temple makes me have chills go down my spine.

Have chills go down one's spine = មានន័យ​ថា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ឬ​ព្រឺព្រួច​ខ្លាំង ដោយសារតែ​បាន​ឮ​រឿង​អ្វីមួយ​ដ៏​គួរឲ្យ​ស្ញប់ស្ញែង​ឬ​រឿង​អ្វីមួយ​ដ៏​គួរឲ្យ​ព្រឺព្រួច ដែល​អាច​ធ្វើឲ្យ​អ្នក​ព្រឺ​ឆ្អឹងខ្នង។ តួយ៉ាង​ឃ្លា​ក្នុង​ឧទាហរណ៍​ខាងលើ​មានន័យ​ថា «រឿងរ៉ាវ​អំពី​ប្រាសាទ​ដ៏​អាថ៌កំបាំង​មួយ​នេះ​ធ្វើឲ្យ​ខ្ញុំ​ព្រឺ​ឆ្អឹង​ខ្នង។»

ដោយ៖ ស្រីពៅ

X
5s