អព្ភូតហេតុសេដ្ឋកិច្ចវៀតណាម កែប្រែប្រទេសនេះឲ្យរីកចម្រើន មាំទាំដល់សព្វថ្ងៃ​




កំណែទម្រង់​សេដ្ឋ​កិច្ចថ្មីដែលមានឈ្មោះថា​  ដូយ មើយ (
Đổi Mới) តាំ​ងពី​ឆ្នាំ ១៩៨៦ បាន​កែ​ប្រែវៀត​ណាម​ពី​​ប្រទេស​ដែលក្រីក្រ​ ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ វា​មិនមែន​ជា​រឿង​លេង​សើច​ទេ​សម្រាប់​រយៈពេល​ ៣០ ឆ្នាំ​នៃការរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បែប​នេះ។ តើ​អ្វី​ទៅ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រទេស​វៀត​ណាម​មាន​ការ​រីក​លូត​លាស់​ខ្លាំង​ដល់​
ម្ល៉ឹង?​​

បន្ទាប់​ពី​សង្គ្រាមអូស​បន្លាយ​រយៈពេល ២០ឆ្នាំ (១៩៥៥ ដល់ ១៩៧៥) ​សេដ្ឋ​កិច្ច​វៀត​ណាម​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​ក្រី​ក្រ​បំផុត​លើ​ពិ​ភព​លោក។ ក្រោយមាន​​កា​របង្រួប​បង្រួម សេដ្ឋ​កិច្ច​វៀត​ណាម​ត្រូវ​បាន​បែង​ចែក​ជា​បី​ដំណាក់​កាល​ដែល​ជារយៈពេលនៃការផ្លាស់ប្តូរទៅរក​សង្គមនិយម។ ​ការ​រីក​ចម្រើន​នៃផែន​ការ​ ៥​ ឆ្នាំ​បន្ទាប់របស់​រដ្ឋាភិ​បាល​​មើល​ទៅ​ដូចជា​មនុស្ស​ស្លេក​ស្លាំង​ខ្វះ​ឈាម​​ដោយ​គិត​ត្រឹមឆ្នាំ ១៩៧៩។ ច្បាស់ណាស់ថាផែនការ ៥ឆ្នាំលើកទីពីរបានបរាជ័យក្នុងការកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលប្រទេសកំពុងជួបប្រទះ។ សេដ្ឋកិច្ចរបស់វៀតណាមនៅតែត្រូវបានគ្របដណ្ដប់ដោយផលិតកម្មខ្នាតតូច ផលិតភាពពលកម្មទាប ភាពអត់ការងារធ្វើ ខ្វះសម្ភារៈនិងបច្ចេកទេស និងអាហារមិនគ្រប់គ្រាន់និងទំនិញប្រើប្រាស់។ ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ៨០ ផលិត​ផល​ក្នុ​ងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់នៅ​ក្នុង​ចន្លោះពី ២០០ដុល្លា​រទៅ ៣០០ដុល្លារ។ តែ​វា​ចាប់​ផ្តើម​មាន​ការមួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ ១៩៨៦ ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ “Đổi Mới” ដែល​ជា​ឈ្មោះ​នៃ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​និង​ច្បាប់​ ក៏​ដូចជា​អ្ន​ក​នាំ​ផ្លូវ​ប្រទេស​ទៅ​កាន់​សេដ្ឋ​កិច្ច​ទី​ផ្សារ​សង្គម​និយម​។

បច្ចុ​ប្បន្ន​ វៀតណាម​ចាប់​ផ្តើម​ក្លាយជា​តារា​កំពុ​ងរះ​នៅ​លើ​ទីផ្សារសកល​ ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ក្នុង​រង្វង់​ ៦% ទៅ ៧% ប្រជែង​នឹង​ប្រទេស​ចិន ហើយ​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ជាអ្នក​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃផលិតផលក្នុងស្រុកសរុប (GDP)។ យោង​តាម​ការ​វិភាគ​ពី​ធនាគារ​ពិភព​លោក​ World Bank បង្ហាញ​ថា សេដ្ឋ​កិច្ច​ប្រទេស​វៀត​ណាម​អាចស្តែង​ចេញ​ដោយ​កត្តា​​ ៣ សំខាន់ៗគឺ៖ ទី​១ វៀត​ណាមម​ទទួល​យក​សេរីភាវូបនីយ​កម្ម​ពាណិជ្ជកម្ម​ទី​២ បំពេញបន្ថែមសេរីភាវូបនីយកម្មខាងក្រៅជាមួយនឹងកំណែទម្រង់ក្នុងស្រុកតាមរយៈការលុបបំបាត់និងកាត់បន្ថយចំណាយនៃការធ្វើអាជីវកម្ម​ និង​ទី​៣គឺ ប្រទេសវៀតណាមបានវិនិយោគយ៉ាងច្រើនទៅលើធនធានមនុស្ស និងមូលធនរូបវន្តជាពិសេសតាមរយៈការវិនិយោគសាធារណៈ។

