ឱកាសល្អ! សិង្ហបុរីកំពុងសម្លឹងឃើញកម្ពុជាជាទីផ្សារមានសក្ដានុពល​



​ក្រុម​ហ៊ុនជាច្រើន​របស់ប្រទេស​សិង្ហ​បុរី​​ បាន​កំពុង​សម្លឹង​មើល​ទីផ្សារ​ប្រទេស​កម្ពុជាមិនដាក់ភ្នែក។ លោក Yeoh Choon Jin អនុប្រធានក្រុមហ៊ុនអាស៊ីអាគ្នេយ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Cambodia) បានកំណត់ពីវិស័យនានាដែលរំពឹងថានឹងមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ និងធ្វើឱ្យហេតុផលថាហេតុអ្វីបានជាក្រុមហ៊ុនសិង្ហបុរីគួរតែពិចារណាលើទីផ្សារដែល​កំពុង​រីកលូតលាស់នេះ។

 

១) តើ​មាន​ការ​វិវត្ត​ថ្មីៗ​អ្វី​ខ្លះ​សម្រាប់កម្ពុជា​នាពេល​បច្ចុ​ប្បន្ន​?

តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ កម្ពុជា​ជា​ប្រទេស​មាន​ចំ​ណូល​មធ្យម​កម្រិត​ទាប​គិត​ត្រឹម​ក្នុ​ងឆ្នាំ ២០១៥។ ដោយ​សារ​មាន​​កំណើន​​វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់​ដេរ​បាន​ជំរុញ​ឲ្យ​កម្ពុជា​មានកំនើន​សេដ្ឋកិច្ច​ក្នុ​ងរង្វង់ ៧.៧% ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ដល់​ ២០១៨ ដែល​ជា​កត្តា​មួយ​ជំរុញឲ្យ​កម្ពុជា​ស្ថិតក្នុ​ងចំណោម​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច​ឆាប់​រហ័ស​លំដាប់​ទី ៦ ក្នុង​ពិភព​លោក​​។ ភាពក្រី​ក្រ​ក្នុង​ប្រទេស​មានការ​ថយ​ចុះ​មក​នៅត្រឹម  ១៣.៥% ក្នុ​ង​ឆ្នាំ ២០១៤ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០០៧ មាន​ប្រមាណ ៤៧.៨%។ ដោយ​ហេតុ​នេះ​កម្ពុជា​មាន​មហិច្ឆ​តា​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ ២០៣០។

ដើម្បី​បង្កើន​ផលិត​ភាពការ​ងារឲ្យ​បាន​រឹង​ម៉ាំខ្លាំង​ក្លាសម្រាប់​ការ​ប្រកួ​ត​ប្រជែង​ កម្ពុជា​បាន​វិនិយោគ​លើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ដើម្បី​ទទួល​បាន​​ធនធាន​ដែល​មាន​ជំនាញ​ខ្ពស់ និង​ជា​តម្លៃ​បន្ថែម​សម្រាប់​ខ្សែ​សង្វាក់​នៃការ​ផ្គត់​ផ្គង់​ការងារ​របស់​សេដ្ឋ​កិច្ច​ជាតិ។ ចំនុច​សំខាន់​ដែល​ចាត់​ទុក​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​ទ្រទ្រង់​ផែន​ការ​ទាំង​អស់​នេះ គឺ​ប្រជា​ពលពលរដ្ឋ​វ័យ​ក្មេងជាអ្នក​ដែល​មានកម្លាំងពេញ ​និង​គំនិតអភិ​វឌ្ឍន៍​ថ្មីៗ​ច្រើន។ ស្ទើរ​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុបមាន​អាយុ​ក្រោម ៣០ឆ្នាំ ដែល​ជា​វ័យ​មួយ​ឆាប់​ទទួល​បានការ​រៀន​សូត្រ​ តាម​ទាន់​ការ​វិវដ្ដ​នៃ​សង្គម​ និង​អាច​ឈានជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ដោយ​ងាយស្រួល​។

