ឃ្លាទាំង ៥ ជួយឲ្យការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកមានភាពរស់រវើក
តើអ្នកចង់បន្ថែមភាពរស់រវើកដល់ការប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកដែរទេ ? ខាងក្រោមនេះគឺជាឃ្លាចំនួន៥ដែលមានប្រយោជន៍អាចជួយអ្នកឲ្យសម្រេចវាបាន៖
១) Take the rough with the smooth= នៅពេលដែលនរណាម្នាក់ស្ថិតក្នុងស្ថានភាពមួយដែលពួកគេត្រូវទទួលយកទាំងល្អនិងអាក្រក់ពីស្ថានភាពនោះ
Nothing in life is easy. You have to take the rough with the smooth in order to live happily and peacefully. «គ្មានអ្វីមួយដែលងាយស្រួលនៅក្នុងជីវិតនោះទេ។ អ្នកត្រូវទទួលយកទាំងអាក្រក់និងល្អជាមួយគ្នាទើបអាចរស់នៅយ៉ាងរីករាយនិងស្ងប់សុខបាន។»
២) From pillar to post= ចល័តយ៉ាងរញ៉េរញ៉ៃចេញពីកន្លែងមួយទៅកន្លែងមួយទៀត
We moved from pillar to post this whole morning, and because of this we got distracted and could not achieve any works done. «ពួកយើងបានចល័តយ៉ាងរញ៉េរញ៉ៃចេញពីកន្លែងមួយទៅកន្លែងមួយទៀតពេញមួយព្រឹកនេះ។ ដោយសារតែដូច្នេះហើយទើបពួកយើងបែកអារម្មណ៍ និងមិនអាចសម្រេចកិច្ចការអ្វីបាន។»
៣) It's the thought that count= គឺជាឃ្លាគួរសមមួយដែលអ្នកប្រើប្រាស់នៅពេលអ្នកមិនចូលចិត្តកាដូអ្វីមួយដែលនរណាម្នាក់បានឲ្យអ្នក តែអ្នកឲ្យតម្លៃទៅលើការដែលគេខំទិញឲ្យអ្នក និងការដែលគេមានចិត្តនឹកឃើញទិញវាឲ្យអ្នក
My mom bought me a blue dress from the market, but the color of the dress is a bit bright and is not my cup of tea. But I still love it anyway, because it's the thought that counts. «ម្ដាយរបស់ខ្ញុំបានទិញរ៉ូបពណ៌ខៀវមួយពីក្នុងផ្សារមកឲ្យខ្ញុំ ប៉ុន្តែពណ៌របស់រ៉ូបនោះមានសភាពលេចបន្តិច ហើយវាមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្ញុំនោះឡើយ។ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់វា ព្រោះអ្វីដែលសំខាន់គឺជាទឹកចិត្តរបស់គាត់។»
៤) To chew on something= មានន័យថាគិតមុនសម្រេចចិត្តទៅលើអ្វីមួយ ហើយគេច្រើនប្រើឃ្លានេះនៅក្នុងភាសានិយាយឬនៅក្នុងលក្ខណៈមិនផ្លូវការ
Before deciding to invest in any company, you need to chew on it, because it can be risky. «មុននឹងសម្រេចចិត្តវិនិយោគទៅលើក្រុមហ៊ុនណាមួយក៏ដោយ អ្នកត្រូវគិតមុនសឹមសម្រេចចិត្ត ពីព្រោះវាអាចជាការប្រថុយប្រថានបាន។»
៥) To bite off more than one can chew= ព្យាយាមធ្វើអ្វីមួយដែលលើសពីសមត្ថភាពខ្លួនឯង ហើយឃ្លានេះក៏ត្រូវបានគេច្រើនប្រើក្នុងលក្ខណៈមិនផ្លូវការដែរ
My mom is a kind of person who can't say no to someone who asks for help that sometimes she feels that she bites off more than she can chew. «ម្ដាយខ្ញុំគឺជាមនុស្សម្នាក់ដែលមិនអាចនិយាយថាទេទៅកាន់នរណាម្នាក់ដែលសុំឲ្យគាត់ជួយ រហូតទាល់តែមានពេលខ្លះគាត់មានអារម្មណ៍ថា គាត់ទទួលព្រមជួយគេរហូតលើសពីសមត្ថភាពដែលគាត់អាចធ្វើបាន។»
ដោយ៖ ស្រីពៅ