Idioms ក្នុងភាសាអង់គ្លេសទាំង៥សម្រាប់ប្រើប្រាស់និយាយអំពីក្ដីស្រឡាញ់
ថ្ងៃមុនយើងបាននាំគ្នាសិក្សាអំពីIdioms ដែលត្រូវបានចងក្រងឡើងដោយពាក្យដែលមានទំនាក់ទំនងជាមួយធម្មជាតិ។ នៅថ្ងៃនេះយើងងាកមកសិក្សាអំពីIdioms ដែលប្រើប្រាស់សម្រាប់និយាយអំពីក្ដីស្រឡាញ់វិញម្ដង។ តើអ្នកនិយាយថាយ៉ាងដូចម្ដេចដើម្បីរៀបរាប់ពីគូស្នេហ៍ពីបុព្វជាតិនៅក្នុងភាសាអង់គ្លេស ? ចុះរៀបរាប់ពីអាពាហ៍ពិពាហ៍ដែលកើតឡើងរវាងស្ត្រីវ័យក្មេងនិងបុរសចំណាស់ក្នុងភាសាអង់គ្លេសយ៉ាងដូចម្ដេច ? ខាងក្រោមនេះជាIdiomsទាំង៥សម្រាប់ប្រើប្រាស់និយាយអំពីក្ដីស្រឡាញ់៖
១) Next week is the day that two of my best friends tie the knot.
Tie the knot មានន័យថារៀបការ ដូចឃ្លានៅក្នុងឧទាហរណ៍ខាងលើមានន័យថា «សប្ដាហ៍ក្រោយគឺជាថ្ងៃដែលមិត្តសំឡាញ់ទាំងពីររបស់ខ្ញុំរៀបការ។»
២) The love story of Jane and John is like the one in the novel. They must be a match made in heaven.
A match made in heaven សំដៅទៅលើគូស្នេហ៍ដែលសក្ដិសមនឹងគ្នាយ៉ាងខ្លាំង ដែលខ្មែរយើងចំណាំប្រើពាក្យថា គូពីបុព្វជាតិ។ ក្នុងឧទាហរណ៍ខាងលើមានន័យថា «រឿងរ៉ាវស្នេហារបស់ជេននិងចនប្រៀបដូចជានៅក្នុងរឿងប្រលោមលោកដូច្នោះ។ ពួកគេប្រាកដជាជាគូស្នេហ៍ពីបុព្វជាតិហើយ។»
៣) May-December marriage has become a common practice in today society.
May-December marriage សំដៅលើអាពាហ៍ពិពាហ៍ដែលកើតឡើងរវាងស្ត្រីដែលមានវ័យក្មេងនិងបុរសចំណាស់។ ឃ្លានៅក្នុងឧទាហរណ៍ខាងលើមានន័យថា «អាពាហ៍ពិពាហ៍ដែលកើតឡើងរវាងស្ត្រីដែលមានវ័យក្មេងនិងបុរសចំណាស់ បានក្លាយជារឿងធម្មតានៅក្នុងសង្គមឥឡូវនេះ។»
៤) Why did you have such a strange reaction after hearing that he is sick ? You must have the hots for him, musn't you ?
To have the hots for somebody មានន័យថាចាប់អារម្មណ៍លើនរណាម្នាក់។ ឃ្លានៅក្នុងឧទាហរណ៍ខាងលើមានន័យថា «ហេតុអ្វីបានជាឯងមានប្រតិកម្មចម្លែកបែបនេះក្រោយពីឮថាគាត់ឈឺ ? ឯងប្រាកដជាចាប់អារម្មណ៍ទៅលើគាត់ហើយមែនទេ ?»
៥) I hope that the fact that she is blinded by love will not do any harm to her one day.
To be blinded by love សំដៅលើមនុស្សដែលស្រឡាញ់នរណាម្នាក់ងប់ងុលខ្លាំងពេករហូតត្រូវបានកំហុសនិងចំណុចអវិជ្ជមានរបស់មនុស្សដែលគេស្រឡាញ់នោះបិទបាំងអស់។ ឃ្លានៅក្នុងឧទាហរណ៍ខាងលើមានន័យថា «ខ្ញុំសង្ឃឹមថាការពិតដែលថានាងត្រូវបានបិទបាំងដោយក្ដីស្រឡាញ់នឹងមិននាំមកនូវគ្រោះថ្នាក់អ្វីដល់នាងនៅថ្ងៃណាមួយទៅចុះ។»
ដោយ៖ ស្រីពៅ