សារព័ត៌មានអង់គ្លេស៖ ប្រទេស ៩ អាចនឹងបាត់ឈ្មោះ ឬបែកបាក់ ២០ឆ្នាំខាងមុខ! អាចទេ?
គិតត្រឹមរយៈពេល ៦០ ឆ្នាំចុងក្រោយ មានប្រទេសជាច្រើនបានបាត់ខ្លួនចេញពីផែនទីពិភពលោក ហើយក៏មានដែរប្រទេសថ្មីដែលបានលេចរូបរាងឡើង។ នៅពេលអនាគតខាងមុខគ្មានអ្នកណាអាចមើលដឹងឲ្យពិតប្រាកដនោះឡើយថា តើនឹងមានប្រទេសណាខ្លះទៀតនឹងបាត់ខ្លួន?
ទោះបីជាបែបនេះក្តី នៅពេលអនាគតការព្យាករណ៍ជាច្រើនបានលើកឡើងភស្តុតាងស្រដៀងៗគ្នាថា មានប្រទេសមួយចំនួននៅពេលបច្ចុប្បន្នទំនងជាបែកចែកជាច្រើនផ្នែកនៅក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត។ ប្រទេសទាំង ៩ខាងក្រោមនេះ ទំនងនឹងបាត់ឈ្មោះនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស Express ចេញផ្សាយកាលកាលពីចុងឆ្នាំ២០១៨។ ថ្វីត្បិតតែជាអត្ថបទចាស់ក៏ពិតមែន តែសារព័ត៌មានខាងលើមានហេតុផល សមរម្យដើម្បីបញ្ជាក់បន្ថែមពីលើអ្វីដែល
៩.អេស្ប៉ាញ ប្រទេសអេស្ប៉ាញដែលដែនដីសមូហភាពអស់រយៈពេល ៦០០ ឆ្នាំមកហើយនោះ កំពុងតែស្ថិតនៅលើមាត់ច្រកជ្រោះនៃការដួលរលំដោយសារវិបត្តិសេដ្ឋកិច្ច និងចលនាអបគមន៍។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ Basque និង Catalonia ដែលក្រោយមកក្លាយជាទីក្រុងធំទីពីររបស់ខ្លួនគឺទីក្រុង Barcelona បានទាមទារចង់ប្រកាសឯករាជ្យជាតំបន់ស្វ័យភាពចេញពីរដ្ឋាភិបាលទីក្រុង Madrid។ ប្រទេសនេះក៏កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏គួរឱ្យរន្ធត់ផងដែរដោយមួយភាគបួននៃពលរដ្ឋជាយុវជនមិនមានការងារធ្វើ និងពលរដ្ឋជាច្រើនកំពុងប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រ។
ប្រភពរូបភាព៖ The New York Time
៨.កូរ៉េខាងជើង យោងលើសន្ទរកថាមួយរបស់លោក គីម ជុងអ៊ុននៅពេលកន្លងទៅបានលើកឡើងថា ធនធានដែលកូរ៉េខាងជើងមាន នឹងមិនធ្វើឲ្យប្រទេសនេះអាចបន្តវត្តមាននៅក្នុងសតវត្សទី ២១នេះទេ។ លោកបន្ថែមថា ទីក្រុងព្យុងយ៉ាងត្រូវតែធ្វើទំនើបកម្មសម្រាប់បន្តដង្ហើមរស់ជាមួយសាកលលោកតាមរយៈគោលនយោបាយបើកចំហជើងមេឃជាមួយចិន និងលោកខាងលិច។ នេះបញ្ជាក់ថា រដ្ឋអំណាចបុរសខ្លាំងមួយនេះកំពុងបន្ទាន់ជំហរដូចអ្វីដែលខ្លួនបានធ្វើនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះធ្វើឲ្យកិត្យានុភាពផ្ដាច់ការនិយមរបស់ខ្លួនអាចនឹងត្រូវធ្លាក់ចុះបន្តិចម្តងៗ។
ប្រភពរូបភាព៖ Foreign Policy
៧.បែលហ្សិក បែលហ្ស៊ិកអាចក្លាយជាប្រទេសមួយទៀតដែលនឹងប្រឈមនឹងការបែកបាក់បាននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយសារតែពលរដ្ឋរបស់ខ្លួនមានក្រុមជនជាតិចម្រុះរស់នៅយ៉ាងច្រើន។ តំបន់ចំនួនពីរគឺតំបន់ Flanders និង Wallonia ត្រូវបានគេចាត់ទុកថា ជាតំបន់ស្មុគស្មាញមានវប្បធម៌ចម្រុះគ្នាយ៉ាងច្រើន និងនិយាយភាសាខុសៗគ្នា។ នៅពេលកន្លងមកមានការជជែកវែកញែកជាច្រើននៅក្នុងប្រទេសនេះដែលចង់បែកចែកបែលហ្ស៊ិកជាពីរហើយជាក់ស្តែងនៅឆ្នាំ២០១៥ កន្លងទៅ ប្រទេសនេះត្រូវបានទុកចោលដោយគ្មានរដ្ឋាភិបាលដឹកនាំអស់រយៈពេល ៥៨៩ ថ្ងៃដោយសារតែតំណាងរាស្ត្រមកពីគណបក្សប្រឆាំងមិនយល់ស្របចូលរួមបង្កើតរដ្ឋាភិបាលថ្មី។
ប្រភពរូបភាព៖ World Nomads
៦.ចិន បើទោះបីជាចិនជាអាណាចក្រធំធេងមួយតាំងពីឆ្នាំ ២ ០៧០ មុនគ្រិស្ដសករាជមកក៏ដោយ វិបត្តិថ្មីៗនៅក្នុងប្រទេសនេះកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួន។ បញ្ហាបំពុលបរិស្ថានធ្ងន់ធ្ងរដូចជា ផ្សែងពុល ការបំពុលទឹក និងបម្រែបម្រួលអាកាសធាតុ អាចនឹងធ្វើឲ្យមានបដិវត្តថ្មីកើតមានឡើងដើម្បីផ្ដួលរំលំរដ្ឋាភិបាលកុម្មុយនិស្តនេះចោល។ នៅពេលបច្ចុប្បន្ន ទន្លេធំៗចំនួនពាក់កណ្តាលប្រទេសនេះ ទទួលរកការបំពុលយ៉ាងធ្ងន់ធ្ងរ មិនអាចប្រើប្រាស់បាន ខណៈមនុស្ស ២៥០ ០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែផ្សែងពុល។ ចំណែកចលនាទាមទារឯករាជ្យនៅតំបន់ទីបេ និងអវត្តមានក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យដល់ពលរដ្ឋជាង ១ ពាន់លានអ្នក គឺអាចនាំឲ្យកើតមានរបត់ថ្មីមួយនៅពេលអនាគត។
ប្រភពរូបភាព៖ The New York Times
៥. អ៊ីរ៉ាក់ អ៊ីរ៉ាក់គឺជាប្រទេសថ្មីទៀតដែលញាំញីដោយសង្គ្រាមនៅពេលកន្លងមក ក៏ស្ថិតនៅក្នុងមាត់ផ្លូវមួយនៃការបែកបាក់ដែរ។ ការងើបបោះបង់របស់ក្រុមហ៊ុន ISIS នៅភាគខាងលិច ក្រុមហ៊ុន Kurds នៅភាគខាងជើង និងរដ្ឋាភិបាលនៅភាគខាងត្បូង គឺជាតឹកតាងមួយបញ្ជាក់ថា ការឯកភាពជាតិរបស់ប្រទេសនេះស្ថិតនៅមាត់ជ្រោះផុយស្រួយ។ អ្នកវិភាគលើកឡើងថា ប្រទេសនេះអាចនឹងបែងចែកជា៣តំបន់ដូចអ្វីដែលអង់គ្លេសកំពុងជួបនៅសព្វថ្ងៃនេះ ដោយសារតែក្រុមម្ខាងៗមានមនោគមន៍វិជ្ជាខុសៗគ្នា។
ប្រភពរូបភាព៖ Kurdistan 24
៤.លីប៊ី មិនខុសពីអ៊ីរ៉ាក់ របបលោកកាដាហ្វីដែលបានដួលរលំតាំងពីឆ្នាំ ២០១១ មក កំពុងវិវត្តទៅរកការបែកបាក់។ បែកបាក់ដោយសារតែការឈ្លានពានរបស់អង្គការ NATOដឹកនាំដោយអង់គ្លេសបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ រដ្ឋអាហ្រ្វិកខាងជើងមួយនេះកំពុងប្រឈមមុខនឹងចលនាបះបោររបស់ក្រុមយុទ្ធជនជាមួយនឹងរដ្ឋាភិបាលដែលអាចបែងចែកប្រទេសនេះជា៣ផ្នែក។ អ្នកវិភាគលើកឡើងថា សង្គ្រាមស៊ីវិលលីប៊ីលើកទី២ កំពុងដំណើរការ ប៉ុន្តែថាការបង្រួបបង្រួមលីប៊ីឲ្យដូចដើមទំនងនឹងមិនអាចទៅរួចនោះឡើយ។
ប្រភពរូបភាព៖ Africanews
៣.អង់គ្លេស ការធ្វើប្រជាមតិទាមទារឯករាជ្យនៅក្នុងតំបន់ស្កុតឡែន វេលស៍ និងអៀរឡង់ខាងជើងនៅពេលកន្លងមក កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អង់គ្លេស។ ការបោះឆ្នោតប្រជាមតិរបស់ស្កុតឡែនក្នុងសម្លេង ៥៥% ទាល់នឹង ៤៥% សម្រេចមិនដើរចេញពីអង់គ្លេសកាលពីឆ្នាំ ២០១៤ កន្លងទៅអាចបញ្ជាក់ថា ពលរដ្ឋតំបន់នេះនឹងនៅតែចិញ្ចឹមចិត្តមិនបោះបង់ គំនិតទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលក្រុងឡុងដុងនោះឡើយ។ ក្រៅពីនេះចលនាទាមទារផ្តាច់ខ្លួនជាញឹកញាប់នៅ វេលស៍ និងអៀរឡង់ខាងជើងដែលតំបន់ទាំងពីរនេះសុទ្ធតែមានសភារៀងៗខ្លួននោះ អាចនឹងធ្វើឲ្យមហាអំណាចមួយនេះបែកបាក់ជា៣ផ្នែក។
ប្រភពរូបភាព៖ teleSUR
២.អាមេរិក ថ្វីត្បិតអាមេរិកជាមហាអំណាចលើលោក ក៏ប៉ុន្តែស្រមោលនៃការផ្តាច់ខ្លួនរបស់រដ្ឋជាសហព័ន្ធអាចនឹងកើតមាននៅក្នុងប្រទេសនេះ។ សូមកុំភ្លេចថា កាលពីជិត ២០០ឆ្នាំមុនខ្លួនបានជួបសង្គ្រាមស៊ីវិលដ៏ធ្ងន់ធ្ងរមួយដែលបានបែកចែកអាមេរិកជាពីរគឺ អាមេរិកខាងជើង និងខាងត្បូងរវាងរដ្ឋផ្សេងៗគ្នាហើយសង្គ្រាមនេះបានចាក់ឫសយ៉ាងរឹងមាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនមុនបង្រួបបង្រួមជាតិឡើងវិញ។ រដ្ឋចំនួន២ទំនងផ្តាច់ខ្លួនគឺរដ្ឋ Alaska និង Texas ប៉ុន្តែរដ្ឋផ្សេងៗទៀតនឹងអាចដើរតាមនៅ ពេលបន្តបន្ទាប់ ។ ទស្សនៈនៃការបំបែករដ្ឋនេះ នៅតែកើតមានរហូតមកដល់សព្វថ្ងៃ ខណៈដែលការបែងចែករវាងពួកស្បែកស និងស្បែកខ្មៅ នៅតែជាប្រធានបទដ៏រសើបក្នុងសង្គមអាមេរិករហូតមក។
ប្រភពរូបភាព៖ Daily Mail
១.ម៉ាល់ឌីវ ការបាត់ឈ្មោះម៉ាល់ឌីវពីផែនទីពិភពលោក មិនមែនដោយសារតែសង្គ្រាម ឬវិបត្តិសេដ្ឋកិច្ចណាមួយកើតមាននោះឡើយ។ ប៉ុន្តែវាជាការបាត់ខ្លួននៃដែនដីដ៏មានប្រជាប្រិយភាពផ្នែកទេសចរណ៍មួយនេះគឺដោយសារតែការកើនឡើងនៃនីវ៉ូទឹកសមុទ្រ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ប្រទេសនេះនឹងបាត់ខ្លួននៅពេលខាងមុខ ដរាបណាទឹកសមុទ្របន្តកើនឡើងជាលំដាប់៕
ប្រភពរូបភាព៖ Sunny Maldives[/caption]
ប្រភព៖ express