សម្រង់ពាក្យ Idiom អង់គ្លេសទាំង ៦ ឃ្លា ល្អសម្រាប់អ្នករៀនអង់គ្លេស
ភាសាអង់គ្លេសមានលក្ខណៈទូលំទូលាយនិងបត់បែនណាស់។ អ្វីដែលអ្នកបានរៀននៅក្នុងសាលាគ្រាន់តែជាផ្នែកតូចមួយនៃភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់ជាក់ស្ដែងប៉ុណ្ណោះ។ ខាងក្រោមនេះគឺជា Idiom ចំនួន៦ដែលអ្នកគួរសិក្សាបន្ថែមដើម្បីបង្កើនការយល់ដឹងអំពីភាសាអង់គ្លេសរបស់អ្នក៖
១) Biting cold = រងាខ្លាំងរហូតធ្វើឲ្យអ្នកមានអារម្មណ៍ថាមានអ្វីមួយចាក់ស្បែករបស់អ្នក ហើយធ្វើឲ្យអ្នកមិនស្រួលខ្លួន
ឧទាហរណ៍: I heard that the weather in Russia is biting cold. Is it true ?
«ខ្ញុំឮថាអាកាសធាតុនៅប្រទេសរុស្ស៊ីមានសភាពត្រជាក់ខ្លាំងណាស់។ តើពិតមែនទេ ?»
២) A banana republic = សំដៅលើរដ្ឋឬប្រទេសមួយដែលមិននឹងន មានសេដ្ឋកិច្ចទន់ខ្សោយ ពឹងផ្អែកលើវិស័យតែម្យ៉ាងសម្រាប់ការនាំចេញ មានអំពើពុករលួយ និងខ្សោយក្នុងការគ្រប់គ្រងប្រទេស។
ឧទាហរណ៍: If the leader of the country only thinks about his own benefits and cares nothing about his people's sufferings, the country in which he governs will become a banana republic sooner or later.
«បើអ្នកដឹកនាំប្រទេសគិតតែអំពីប្រយោជន៍ខ្លួនឯងហើយមិនខ្វល់អ្វីទាំងអស់ពីទុក្ខវេទនារបស់ប្រជាជន ប្រទេសដែលគាត់គ្រប់គ្រងមុននិងក្រោយនឹងក្លាយជាប្រទេសមួយដែលមិននឹងន មានសេដ្ឋកិច្ចទន់ខ្សោយ ហើយពោរពេញដោយអំពើពុករលួយមិនខាន។»
៣) Bitter and twisted = សំដៅលើមនុស្សណាដែលសន្សំទុក្ខនូវភាពល្វីងជូរចត់ និងកំហឹងចំពោះរឿងរ៉ាវអ្វីមួយដែលបានកើតឡើងចំពោះពួកគេក្នុងអតីតកាល
ឧទាហរណ៍: The betrayal that her best friend had on her has left her bitter and twisted until these days.
«ការក្បត់ដែលមិត្តរបស់នាងមានចំពោះនាងបានធ្វើឲ្យនាងសន្សំទុក្ខនូវភាពល្វីងជូរចត់ និងកំហឹងមកដល់ឥឡូវនេះ។»
៤) Head on a plate = នៅពេលអ្នកចង់ដាក់ទារុណកម្មនរណាម្នាក់ឲ្យធ្ងន់ធ្ងរនិងឃោរឃៅ
ឧទាហរណ៍: If I find out about who hacked my Facebook account and did these idiotic things, I just want to catch him and have his head on a plate.
«បើខ្ញុំរកឃើញថានរណាគេបានលួចប្រើគណនីហ្វេសបុករបស់ខ្ញុំ ហើយបានធ្វើរឿងឆ្កួតៗអស់ទាំងនេះ ខ្ញុំចង់តែចាប់គេឲ្យបានហើយដាក់ទារុណកម្មឲ្យធ្ងន់ធ្ងរម្ដង។»
៥) A rotten egg = សំដៅទៅលើមនុស្សណាដែលគួរឲ្យស្អប់ហើយជះឥទ្ធិពលមិនល្អដល់មនុស្សដែលនៅជុំវិញខ្លួនពួកគេ
ឧទាហរណ៍: My neighbour is such a rotten egg. What makes me say so ? Because he always speaks and turns on music loudly without concerning about other people's feeling.
«អ្នកជិតខាងរបស់ខ្ញុំគឺជាមនុស្សដែលគួរឲ្យស្អប់និងជះឥទ្ធិពលមិនល្អដល់មនុស្សនៅជុំវិញខ្លួនគាត់។ ហេតុអ្វីខ្ញុំនិយាយបែបនេះ ? គឺដោយសារតែគាត់តែងនិយាយខ្លាំងៗហើយបើកចម្រៀងលឺៗដោយមិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃសោះ។»
៦) Sow one's oats = សប្បាយរំជើបរំជួលនិងមានឥរិយាបថខ្វះការទទួលខុសត្រូវអំឡុងពេលវ័យជំទង់ ជាពិសេសពាក់ព័ន្ធក្នុងសកម្មភាពផ្លូវភេទជាច្រើន
ឧទាហរណ៍: He sows his oats and makes his parents very worried and disappointed.
«គាត់សប្បាយរំជើបរំជួលនឹងសកម្មភាពផ្លូវភេទនិងខ្វះការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ហើយធ្វើឲ្យម្ដាយឪពុកបារម្ភនិងអន់ចិត្តចំពោះគាត់យ៉ាងខ្លាំង។»
ដោយ៖ ស្រីពៅ