ទាក់​ទង​នឹង​កត្តា​ទី​១ អ្នកវិភាគបានចង្អុលបង្ហាញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលវៀតណាមបានចុះហត្ថលេខាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា វៀត​ណាម​បាន​ចូល​ជា​សមាជិក​នៃ​សមាគមប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាននៅ​ក្នុង​ឆ្នាំ ១៩៩៥ និង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០០ បន្ទាប់​មក​ក៏ បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នៅ​ឆ្នាំ ២០០៧។ ផល​ប៉ះពាល់​ដែល​បាន​មក​ពី​កិច្ច​ព្រមព្រៀង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ពន្ធ​នាំ​ចេញ នាំចូលពី​ប្រទេស​វៀតណាម​​ទាប។ ខាង​ក្រោម​ជា​ក្រាប​បង្ហាញពី​ទំនិញ​បរទេស​ក្នុង​ប្រទេស​វៀតណាម៖

Table 1: Viet Nam is open for business Image: Brookings Future Developments

​ទម្រង់​រដ្ឋាភិបាល​ជំរុញ​ឆ្ពោះ​ទៅ​រក​ការ​បើក​ចំហរ​សេដ្ឋ​កិច្ច​ ក៏​រួម​បញ្ចូល​នូវ​កំណែ​ទម្រង់​ក្នុង​ស្រុក​ក្នុង​ឆ្នាំ ១៩៨៦ វៀត​ណាម​បាន​បង្កើត​ច្បាប់​នៃការវិនិយោគ​បរទេស​ជាលើក​ដំបូង​ ដែល​បាន​បើក​ឲ្យ​ក្រុម​ហ៊ុន​បរទេស​អាច​​ចូល​មក​ក្នុងទី​ផ្សារ​របស់​ខ្លួន​បាន​​​ ដែល​សំដៅ​រក​វិនិយោគិន​កាន់​តែ​ច្រើន កាត់​បន្ថយ​ការិយា​ធិបតេយ្យ និងជួយសម្រួលដល់​វិនិយោគិន​បរទេស​ក្នុង​ប្រទេស​វៀត​ណាម​។

វៀត​ណាម​វិនិយោគ​លើ​ធនធាន​មនុស្ស​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជាក់​ស្តែង​គឺ​ការ​រីក​យ៉ាង​ឆាប់​រហ័ស​នៃ​ចំនួន​ប្រជាជន​បាន​ឈរ​នៅ​លំដាប់ ៩៥លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​ ក្នុ​ងនោះ​ពាក់​កណ្តាល​នៃប្រជាជនទាំងនោះមាន​អាយុ​ក្រោម ៣៥ឆ្នាំ (កាល​ពីឆ្នាំ ១៩៨៦ មាន​ប្រជាជនប្រមាណ ៦០​លាន​នាក់)។ វៀតណាម​បានធ្វើ​ការ​វិនិយោគ​យ៉ាង​ធំ​លើ​ការ​អប់​រំ​បឋមសិក្សា​ ដែល​វា​ជាគ្រឹះសំខាន់​ព្រោះ​កា​រកើន​ឡើង​ចំនួន​ប្រជាជនក៏ជាការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការងារ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ ​វៀត​ណាម​ធ្វើ​កា​រវិនិយោគ​យ៉ាង​ក្រាស់​ក្រែល​ដូចគ្នា​ហេដ្ឋា​រចនាសម្ព័ន្ធ ដើម្បី​ធានា​បាន​មនូវ​ការដឹកជញ្ជូន​ ក៏ដូចជា​ទទួល​បាន​នូវ​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត​តម្លៃ​ថោកជាដើម។ ឧ

បដិ​វត្ត​ឧស្សា​ហកម្ម​ ៤
.០ គឺ​កំពុង​គោះ​ទ្វារ​សេដ្ឋ​កិច្ច​ប៉ូលអាស៊ីអាគ្នេយ៍​ និង​កំពុង​ធ្វើ​ឲ្យមាន​ការ​ត្រៀម​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​វិទ្យា​ឲ្យ​កាន់​តែ​ប្រសើរ។

