LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ម៉ាក់ "Dual Cool" មានតម្លៃថ្លៃជាងគេបំផុតក្នុងប្រទេសកម្ពុជា​



 

ថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ201នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG  Dual Cool ស៊េរីថ្មីជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ និងសន្សំសំចៃភ្លើងខ្លាំងជាងមុន របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ        7 មករា រាជធានីភ្នំពេញ ។

បើតាមរយៈអាកាសធាតុនាពេលបច្ចុប្បន្នគឺមានការប្រែប្រួលខ្លាំងណាស់ក៏ដូចជាការកើនឡើងកំដៅ កាន់តែក្តៅទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ និង អ្វីដែលរឹតតែសំខាន់នោះគឺការបំពុសបរិយាកាល ផ្សែងពុល ដែលកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឲខ្យល់បរិយាកាលដែលនៅព័ន្ធជុំវិញ ខ្លួនយើង ពោរពេញដោយធូលីដី បាក់តេរី និង មេរោគកខ្វក់ វាធ្វើឲយើងប្រឈមមុខនឹង បញ្ហាសុខភាព ជាច្រើន ដូចជាជំងឺស្ងួត ជំងឺបេះដូង និង ជំងឺ ហឺត ជាដើម ។  បច្ចុប្បន្នពិភពលោកកំពុងមានការព្រួយបារម្មណ៍អំពីការកើតឡើងរបស់ធូលីពុលដែលមានកំរឹតតូចគឺ PM 2.5 ដែលអាចចូលទៅក្នុងខ្លួនរបស់យើងតាមរយះការដកដង្ហើមចូល ប៉ុន្តែម៉ាស៊ីនត្រជាក់ស៊េរីថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជាម៉ាស៊ីនត្រជាក់ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដែលមានសមត្ថភាពត្រួតពិនិត្យចាប់យកធូលី តូចៗ ដែលមាននៅក្នុងខ្យល់រហូត PM 1.0  

ក្រុមជំនាញខាងផ្នែកបច្ចេកទេសរបស់ ក្រុមហ៊ុន LG Electronics បានធ្វើបទបង្ហាញចំពោះមុខទស្សនិកជនអំពីសមត្ថភាព និងមុខងារពិសេស ម៉ាស៊ីនត្រជាក់   LG Dual Cool with Air Purifying System ស៊េរីថ្មីរបស់ LG  ជាច្រើនដូចជា : 

1.   ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor) ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អ​និង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់ នោះម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ​ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំង​នោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។ ម៉ាស៊ីន​បន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត​ គឺ PM 1.0 ។​

2.   សន្សំសំចៃថាមពលអគ្គិសនីបាន 70% ជាមួយនិងបច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេស ស័រភ្លោះ ដោយសារតែ ​Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

3.   ត្រជាក់លឿនជាងមុន 40%  កុំប្រេសស័រពីរ (Dual Inverter​​​ Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter​ Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និង​សាយភាយខ្យល់ត្រជាក់បានលឿន​ជាងមុន។

4.   គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ​ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន     មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។  

5.   កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ) LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Wifi Control សំរាប់ដាក់ដំណើរការជាមួយ Smart ThinQមានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព អាចបន្ថយ តំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬ បញ្ជាបើក រឺ បិតម៉ាស៊ីនត្រជាក់ តាមរយះ ទូរសព្ទដៃដោយប្រើ Application LG Smart ThinQ  ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា  “ ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង វាជាសារដ៏សាមញ្ញ ប៉ុន្តែអាជីវកម្មរបស់ LG ចាប់ផ្តើមជាមួយអតិថិជន ហើយយើងនឹងបន្តអភិវឌ្ឍន៍ផលិតផលរបស់យើងដោយផ្អែកទៅលើការពេញចិត្តរបស់អតិថិជន ហើយលោក ក៏មានប្រសាសន៏បន្ដទៀតថា យើងសូមណែនាំឱ្យុអ្នកទាំងអស់គ្នាប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលភ្ជាប់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ ព្រោះវានឹងផ្តល់ការថែទាំដល់គ្រួសាររបស់អ្នកជាមួយនឹងការដកដង្ហើមប្រកបដោយខ្យល់បរិសុទ្ធនិងស្រស់ស្រាយដែលផ្តល់នូវសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃដល់គ្រួសារអ្នក ”  

រីឯ លោកឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តក្រុមហ៊ុន ជីហ្គៀ (G Gear) និង ក្រុមហ៊ុន LG Electronics   ក៏បានថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះផងដែរថា "លោក ពិតជាមានភាពសោមនស្សរីករាយយ៉ាងក្រៃលែងដែលក្រុមហ៊ុន LG បាននាំយកបច្ចេកវិទ្យាថ្មីមួយទៀតគឺម៉ាស៊ីនត្រជាក់បន្សុទ្ធខ្យល់ ម៉ាក់ Dual Cool នេះមកកាន់កម្ពុជា ស្របពេលដែលអកាសធាតុនៅប្រទេសកម្ពុជាកំពុងមានការកើនឡើងក្តៅខ្លាំងគួរឲ្យកត់សម្គាល់។ លោកបានបញ្ជាក់នៅមុខអ្នកចូលរួមទៀតថា ដោយតែកម្ពុជាមានរដូវត្រជាក់ល្មម ក្តៅល្មម មិនដូចប្រទេសអឺរ៉ុប ដូច្នេះការរចនារបស់ម៉ាស៊ីនត្រជាក់នេះគឺ សម្រាប់តែប្រទេសកម្ពុជាមួយគត់។ 

          អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Geaនិងហាង LG BrandShop គ្រប់សាខាទាំងអស់ 

 

X
5s