២០១៩ បច្ចេកវិទ្យា Fintech នឹងរីកសាយភាយក្នុងទីផ្សារឌីជីថលរបស់ហ្វីលីពីន ទូទាំងប្រទេស
ក្នុងខែមករា ២០១៩ Startup យក្សរបស់ឥណ្ឌូណេស៊ី Go-Jek បានទិញភាគហ៊ុនក្នុងទំហំធំរបស់ក្រុមហ៊ុនដែលប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ហ្វីលីពីន Coins.ph។ កិច្ចព្រមព្រៀងតម្លៃ ៧២ លានដុល្លារអាមេរិក នេះគឺជាប្រវត្តិសាស្ត្រធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Go-Jek ហើយជាសញ្ញាបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួននៅទីផ្សារឌីជីថលហ្វីលីពីន។
Go-Jek មិនមែនខិតខំតែម្នាក់ឯងទេនៅក្នុងទីផ្សារ fintech របស់ប្រទេសហ្វីលីពីន ពិតណាស់ Unicorn របស់ឥណ្ឌូណេស៊ីមួយនេះត្រូវបានរងការវាយដំពីដៃគូប្រកួតប្រជែង Grab របស់សិង្ហបុរី និង Oriente ដែលជាអ្នកចាក់គ្រឹះយ៉ាងរឹងម៉ាំសម្រាប់ការទូទាត់ក្នុងទីផ្សារឌីជីថលនៃប្រទេសមួយនេះ។ Startup នៅក្នុងតំបន់ហាក់មានចំណាប់អារម្មណ៍ពីវិនយោគិនបរទេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាក្រុមហ៊ុនយក្សចិន Alibaba ធ្វើការវិនិយោគលើ Mynt ដែលជាក្រុមហ៊ុន fintech មួយទទួលបានការបណ្តាក់ពី Globe Telecom (ប្រតិបត្តិករធំបំផុតផ្នែក Telecom ក្នុងប្រទេស)។
សំណួរមួយបានចោទសួរថា “ហេតុអ្វី ២០១៩ ជាឆ្នាំមួយដែលហ្វីលីពីនមានឱកាសទទួលបានក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុធំក្នុងទីផ្សារឌីជីថល?” ហេតុផលនឹងបង្ហាញក្នុងចំនុចខាងក្រោម៖
១) ប្រទេសហ្វីលីពីនបានដើរយឺតជាងប្រទេសជិតខាងរបស់ខ្លួន ក្នុងការប្រណាំងប្រជែងខាងឌីជីថល Startup
ក្នុងលក្ខខណ្ឌ GDP ហ្វីលីពីនស្ថិតក្នុងលំដាប់លេខ ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាត់ដើរតាមពីក្រោយប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី។ ចំនួនប្រជាជានប្រមាណ ១០៧លាននាក់ ឈរក្នុងលំដាប់លេខ ២ ក្នុងតំបន់បន្ទាប់ពីឥណ្ឌូណេស៊ី។ តែក្នុងការប្រណាំងប្រជែង Startup ប្រទេសជាតិមួយនេះបានធ្វើឱ្យមានការរីកចម្រើនយ៉ាងគំហុក ខណៈពេលដែលប្រទេសជិតខាងរបស់ខ្លួនបានខិតខំប្រឹងប្រែងបង្កើត បច្ចេកវិជ្ជាជាន់ខ្ពស់របស់ Unicorn យើងនៅមិនទាន់បានឃើញការចាប់ផ្តើមស្រដៀងគ្នានេះពីផ្នែកណាមួយនៃប្រជុំកោះរបស់ប្រទេសហ្វីលីពីននោះទេ។
Table1: Growth Rate of real gross domestic products (GDP)
ប្រទេសនេះទទួលបានការបែងចែកថវិកាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រទេសអាស៊ានដទៃទៀតនៅឆ្នាំ ២០១៨។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០១៨ ចំនួនទឹកប្រាក់ប្រមាណ ៣.១៦ ប៊ីលានដុល្លារបានហូរចូលទៅក្នុងក្រុមហ៊ុន Startup ទាំងអស់នៃប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះមានតែជាង ៥០លានដុល្លារប៉ុណ្ណោះដែលបានទៅដល់ហ្វីលីពីនដូចជា VC funding (Venture Capital Funding)។