ដើម្បីឆ្លើយ​តប​នឹង​ការរួម​បញ្ចូលសេដ្ឋ​កិច្ច​តំបន់​អាស៊ាន AEC កម្ពុជា​បានត្រៀម​សម្រាប់ដំណើរ​សេដ្ឋ​កិច្ច​ខ្លួន​ដូចជា៖

ក) ជំរុញការវិនិយោគតាមរយៈការលើកទឹកចិត្តបន្ថែមនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស

ខ) ​ធ្វើទំនើបកម្មសហគ្រាសខ្នាតតូចនិងមធ្យមដោយផ្តល់នូវលទ្ធភាពទទួលបានបច្ចេកវិទ្យានិងការលើកទឹកចិត្ត

គ) កែលម្អបរិស្ថាននៃ​បទប្បញ្ញត្តិនានាតាមរយៈការជួយសម្រួលដល់វិធានការលើកកម្ពស់ពាណិជ្ជកម្ម និងការនាំចេញបន្ថែមលើគោលនយោបាយគាំទ្រផ្សេងៗទៀត។

 

២) អ្វី​ទៅ​ដែល​ជា​ឱកាស​វិនិយោគ​ធំ ហេតុ​អ្វី​សិង្ហ​បុរី​កំពុង​ពិចារណា​ទីផ្សារ​កម្ពុជា?

កម្ពុជាកំពុង​ធ្វើ​នគរ​រូបនីយ​កកម្ម​យ៉ាង​សកម្ម​ ដែលជាហេតុ​នាំឲ្យ​មា​ន​ការ​ផ្តល់​​​ឱកាសសម្រាប់​ក្រុម​ហ៊ុ​ន​ និង​សហគ្រាស​នានា​មក​វិនិយោគក៏​ដូច​ជា​មាន​កំណែ​ទម្រង់​នានា​ជា​ច្រើន​ទៀត។​

ក) ថាមពល​អគ្គិសនី
៥០% នៃថា​ម​ពល​អគ្គិ​សនីប្រើ​ប្រាស់​បច្ចុ​ប្បន្ន​បាន​មក​ពី​ថាម​ពល​វារីអគ្គិសនី ដែល​វា​នាំ​ឲ្យ​កម្ពុជា​នៅ​តែ​​បញ្ហាដាច់​ចរន្ត​អគ្គិ​សនី​ក្នុ​ងរដូវ​ប្រាំង។ ​ទំនប់វារីអគ្គិសនីទាំង 7 របស់ប្រទេសមិនអាចផលិតថាមពលបានគ្រប់គ្រាន់ដោយសារតែខ្វះទឹកភ្លៀង ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ការ​ទិញ​អគ្គិសនី​ពីបណ្តា​ប្រទេសជិត​ខាងដូចជា វៀត​ណាម​ ថៃ និង​ឡាវ។
|
ខ) ដំណោះ​ស្រាយក្នុង​ទីក្រុង

នៅពេលដែលប្រទេសនេះមានការរីកចម្រើន រដ្ឋាភិបាលកំពុងផ្តោតទៅលើការកាត់បន្ថយកាកសំណល់ប្លាស្ទិក ការប្រមូលនិងការចោលកាកសំណល់និងការគ្រប់គ្រងទឹកកខ្វក់នៅតាមទីក្រុង។ ក្រសួងបរិស្ថាននឹងធ្វើការសាកល្បងគម្រោងបំលែង​កាកសំណល់ទៅជាថាមពលនៅក្នុងទីក្រុងដូចជាភ្នំពេញនិងសៀមរាប។ ជាមួយនឹងការរីកចម្រើននៃគម្រោងខ្នាតតូចដែលពាក់ព័ន្ធនឹងការកែច្នៃឡើងវិញ និងការបំផ្លាញ​កាកសំណល់ឧស្សាហកម្មដូចជាប្រេងឥន្ធនៈជាដើម ដើម្បីរក្សាបរិស្ថាន​។

