កាហ្វេធម្មជាតិ១០០%​ពី​ភូមិភាគឦសាន ស្នាដៃកូនខ្មែរ​ ផ្ដល់​នូវ​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ​



កាហ្វេបានកំពុងតែមានភាពពេញនិយមខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ សន្ទុះអ្នកទទួលទានកាហ្វេកំពុងតែកើនឡើងទាំងមនុស្សចាស់ និង​យុវវ័យ ជាពិសេសនៅកន្លែងហាងកាហ្វេនានាក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួន​ស្ទើ​តែរកកន្លែងអង្គុយគ្មាន។ ខណៈមានមនុស្សជាច្រើនមិនមានពេលវេលាចេញទៅក្រៅ រង់ចាំការកុម្ម៉ង់ ពួកគេចង់ធ្វើកិច្ចការងារផ្សេងៗនៅក្នុងផ្ទះ និងចង់ទទួលទានកាហ្វេដែលឆុងដោយខ្លួនឯង ​ដើម្បី​កាត់បន្ថយការចំណា​ពេល​វេលា​​​មួយកម្រិតផង​​​ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ញ៉ាំ​ក្នុង​ជំនួប​គ្រួសារ ឬអាចឆុងសម្រាប់មិត្តភក្ដិ​ បុគ្គលិក​នៅ​ការិយាល័យ ឬភ្ញៀវទៅលេង​គេហដ្ឋាន​​ក៏​បាន។

កាហ្វេមានច្រើនប្រភេទ មានច្រើនម៉ាក មានច្រើនជម្រើស។ តើលោកអ្នកគួរជ្រើសរើសកាហ្វេប្រភេទណាក្នុងការទទួលទាន? ធ្វើ​ដូច​ម្តេច​ទើប​យើង​អាច​ទុក​ចិត្ត​បានថា​ពិត​ជា​មាន​គុណភាព និង​រសជាតិ? ក្រុមហ៊ុនអង្គរកាហ្វេ ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ​២០០៨ និង​បាន​និង​កំពុង​ចូលរួមចំណែកក្នុងការលើកកម្ពស់ការហ្វេក្នុងស្រុក ដែលដាំដុះនៅក្នុងតំបន់ភូមិភាគឦសាននៃ​ព្រះរាជាណាចក្រកម្ពុជា​​។ កាហ្វេដែលមានការវេចខ្ចប់ងាយស្រួល       សម្រាល់ឆុង ដោយគ្រាន់តែហែកកញ្ចប់ហើយដាក់ឆុងក្នុងទឹកក្ដៅជាការស្រេច ​ត្រូវ​បាន​ជ្រើស​រើស​ពូជ​យ៉ាង​សម្រិត​សម្រាំង និង​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការ​ផលិត​​យ៉ាង​ហ្មត់ចត់ដើម្បី​ធានា​បាន​នូវ​គុណភាព។

ចំការ​​កាហ្វេ បានដាំ​ដំណាំ​កាហ្វេ​​ពីរ​ប្រភេទ​ គឺ​​​ពូក​​ រ៉ូប៊ូស្តា​ និង​ប្រភេទ​ពូជ​ដែល​ចំណាយ​អស់​ថ្លៃ​ដើម​ខ្ពស់ អារ៉ាប៊ីកា។ ដោយ​ឆ្លងកាត់​បទ​ពិសោធន៍​ជាង​១ ទសវត្សរ៍​មក​នេះ​ ថ្នាក់​ដឹកនាំ​ចំការ​អង្គរ​កាហ្វេ​ បាន​បង្ហើប​ប្រាក់ BizKhmer ​ថា​ មិន​ត្រឹមតែ​ដាំ​ បេះផ្លែ ហាល និង​បក​សម្បក​យ៉ាង​សម្រិត​សម្រាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​លីង​ត្រូវ​បាន​ឆ្លងកាត់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើប​លំដាប់​អន្តរជាតិ​ថែម​ទៀត​​​ដើម្បី​ទទួល​បាន​កាហ្វេ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​អនាម័យ​ស្រប​តាម​ស្ដង់ដារ​សកល។

ថ្នាក់​ដឹកនាំ​ចំការ​​កាហ្វេ អង្គរ​ ក៏​បាន​បង្ហើប​ផង​ដែរ​ថា​ កាហ្វេ អង្គរ​មានលក្ខណៈពិសេស ត្រង់​ថា​ ជា​កាហ្វេដែល​ដាំ និង​លីង​នៅ​ក្នុង​ស្រុក​ មិននាំចូលពីក្រៅប្រទេស ​ពោល​គឺ​ជា​ការហ្វេដែលដាំដុះនៅ​តំបន់ភូមិភាគឦសានប្រទេស គឺ​​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​តែម្ដង។ កាហ្វេ​អង្គរ​​ត្រូវ​បានដាំដុះ និងចម្រាញ់ចេញដោយមិនប្រើប្រាស់សារធាតុគីមីអ្វីទាំងអស់ ធម្មជាតិសុទ្ធ១០០% ហើយ​ជា​ពូជ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​​​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​​ផលិត​កាហ្វេ​គុណភាព​លំដាប់​ពិភពលោកតែម្ដង