ដូចដែលបានដឹង ហ្វីលីពីនជាប្រទេសប្រជុំកោះដែលមានរហូតទៅដល់ជាង ៧,០០០កោះ ការទទួលបានប្រព័ន្ធអ៊ីនធឺណេតតាមខ្សែកាបនៅទូទាំងប្រទេសគឺមានច្រើន ការលុបបំបាត់ភាពទន់ខ្សោយបច្ចុប្បន្ននៅក្នុងវិស័យទូរគមនាគមន៍ និងប្រើប្រាស់ក្នុងការតភ្ជាប់ទំនាក់ទំនងបានកាន់តែប្រសើរ តែរដ្ឋាភិបាលហាក់មានការដាក់កម្រិតលើភាពជោគជ័យនាពេលខាងមុខបន្តិច។ គួរបញ្ជាក់ថា ហ្វីលីពីនជាប្រទេសមួយដែលមានការតភ្ជាប់សេវាអ៊ីនធឺណេតល្បឿនលឿនកម្រិត 4G។
២) ការប្រើប្រាស់អ៊ីនធឺណេតក្នុងប្រទេសហ្វីលីពីន
៦៧ លានដុល្លារនៃ ស្មើប្រមាណ ៦៣% នៃប្រជាជបសរុប ១០៤ លាននាក់ បានប្រើប្រាស់អ៊ីនធឺណេត និងបណ្ដាញទំនាក់ទំនងសង្គម (របាយការណ៍ឆ្នាំ ២០១៨) ដែលបានចាត់ទុកជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១២ នៃបណ្តាប្រទេសដែលមានអ្នកប្រើប្រាស់អ៊ីនធឺណឺត និងបណ្តាញទំនាក់ទំនងសង្គមច្រើនបំផុតលើពិភពលោក។
បើក្រឡែកទៅមើលកាលពីឆ្នាំ ២០១៧ ចំនួនអ្នកប្រើប្រាស់មានប្រមាណ ៥៤ លាននាក់ប៉ុណ្ណោះ គិតជាមធ្យមប្រមាណ ៥២% នៃប្រជាជនសរុប តែចំនួននេះមានការកើនឡើងយ៉ាងឆាប់រហ័សត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ។
Table2: Internet Use in Philippine
៣) ហ្វីលីពីនហាក់ជាតំបន់មានជីវជាតិក្នុងការចាប់ផ្តើម
តំបន់អាស៊ានទាំងមូលត្រូវបានគេមើលឃើញថាជាចំណុចក្តៅមួយក្នុងចំណោមចំណុចក្តៅនៃការច្នៃប្រឌិតសម្រាប់សកលលោក។ ការជ្រៀតចូលនៃការប្រើប្រាស់ទូរស័ព្ទ ការខ្វះខាតរ៉ាំរ៉ៃនៃសេវាកម្មធនាគា និងបរិយាកាសបទបញ្ញត្តិវិជ្ជមានបានរួមចំណែកដល់ការរីកចម្រើននៃអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ Startup។ ជាមួយការរីកចម្រើននៃសេដ្ឋកិច្ច វានៅតែរក្សាភាពខ្លាំងមួយក្នុងអត្រា ៦.៩% សម្រាប់ឆ្នាំ ២០១៨ SMEs បានចូលរួមជាបង្គោលមួយក្នុងការផ្តល់ការងារជាតិប្រមាណ ៦៣%។ ភាពចម្រុងចម្រើនដែលបានរីកចម្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានក្លាយជាការបង្កើតថ្មីហើយក៏មានការរីកលូតលាស់យ៉ាងឆាប់រហ័សពីថ្នាក់ក្រោមទៅថ្នាក់កណ្តាល។
Table3: ASEAN-fintech-landscape 2017
វិស័យធនាគារធ្លាប់មានប្រវត្តិបរាជ័យរួចមកហើយ ដែលវាបានគ្រប់ដណ្តប់ទៅលើប្រជាជនទូទាំងប្រទេស។ គិតត្រឹមឆ្នាំ ២០១៧ មានតែ ១១.៥% ប៉ុណ្ណោះនៃប្រជាជនសរុបមានគណនីធនាគារ មនុស្សពេញវ័យប្រមាណ ៥៣ លាននាក់ជាជនជាតិហ្វីលីពីនមិនទទួលបានព័ត៌មាន ឬទទួលបានសេវាជាផ្លូវការពីស្ថាប័នហិរញ្ញវត្ថុទេ ចំណែកឯទាក់ទងវិស័យពាណិជ្ជកម្មរកស៊ី SMEs តិចជាង ២០% ដែលទទួលបានឥណទានធនាគារ។ សេដ្ឋកិច្ចដែលមានមូលដ្ឋានទៅលើសាច់ប្រាក់លើសលប់ (៩៩% នៃប្រតិបត្តិការទាំងអស់នៅឆ្នាំ ២០១៥) ការជ្រៀតចូលខ្ពស់នៃអ៊ីនធឺណេត (៦៣% នៅឆ្នាំ ២០១៨) និងប្រជាសាស្ត្រនៃអ្នកប្រើប្រាស់ទូរស័ព្ទ (២/៣ នៃចំនួនប្រជាជនសរុប) ប្រជាជនហ្វីលីពីនគឺសមស្របបំផុតសម្រាប់ការច្នៃប្រឌិតថ្មីលើបច្ចេកវិទ្យាហិរញ្ញវត្ថុ Startup និងដំណោះស្រាយនៃការចាប់ផ្ដើមអាជីវកម្មនេះ។
៤) រដ្ឋាភិបាលក៏មានផ្តល់ផលប៉ះពាល់វិជ្ជមានផងដែរ