គ) ការតភ្ជាប់
យើង​ឃើញ​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​ភាពរីក​ចម្រើនផ្នែកភស្តុភារកម្ម (Logistic) ការ​ដឹក​ជញ្ជូន ហើ​យ​ក៏​រំំពឹង​ថាតម្រូវ​ការ​កាន់តែ​កើន​ឡើង​ថែម​ទៀត។​ ​នាពេលថ្មីៗនេះប្រទេសកម្ពុជាបានបញ្ចប់ការរៀបចំផែនការមេលើការ​អភិ​វឌ្ឍភស្តុភារកម្ម (Logistics Master Plan Development) ដែលមានគោលបំណងដោះស្រាយការទាមទាររបស់ប្រទេសសម្រាប់សមត្ថភាពផ្នែកភស្តុភារកម្ម​នេះ។ ផែន​ការ​នេះផ្តោត​សំខាន់​លើ​ច្រក​ព្រំដែន​អន្តរជាតិ​បីសំខាន់​គឺ ក្រុង​ព្រះសី​ហនុ ច្រក​បាវិត និង​ប៉ោយ​ប៉ែត ដែល​សម្រប​សម្រួល​ដល់​ការ​តភ្ជាប់​យ៉ាង​សំខាន់​ និងសកម្មភាព​សេដ្ឋ​កិច្ច​ពាក់​ព័ន្ធនឹង​​ការ​នាំ​ចេញ​នាំ​ចូល​ប្រមាណ ៩០%​ ក្នុ​ងប្រទេស។

គម្រោងអភិវឌ្ឍន៍កុងតឺន័រថ្មីមួយនៅខេត្តព្រះសីហនុ ដើម្បីបង្កើនជម្រៅរបស់កំពង់ផែ បាន​អនុញ្ញាតឱ្យនាវាផ្ទុកកុងតឺន័រធុនចូល​បាន​ ចំនួន ៥,០០០ TEUs ទៅកាន់ទីនោះ។

លើស​ពី​នេះ​កម្ពុជា​ក៏​កំពុង​ផ្តោត​លើ​ការ​ភ្ជាប់ទំនាក់ទំនង​ផ្នែក​ឌីជីថល ​ដើម្បីឆ្ពោះទៅ​កាន់​សេដ្ឋ​កិច្ច​ឌីជីថល​មួយ​ ហើយ​ក្នុ​ង​នោះអ្នក​ផ្តល់​សេវា​បច្ចេក​វិទ្យាឌីជី​ថលក៏​នឹង​ងាយស្រួល​ស្វែង​រក​អ្នកប្រើ​ប្រាស់​ដូចគ្នា។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថលក្នុ​ងប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន ហើយ​មាន​កម្រិត​​កើន​ឡើងខ្ពស់​ទៀត​ផង។ រយពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ចំនួន​​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​មានរីក​សាយភាពដល់​តំបន់​ជនបទ បើគិតជា​ភាគរយ​ស្មើ​ប្រ​មាណ ៥៧% ដែល​បាន​និង​កំពុង​ប្រើ​ប្រាស់​តិចណូ​ឡូជី​កម្រិត​ 4G ក្នុ​ងនោះ ១២.៥លាននាក់​ ជាអ្នកប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត​ (២០១៨) គិតជាមធ្យម​មានការ​កើនឡើង​ ១៥.៧% ក្នុ​ងមួយ​ឆ្នាំ។ ជាក់​ស្តែង​កម្ម​វិធី​ Digital Cambodia ២០១៩ បានរៀបចំឡើង​ដើម្បីឲ្យ​អាជី​វកម្ម​និង​ឯក​ជន​បាន​ស្វែង​យល់ពី​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​ដំណោះ​ស្រាយលើ​បញ្ហា​ឌីជីថល។ កម្ម​វិធី​នេះ​បាន​ជំរុញទឹកចិត្ត​ឲ្យ​អាជីវកម្ម​ពិសេស​ ជំរុញ​ដល់​ការ​បង្កើត​ Tech-Startup និង​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​ទាំង​អស់​ប្រើ​ប្រាស់​ការ​គ្រប់​គ្រង​អាជីវកម្មដោយ​ប្រព័ន្ធឌីជីថល ការ​ប្រើ​ប្រាស់ប្រព័ន្ធ​ទូ​ទាត់អេឡិចត្រូនិក ភ្ជាប់​ជាមួយ​ផ្លេត​ហ្វមនៃ​បណ្តាញ​សង្គម​នានា។​

