ពាក្យ Idiom ទាំង៧ ឃ្លាដែលចងក្រងឡើងដោយពាក្យពណ៌ក្នុងភាសាអង់គ្លេស​



តើ​អ្នក​ចង់​បន្ថែម​ភាព​ចម្រុះ​ពណ៌​ចូល​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​អ្នក​ដែរ​ទេ ? បើ​អ្នក​ចង់ ដូច្នេះ​យើង​នាំ​គ្នា​សិក្សា​ពី Idiom ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ពាក្យ​ពណ៌​នៅ​ក្នុង​ភាសា​អង់គ្លេស​ទាំងអស់​គ្នា៖

១) To look at/To see something through the rose-tinted glasses = សម្លឹង​មើល​ស្ថានភាព​អ្វីមួយ​ក្នុង​ផ្លូវ​សុទិដ្ឋិនិយម ឬ​ផ្លូវ​វិជ្ជមាន

ឧទាហរណ៍: She can pass any obstacles in life because she always looks at life through the rose-tinted glasses.

«នាង​អាច​ឆ្លងកាត់​ឧបសគ្គ​នានា​នៅ​ក្នុង​ជីវិត​នាង​បាន គឺ​ដោយសារតែ​នាង​តែងតែ​សម្លឹង​មើល​ជីវិត​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច។»

២) To be tickled pink = ប្រើ​នៅ​ក្នុង​លក្ខណៈ​មិន​ផ្លូវការ (informal) ដែល​មាន​អត្ថន័យ​ថា​សប្បាយ​ចិត្ត​នឹង​រឿង​អ្វីមួយ​ជា​ខ្លាំង

ឧទាហរណ៍: My little brother is tickled pink the moment he heard that our family is going to have a trip next week. 

«ប្អូន​ប្រុស​តូច​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ខណៈ​ពេល​ដែល​វា​ឮ​ថា​ក្រុម​គ្រួសារ​របស់​យើង​នឹង​មាន​ដំណើរ​កម្សាន្ត​នៅ​សប្ដាហ៍​ក្រោយ​នេះ។» 

៣) A brown nose= ប្រើ​ជា​លក្ខណៈ​មិន​ផ្លូវការ សម្រាប់​សំដៅ​លើ​មនុស្ស​ណា​ដែល​ធ្វើ​ល្អ​ដាក់​នរណា​ម្នាក់​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​ខ្លួន ដែល​អាច​ដោយសារតែ​ពួកគេ​មាន​អំណាច ឬ​មាន​លុយ

ឧទាហរណ៍: It's hard to find a person who is honest to work for you nowdays. Instead what you'll find in almost every workplace is a brown nose who always speaks good of you but has another bad intention for those actions.

«សព្វថ្ងៃ​នេះ​មាន​ការ​ពិបាក​ណាស់​នៅ​ក្នុង​ការ​ស្វែងរក​មនុស្ស​ណា​ដែល​ស្មោះត្រង់​ធ្វើការ​ឲ្យ​អ្នក។ ផ្ទុយទៅវិញ អ្វី​ដែល​អ្នក​រក​ឃើញ​នៅ​ស្ទើរតែ​គ្រប់​កន្លែង​ការងារ​ទាំងអស់ គឺជា​អ្នក​អែបអប​ដែល​តែងតែ​និយាយ​ល្អៗ​ពី​អ្នក ប៉ុន្តែ​បង្កប់​នូវ​គោលបំណង​អាក្រក់​ផ្សេង​នៅ​ក្នុង​សកម្មភាព​ទាំងនោះ។»

៤) To be green = ថ្មីថ្មោង​ឬ​មិន​សូវ​មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ធ្វើ​អ្វីមួយ

ឧទាហរណ៍: The skillful people were not born with their skills. They also learn and were green at first.

«បណ្ដា​អ្នក​ជំនាញ​ទាំងអស់​មិនមែន​កើត​មក​ជាមួយ​នឹង​ជំនាញ​របស់​ពួកគេ​នោះ​ទេ។ ពួកគេ​ក៏​សិក្សា​រៀន​សូត្រ​និង​មិន​មាន​បទពិសោធន៍​អ្វី​នៅ​ពេល​ដំបូង​ដែរ។» 

៥) To be caught red-handed = ត្រូវ​គេ​ចាប់​បាន​ប្រព្រឹត្ត​ខុស​ឬ​ល្មើស​ច្បាប់

ឧទាហរណ៍: The thief was caught red-handed this morning and was sent to the police station.

«ចោរ​ម្នាក់​នោះ​ត្រូវ​គេ​ចាប់​បាន​ព្រឹក​នេះ រួច​ហើយ​ក៏​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស។»

៦) As white as a sheet = មាន​ទឹកមុខ​ស្លេកស្លាំង​ប្រៀប​បាន​នឹង​ផ្ទាំង​ក្រដាស​ដែល​អាច​មក​ពី​ការ​ភិតភ័យ​ខ្លាំង ឬ​មក​ពី​ជំងឺ ឬ​ភាព​ភ្ញាក់ផ្អើល

ឧទាហរណ៍: Her face went as white as a sheet when she heard a dog howled in the middle of the quiet night.

«ទឹក​មុខ​របស់​នាង​ប្រែ​ជា​ស្លេកស្លាំង​ប្រៀប​បាន​នឹង​ផ្ទាំង​ក្រដាស នៅ​ពេល​នាង​ឮ​សំឡេង​ឆ្កែ​លូ​ទាំង​កណ្ដាល​យប់​ដ៏​ស្ងាត់ជ្រងំ។»

៧) To feel blue = មាន​អារម្មណ៍​ក្រៀមក្រំ កណ្ដោចកណ្ដែង

ឧទាហរណ៍: The sound of the rain makes me feel so blue.

«សំឡេង​របស់​ទឹកភ្លៀង​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​កណ្ដោចកណ្ដែង​ណាស់។»

ដោយ៖ ស្រីពៅ

X
5s