អាជ្ញាធរធនាគារជាតិ Bangko Sentral ng Pilipinas (BSP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយវិធីសាស្រ្តនិយ័តកម្មមានឈ្មោះថា “សាកល្បងនិងរៀន” (“Test & Learn”)។ វាក៏បានត្រួសត្រាយជាក្របខ័ណ្ឌគតិយុត្តិកណ្តាលសម្រាប់ការទូទាត់តាមអេឡិចត្រូនិកនៅក្នុងប្រទេសហ្វីលីពីនដែលហៅថាប្រព័ន្ធ NRPS (National Retail Payment System) ។ ធនាគារកណ្តាលក៏បានធ្វើសេរីភាវូបនីយកម្មផងដែរនូវបទដ្ឋានអតិថិជនរបស់ខ្លួន ហើយបានធ្វើកំណែទម្រង់ជាច្រើនដើម្បីលើកកម្ពស់ការចូលប្រើប្រាស់ធនាគារដល់ប្រជាជនទូទៅ។
៥) ហេតុអ្វីបានជាឆ្នាំ ២០១៩ ត្រូវបានលេចជារូបរាងឡើងថាជាឆ្នាំនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ fintech
តាំងពីឆ្នាំ ២០១០ Startup ចំនួន ១៣៣ បានលុកលុយចូលដោយបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសហ្វីលីពីន។ ចូលមកដល់ឆ្នាំ ២០១៩ ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុកកំពុងមានភាពចាស់ទុំ ជាមួយភាពរីករាលដាលចម្រុះនៃផ្នែក ៤ ធំៗគឺ៖ ការទូទាត់ កម្ចីអតិថិជន ហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម និងប្រាក់បញ្ញើ។
សម្រាប់ហ្វីលីពីនផ្ទាល់គ្មានទេសំណួរដែលត្រូវបានគេសួរថា “ប្រសិនបើមានការកើនឡើង ឬមានការប្រមូលផ្តុំនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ” ឬ “តើវាចាប់ផ្តើមពេលណា?” ឬ “តើវាចាប់ផ្តើមដោយវិធីណា”…. ព្រោះកត្តាទាំងអស់ដែលទាមទារ តម្រូវឲ្យមានសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះគឺ មានត្រៀមរួចជាស្រេចទៅហើយ។ ឧបសគ្គរាំងស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពីអតីតកាលប្រហែលជាបានរារាំងការលូតលាស់ ប៉ុន្តែជាមួយនឹងការបង្កើនការចូលទៅកាន់បណ្តាញឥតខ្សែ 3G និង 4G ក្នុងចំណោមអ្នកប្រើប្រាស់មិនមែនជាបញ្ហាទៀតឡើយ។ ការចាប់ផ្ដើមអាជីវកម្មក្នុងស្រុកជាច្រើនបានរីកចម្រើនដោយមានជំនួយមូលធនក្នុងស្រុក និងភាពជាដៃគូជាមួយនឹងការចាប់ផ្ដើមធំៗពីបណ្តាប្រទេសជិតខាងដូចជាប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម។
ការវិវឌ្ឍនៃការវិនិយោគខ្ពស់និងការមកដល់នៃ VCs អន្ដរជាតិនិង Unicom ក្នុងតំបន់គឺជាភស្តុតាងដែលថាវិស័យហិរញ្ញវត្ថុហ្វីលីពីនកំពុងខិតជិតដល់កាលកំណត់។ វិស័យនេះពឹងផ្អែកលើគ្រឹះដ៏រឹងមាំជាមួយអាជ្ញាធរនិយ័តកម្មគាំទ្រនិងវិជ្ជមាន។ ជាមួយនឹងចំនួនប្រជាពលរដ្ឋដែលមានលទ្ធភាពចូលទៅក្នុងដែនឌីជីថលនោះ សក្តានុពលនៃការលូតលាស់មានទំហំធំ។ បញ្ហាប្រឈមមួយចំនួននៅតែមានដូចជា កង្វះនៃការអប់រំឌីជីថលស្ថានភាពអស្ថិរភាពនៃឧស្សាហកម្មធនាគារប្រពៃណីនិងល្បឿនយឺតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេដែលបង្កការគំរាមកំហែងដល់វិស័យហិរញ្ញវត្ថុហ្វីលីពីននោះទេ។ មានឱកាសច្រើនណាស់សម្រាប់ការរីកចម្រើនហើយនិងការទ្រទ្រង់ដើម្បីរក្សានូវល្បឿនលឿន។ វាច្បាស់ណាស់ថាវិស័យហិរញ្ញវត្ថុរបស់ហ្វីលីពីនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃយុគមាសថ្មី៕
ដោយ៖ យ៉ាយ៉ា