គណៈ​កម្ម​ការ​មូល​បត្រ​កម្ពុជា​បាន​ធ្វើ​ការ​អភិ​វឌ្ឍបទ​បញ្ញាត្តិ​ ដើម្បី​ជួយ​សម្រួល​ដល់ការ​ឈាន​ជើង​ចូល​ទៅក្នុង​ទីផ្សារតិចណូ​ឡូជី​របស់​អាជីវកម្ម​។ នេះមានន័យ​ថា​វាជា​ឱកាស​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ Fintech សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ទីផ្សារ​ឌីជីថល និងការ​អភិ​វឌ្ឍសេវាកម្ម​ផ្សេងៗទៀត។​ បច្ចុ​ប្បន្ន​ ប្រជាជន​សរុប​ប្រមាណ ៨០% មិនទាន់ប្រើ​ប្រាស់​ការ​ទូ​ទាត់តាម​អេឡិច​ត្រូ​និច​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៅ​ឡើយ​ទេ ដែល​នៅ​តែ​ជា​បញ្ហា​ចោទ​មួ​យ​របស់​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​។

៣)​ អ្វី​ទៅ​ដែល​ជា​កា​រប្រកួត​ប្រែង​ធំ​បំផុត​ដែល​អាជីវកម្ម​នឹងត្រូវ​ប្រឈម​មុខ ហើយ​ពួកគេ​នឹង​អា​ច​យក​ឈ្នះ​បាន​ដោយ​វិធី​ណា?
ផ្សង​ព្រេង​ចូលមក្នុង​ទីផ្សារ​កម្ពុជា វាមិន​ខុស​ពី​បណ្តា​ប្រទេស​នានា​ទេជាចពិសេស​ទីផ្សារ​ដែល​នឹ​ង​មានការ​ផ្ទុះ​ឡើង​ខ្លាំង ដូច្នេះ​ក្រុ​ម​ហ៊ុ​នត្រូវ​ប្រុង​ជើ​ង​ព្រួល​ជានិច្ច​ចំពោះ​ភាព​មិន​ប្រាកដ​ប្រជា​នេះ។ កម្ពុជាកំពុង​ឈរ​លើ​ឆាក​នៃ​ការ​អភិ​វឌ្ឍ​ដ៏​ថ្មី​សន្លាង​មួយ​ និង​បន្ត​ពង្រឹង​គុណភាព​ទិន្ន​ន័យ​ បញ្ហា​​ច្បាប់​និង​ការ​អនុវត្ត។ ប្រទេស​ដែល​ជាទីផ្សារ​ថ្មី​ថ្មោងបែប​នេះ​មានការ​ប្រកួត​ប្រជែង​ខ្ពស់ ដែល​ក្រុម​ហ៊ុន​សិង្ហ​បុរី​គួរ​សម្រប​ខ្លួន​តាម​ទីផ្សារ​មួយ​នេះ ក៏​ដូចជា​មានកិច្ចសហ​ប្រតិបត្តិ​ការដ៏ល្អ​ជាមួយ​អ្នក​នៅ​ក្នុ​ងតំបន់​ដើម្បី​ភាព​រីក​ចម្រើន​ទាំងអស់គ្នា៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s