មានកត្តា៤យ៉ាងដែលធ្វើឲ្យកាហ្វេដែលដាំដុះក្នុងខេត្តមណ្ឌលគិរី​មួយ​នេះ​ មានភាពល្បីល្បាញ ហើយមានការទទួលស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុកថាមានរសជាតិឆ្ងាញ់និងមានក្លិនឈ្ងុយគួរចាប់ចិត្តនោះគឺ ៖

. សណ្ឋានដី សណ្ឋានដីខេត្តមណ្ឌលគិរី ជាប្រភេទដីក្រហម និង​ជា​សណ្ឋានដី​ដែល​អំណោយ​ផល​បំផុត​ដល់​ដំណាំ​កាហ្វេ។ រឹង​តែ​ពិសេស​ទៅ​ទៀត​នោះ​គឺ​ថា​ ប្រភេទ​ដី​គឺ​ជា​ដី​ដែល​មាន​ជីវជាតិ​តាម​បែប​ធម្មជាតិ និងអំណោយ​ផល​ដល់​ប្រភេទ​ដំណាំ​កាហ្វេ​តែម្ដង។

. កម្រិតទឹកភ្លៀង ខេត្តមណ្ឌលគិរី ជាខេត្តដែលគ្របដណ្ដប់ទៅដោយព្រៃឈើភាគច្រើន ដែលជាកត្តាអាចទាក់ទាញទឹកភ្លៀងមកធ្លាក់នៅតំបន់នោះច្រើនបង្គួរ។ កត្តា​ដែល​តំបន់​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​តំបន់​ដទៃ​នេះ​ហើយ​ធ្វើ​ឱ្យ​តំបន់​នេះ​ពិត​ជា​អំណោយផល​មែនទែន​ដល់​ការ​ដាំដុះ​កាហ្វេ។

. កំរិតកំពស់ភ្នំដំណាំកាហ្វេជាប្រភេទដំណាំដែលគេតែងតែនិយមដាំនៅតាមតំបន់ភ្នំដែលមានកំពស់ខ្ពស់ ។ ខេត្តមណ្ឌលគិរីជាខេត្តដែលសំបូរទៅដោយភ្នំដែលមានកំពស់ចន្លោះពី  ៤០០​ ដល់៧០០មែត្រ បើធៀបទៅនឹង​កម្រិត​ទឹកសមុទ្រ។ ត្រឹម​កម្រិត​ប៉ុណ្ណេះ​​ ​ដី​ពិត​ជា​សក្ដិសមក្នុងការដាំដំណាំកាហ្វេ។

. អាកាសធាតុ៖​ ដោយសារកំរិតកំពស់ខ្ពស់ធ្វើ​ឱ្យ​ខេត្តនេះមានភាពល្បីល្បាញថាជាខេត្តដែលមានអាកាសធាតុត្រជាក់ស្រួលខ្លួនស្ទើរពេញមួយឆ្នាំ។

ការជួយគាំទ្រផលិតផលខ្មែរ ជា​រឿង​ដែល​សំខាន់ ហើយ​វា​រឹត​តែ​សំខាន់​ទៅ​ទៀត ប្រសិន​បើ​ផលិតផល​​របស់​ខ្មែរ​មាន​គុណភាព​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផល​ក្រៅ​ប្រទេស។ ក្នុ​ងបេសកកម្ម​លើក​កម្ពស់​ផលិតផល ក្នុង​ស្រុក ​អង្គរ​ ​កាហ្វេ បាន​និង​កំពុង​ត្រៀម​ដាក់​ចេញ​នូវ​កញ្ចប់​ផលិតផល​ថ្មី​ដែល​អាច​រក​ជាវ​បាន​នៅ​ផ្សារ​ទំនើបធំៗក្នុង​រាជធានី​ភ្នំពេ​ញ​នា​ពេល​ឆាប់ៗនេះ។​ ជុំ​វិញ​សម្បក​កញ្ចប់​ថ្មី​នេះ​ដែរ BizKhmer នឹង​ធ្វើ​បច្ចុប្បន្នភាព​ជូនឆាប់ៗខាងមុខនេះ៕


ដោយ៖ វណ្ណៈ

 

X
5s