បើកគណនីសន្សំ ឫ គណនីសន្សំដើម្បីគោលដៅ ដើម្បីសម្រេចផែនការហិរញ្ញវត្ថុរបស់អ្នក ជាមួយធនាគារ វីង!
ទិវាអន្តរជាតិនារី ៨ មីនា ជាថ្ងៃដ៏មានសារៈសំខាន់ ដើម្បីរំលឹកឡើងវិញនូវសមិទ្ធផល និងការរួមចំណែករបស់ស្ត្រីក្នុងសង្គម និង នៅលើពីភពលោក។
ក្នុងឱកាសដ៏ពិសេសនេះ ធនាគារ វីង នៅទីនេះចូលរួមដើម្បីជួយអោយសម្រេចគោលដៅ ការសន្សំ និង គោលបំណងហិរញ្ញវត្ថុរបស់អ្នក!
ធនាគារវីង ជឿជាក់ថា ស្ត្រីគ្រប់រូបអាចសម្រេចក្តីសុបិន្តរបស់ខ្លួនបាន តាមរយៈការសន្សំ ដោយចាប់ផ្តើមពីថ្ងៃនេះ!
ស្ត្រីសម័័យថ្មី ប្រើប្រាស់អេប Wing Bank កាន់តែចំនេញ និង ងាយស្រួលគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងការចាយវាយ និងទុកដាក់ប្រាក់ប្រចាំថ្ងៃ! ជាមួយគណនីសន្សំរបស់ធនាគារ វីង យើងផ្តល់ជូននូវ អត្រាការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំ ដែលផ្តល់ជូនអត្រាការប្រាក់ជាប្រចាំខែ ហើយអ្នកក៏អាចធ្វើប្រតិបត្តិការចេញចូលបានគ្រប់ពេលដែលអ្នកត្រូវការ។
អំពីការការសន្សំដើម្បីគោលដៅ លោកអ្នកអាច សន្សំផ្ទាល់ខ្លួន ឬជាក្រុម និងអាចបន្ថែមសមាជិករហូតដល់ 10 នាក់។
គណនីសន្សំដើម្បីគោលដៅរបស់ធនាគារវីង ផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ 5% ក្នុងមួយឆ្នាំ ដែលធ្វើឱ្យក្តីស្រមៃរបស់អ្នកកាន់តែងាយសម្រេចបាន។
ការសន្សំ គឺជាជំហានដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវសុវត្ថិភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ!
ហេតុអ្វីត្រូវជ្រើសរើសយកធនាគារ វីងសម្រាប់ការសន្សំដើម្បីសម្រេចគោលដៅរបស់អ្នក ?
• អត្រាការប្រាក់ខ្ពស់: ទទួលបានអត្រាការប្រាក់ប្រកួតប្រជែង និង ជួយអោយគោលដៅ សន្សំរបស់អ្នករីកចម្រើនកាន់តែលឿន។
• ភាពងាយស្រួល និងបត់បែន: អ្នកអាចដាក់ប្រាក់ ឫ ដកប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈAPP Wing Bank ឬភ្នាក់ងារវីងដែលមានជាង 11,000 កន្លែង នៅទូទាំងប្រទេសកម្ពុជា។
• សុវត្ថិភាព និងទំនុកចិត្ត: ធនាគារវីង គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធការពារដ៏រឹងមាំ ដើម្បីធានាសុវត្ថិភាពប្រាក់របស់អ្នក។
• តាមដានការសន្សំ : ត្រួតពិនិត្យការសន្សំរបស់អ្នក និងគ្រប់គ្រងគណនីបានយ៉ាងងាយ តាម
រយៈ អេប Wing Bank។
• សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ: ក្រុមការងាររបស់ធនាគារ វីងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយរាល់ចម្ងល់ និងផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក។
ចូលរួមជាមួយធនាគារវីង ដើម្បីចាប់ផ្តើមដំណើរសន្សំរបស់អ្នក និងអបអរទិវាអន្តរជាតិនារីដោយធ្វើអោយស្រ្តីគ្រប់រូបកាន់តែមានភាពរឹងមាំ និងឯករាជ្យហិរញ្ញវត្ថុ អាចសម្រេចក្តីសុបិន្តរបស់ខ្លួនបាន តាមរយៈការសន្សំ!
ធ្វើឱ្យឆ្នាំថ្មីនេះ ឆ្នាំ២០២៥ ក្លាយជាឆ្នាំដែល សម្រេចក្តីស្រមៃ និង គោលដៅរបស់អ្នកជាមួយ ធនាគារ វីង !
ដោតឡូត អេប វីង ប៊ែង ហើយបើកគណនីសន្សំ ដើម្បីគោលដៅឥឡូវនេះ!