ការវិនិយោគ​ទាំង​នោះ​ទទួល​បាន​ផល​ចំនេញ​ ​ភាព​ចាំ​បាច់​នៃ​​ហេដ្ឋ​រចនា​សម្ព័ន្ធ និង​មានគោល​នយោ​បាយ​​ទីផ្សារល្អ​​​បាន​ញ៉ាំង​ឲ្យ​វៀត​ណាម​ក្លាយ​ជា​មជ្ឍ​មណ្ឌល​វិនិយោគ និង​ផលិត​ពីបរទេសក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រុម​ហ៊ុន​អេឡិចត្រូនិកជប៉ុន និង​កូរ៉េ​ដូចជា  Samsung, LG, Olympus និង Pioneer ចូលមកក្នុងប្រទេស។ ​ទី​ផ្សារប្រទេសនេះ​ឈរ​នៅ​លំដាប់​លេខ​ ២ក្នុងការនាំ​ចេញ​គ្រឿង​អេឡិចត្រូ​និក (បន្ទាប់ពី​សឹង្ហ​បុ​រី សំលៀ​កបំពាក់​របស់​អឺរ៉ុប និង​អាមេរិចរាប់​មិនអស់​បាន​ចូល​មក​ក្នុង​ទីផ្សារប្រទេស​មួយ​នេះ)។​ យោង​តាម​របាយ​ការណ៍ពី Financial Times ឆ្នាំ ២០១៧ វៀត​ណាម​បាន​គ្រង​តំណែង​ជា​អ្នក​នាំ​ចេញ​ធំ​បំផុត​លើការ​នាំចេញ​សំលៀក​បំពាក់ក្នុ​ងតំបន់ និង​ឈរ​នៅ​លំដាប់​លេខ​ ២ នាំ​ចេញ​គ្រឿង​អេឡិចត្រូ​និក (បន្ទាប់ពី​សឹង្ហ​បុរី)

Table 2: Vietnam today is a major global exporter Image: WTO, Financial Times 

ក្នុង​ឆ្នាំ ២០១០ GDP មានការ​កើន​ឡើង​យ៉ាង​ហោចណាស់ ៥% ក្នុង​មួយ​ឆ្នាំ និងមាន​ការកើន​ឡើង​ដល់កម្រិតកំពូល ៦.៨% ក្នុង​ឆ្នាំ ២០១៧។ តាម​រយៈ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​សេដ្ឋ​កិច្ច​បែប​នេះ​ទើប​នាំ​ឲ្យ​ប្រទេស​ដែល​ស្ថិត​នៅកម្រិត​ក្រី​ក្រ​បំផុត​ កែ​ប្រែ​មុខ​មាត់​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ចំនូល​មធ្យម​កម្រិត​ទាប​មួយ​បច្ចុ​ប្បន្ន​។ ចំនូល​សរុប​សម្រាប់​មនុស្ស​ម្នាក់​មានការ​កើន​ឡើង​ពី ២៣០ដុល្លារ​ក្នុង​មួយ​ឆ្នាំ (១៩៨៥) ទៅ ២,៥៥២ដុល្លារក្នុង​មួយ​ឆ្នាំ (២០១៨) ដោយ​ការ​កើន​ឡើង​នេះ​ខុសគ្នា​ដល់ទៅ ១០ ដង។ 

Table 3: Viet Nam's per capita GDP has increased tenfold over the past 30 years Image: Google, World Bank 

យោង​តាម Inclusive Development Index ពី World Economic Forum វៀតណាមគឺជាផ្នែកមួយនៃបណ្តាប្រទេសដែល​បាន​ចូល​រួម​ធ្វើឱ្យមានភាព​ល្អប្រសើរក្នុងការដំណើរការនៃ​កំណើនសេដ្ឋ​កិច្ច​​របស់ពួកគេ ឲ្យ​មានលក្ខណៈទូលាយនិងមាននិរន្តរភាព។ ចំពោះ​ស្រ្តី​ក៏​ដូចគ្នា ពួកគេ​ទទួល​បា​ន​ ១០%​ នៃ​ការងាររបស់​បុរស នេះ​បើ​តាម​ករកំណត់​ពី​ធនាគារ​ពិភព​លោក​ ចំពោះ​ការ​ដឹក​នាំ​គ្រប់​គ្រង​ក្នុងគ្រួសារក៏គេសង្កេតឃើញថា​ភាគ​ច្រើន​ជាស្ត្រី​មិនសូវ​មាន​បុរស​ទេ។

ចំនុច​មួយ​ដែល​នៅ​តែ​មានការធ្លាក់​ចុះ ទោះ​បី​រដ្ឋាភិ​បាល​បាន​ដាក់​ចេញ​ឲ្យ​មាន​សិទ្ធិ​មនុស្ស​ក៏​ដោយ​ ក៏​សេរីភាព​សារព័ត៌​មាន​នៅតែ​ស្ថិត​ក្នុ​ងកម្រិត​មួយ មានការ​តាម​ដាន​ច្រើ​ន​លើ​ប្រជាជន​តាម​រយៈ​បណ្តាញ​សង្គម ហើយសកម្ម​ជន​សិទ្ធិ​មនុស្ស​មិន​ត្រូវ​បាន​ស្វាគម​ន៍ឡើយ។ ​ឧទាហរណ៍ជាក់​ស្តែង សកម្មជនសិទិ្ធមនុស្សពីរនាក់ដែលត្រូវបានអញ្ជើញឱ្យចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះស្តីពីអាស៊ានត្រូវបានការបដិសេធទិដ្ឋាការដើម្បីចូលក្នុងប្រទេស៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s