រឿង៥យ៉ាងនេះដែលមានតែពីឡុតទេដែលដឹង ហើយអ្នកដទៃគ្មានថ្ងៃដឹងឡើយ
ពីឡុត (Pilot)គឺជាអ្នកបើកបរយន្តហោះ ហើយក៏ជាបុគ្គលម្នាក់ដែលធ្វើឲ្យការហោះហើរដំណើរការទៅបានរលូនផងដែរ។ ជាការពិតណាស់កន្លែងដែលពីឡុតនៅ គឺជាកន្លែងអង្គុយខាងមុខគេបង្អស់ ហើយក៏គ្មានជនណាដែលអាចឆ្លងកាត់តំបន់នោះបានដែរ។ ដូចនេះបើសិនជាពីឡុតធ្វើអ្វីនៅក្នុងនោះក៏គ្មានអ្នកណាអាចដឹងបានដែរ។ តែអត្ថបទខាងក្រោយនឹងបង្ហាញអ្នកពីចំណុចខ្លះៗដែលពីឡុតតែងតែធ្វើដោយគា្មនអ្នកណាម្នាក់ដឹងសោះ៖
១) យន្តហោះគឺមិនហោះឡើងដោយខ្លួនឯងទេ៖ ជាងរឿយៗមនុស្សមួយចំនួនយល់ឃើញថាយន្តហោះដែលទំនើបៗគឺហោះចុះហោះឡើងដោយស្វ័យប្រវត្ត តែការពិតគឺមិនដូច្នោះទេ។ តាមពិតពីឡុតនេះឯងជាអ្នកគ្រប់គ្រងការហោះហើរទាំងឡើងនិងចុះ។ ជាពិសេសគឺរវល់នឹងការមើលទិសដៅដែលត្រូវតម្រង់ហោះហើរទៅតាមគន្លងរបស់វា។
២) ជំនាញបើកបរត្រូវត្រួតពិនិត្យរៀងរាល់៦ខែម្ដង៖ ពីឡុតគឺត្រូវតែទាមទារការហ្វឹកហាត់និងឆែកឆេរច្រើនជាងអ្នកជំនាញណាៗទាំងអស់។ រៀងរាល់៦ខែទៅ៨ខែម្ដង ពួកគេត្រូវធ្វើតេស្ដសាកល្បង និងរៀនពីវិធីជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ណាមួយជាប្រចាំ។
៣) យន្តហោះអាចហោះបានជាមួយម៉ាស៊ីនមួយចំហៀង៖ យន្តហោះមិនអាចធ្លាក់មកភ្លាមៗបាននោះទេ នៅពេលម៉ាស៊ីនវាមិនដំណើរការនោះ។ តាមធម្មតាយន្តហោះនីមួយៗគឺមានម៉ាស៊ីនយ៉ាងតិច២។ ដូចនេះបើមានមួយណាខូច មួយទៀតក៏អាចប្រើការជំនួសបានដែរ។ ហើយប្រសិនប់ើម៉ាស៊ីនវាខូចទាំង២នោះ គេក៏នៅតែអាចចុះចតបានដោយសុវត្ថិភាពដែរ។
៤) ពីឡុតមួយចំនួនក៏គេងកំឡុងពេលហោះហើរដែរ៖ យោងទៅតាមការបង្ហាញជាច្រើន ពីឡុតសម្រាកកំឡុងពេលហោះហើរ។ មូលហេតុនោះគឺ ដោយសារពួកគេបានចំណាយពេលវេលាហោះហើរយូរពេកសម្រាប់ជើងហោះហើរឆ្ងាយៗ។ ដោយជើងហោះហើរខ្លះ វាអាចមានរយៈពេលរហូតដល់ទៅ១២ម៉ោងឯណោះ។
៥) ម៉ាសអុកស៊ីហ្សែននឹងអស់ក្រោយ១៥នាទីនៃការប្រើប្រាស់៖ កាលណាការហោះហើរទទួលបានសម្ពាធខ្សោយពេកនោះបំពង់អុកស៊ីហ្សែននឹងធ្លាក់ចុះមកក្រោម។ ហើយអ្នកនឹងមិនបានដឹងឡើយថាវាមានខ្យល់ត្រឹមតែរយៈពេល១៥នាទីទេ។ តែកុំភ័យ១៥នាទីនេះគឺសមរម្យហើយដើម្បីពីឡុតបម្លាស់ទីទៅកន្លែងដែលមានសម្ពាធធម្មតាវិញបានហើយ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា